«ខ្ញុំទៅសិនហើយម៉ាក់ ជម្រាបលា!!»Jungkook
«Irin ឆាប់ជម្រាបលាលោកយាយទៅកូន»Tae
«ជម្រាបលាលោកយាយ»Irin លឺបែបនេះ ក៏រហ័សឱនកាយលំទោនបន្តិចទើបរត់ទៅតាម Jungkook ព្រោះថ្ងៃនេះ Tae ជាអ្នកជូនពួកគេទៅសាលា តែរាងក្រាស់បែរជាទាមទារចង់បើកឡានជំនួសទើបនាយតូចខ្ជិលប្រកែកព្រមប្រគល់សោរអោយទៅនាយ ។
ឡានចាប់ផ្ដើមរំកិលទៅមុខម្ដងបន្តិច ដោយពួកគេនាំ Irin ទៅសាលាជាមុន ទើបឆ្ពោះទៅសាលារបស់ Jungkook តាមក្រោយ ។ គ្នីគ្នារបស់នាយសុទ្ធតែបបួលឲ្យមកប្រឡងទាំងអស់ហ្នឹងដើម្បីចូលឆ្នាំថ្មីនឹងបានរៀនបញ្ចប់ជំនាញតែម្ដង ។
«Fighting លឺទេ!!»ចូលមកដល់បរិវេណសាលា រាងតូចក៏ចេញមកនិយាយលើកទឹកចិត្តនាយប៉ុន្មានម៉ាត់ កុំឱ្យក្មេងអន់ចិត្តមកងក់ងរដាក់គេពេលក្រោយ
«បាទ...ទទួលបញ្ជារប្រពន្ធសម្លាញ់!!ត្រឡប់ទៅវិញកុំភ្លេចរៀបចំវ៉ាលីលឺទេ របស់ខ្ញុំផង»
«របស់ខ្លួនឯងមិនចេះរៀបទេហេស៎ បានជាប្រើអ្នកដទៃ ខ្ញុំម៉េចនឹងដឹងថាលោកត្រូវការអ្វីខ្លះនោះ»
«តួនាទីប្រពន្ធយកចិត្តប្ដីមានអីខុស ខ្ញុំដឹងថាបងដឹងមិនបាច់មកធ្វើពើទេ របស់របរខ្ញុំប្រើប្រាស់ក៏មិនច្រើនដែរ គ្រាន់តែសម្លៀកបំពាក់ប៉ុន្មានឈុត យកលីអូរអោយតែគ្រប់ប្រាំពីរពណ៌ទៅបានហើយ»(គាត់ BA លីអូចឹងហើយ🤧)
«មនុស្សជម្លើយ ឆាប់ចូលទៅ ហួសម៉ោងឥឡូវហើយ»
«នៅសល់កន្លះម៉ោងទៀត»Jungkook លើកនាឡិកាដែលពាក់ក្នុងដៃបង្ហាញអោយរាងតូចឃើញ
«ទៅដល់មុនគ្រូមិនប្រសើរជាងអោយគាត់ចាំទេហេស៎ កុំទម្លាប់ធ្វើមនុស្សយឺតយ៉ាវ មិនល្អទេ»
«ឆឹស អៀនគេសោះ ធ្វើឯងមកបារម្ភ មុខបងឡើងក្រហមហើយ Tae មិនបាច់មកលាក់ទេ»
«មនុស្សនេះ សម្រេចថាចូលឬអត់? បើមិនចូលខ្ញុំទៅវិញហើយ»Tae មុខកាន់តែក្រហមឡើងខឹងផងអៀនផងដែលត្រូវ Jungkook បង្អាប់ តែមាត់រឹងមិនព្រមទទួល បម្រុងនឹងចូលឡានទៅហើយ តែរាងក្រាស់បែរជាចាប់ដៃគេទាញមកវិញ ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 15 : ??????????????????????????????
Start from the beginning