抖阴社区

Part 19 : ???????????!!

Start from the beginning
                                    

«rin គេមានយ៉ាងម៉េច ចៅយើងនឹងបានមនុស្សមកមើលថែនោះអី ឯងដូចជាខ្វល់ខ្វាយពេកហើយ Jungkook »លោក Jeon

«ខ្ញុំគ្រាន់តែបារម្ភពីក្មួយ ធ្វើអ្វីគិតដល់ចិត្តនាងខ្លះផង មិនមែនចង់ការហើយក៏ការនោះទេ.....ខ្ញុំឆ្អែតហើយ» Jungkook ដើរចេញពីតុ ឆ្ពោះទៅបន្ទប់របស់ខ្លួនវិញ នាយទ្រាំណាស់សម្រាប់អាហារមួយពេលនេះ អង្គុយមើលគេផ្អែមល្ហែមដាក់គ្នាមិនខុសពីកាំបិតដែលពុះជ្រែកបេះដូងរបស់នាយឡើយ ។

«កូន kook!! នេះឆ្អែតបានយ៉ាងម៉េច ញុាំបាយមិនទាន់អស់ផងហ្នឹង»លោកស្រី Jeon ស្រែកហៅកូនប្រុសដែលចាកចេញ តែនាយមិនសូម្បីងាកក្រោយ ។

«កាន់តែទំនើងទៅហើយ»លោក Jeon

«បងកុំថាអោយកូនបានទេ»

«បានហើយ នាំគ្នាញុាំបាយទៅ»លោក Jeon មិនចង់តសម្ដីជាមួយប្រពន្ធក៏ប្ដូរអ្វីនិយាយផ្សេង ។ គ្រប់គ្នាបន្តការញុាំដោយ Jiho នៅតែបង្ហាញកាយវិការដូចដើម យកចិត្តទុកដាក់មិនខុសពីគូស្នេហ៍ដែលទើបនឹងរៀបការថ្មីថ្មោងឡើយ ។

បន្ទាប់ពីបញ្ចប់អារហារពេលល្ងាច គ្រប់គ្នាក៏ឡើងមកបន្ទប់ដើម្បីសម្អាតខ្លួនចូលគេង លើកលែងតែរាងតូចដែលអង្គុយលើគ្រែនៅមិនសុខរង់ចាំស្វាមីចេញពីបន្ទប់ទឹកដើម្បីនិយាយគ្នាអោយបានច្បាស់ ។

ក្រាក~

«នេះ Tae មិនទាន់គេងទេហេស៎»Jiho សួរទៅកាន់ភរិយារូបស្រស់ដែលអង្គុយផ្អែកខ្នងនឹងក្បាលគ្រែសម្លឹងមកនាយម៉ក់ៗទាំងមិនមាត់.ក ។

«ខ្ញុំមានរឿងចង់និយាយជាមួយ hyung »

«មានអ្វីហេស៎»Jiho ឡើងមកលើគ្រែជាមួយនឹងគេ តែ Tae បែរជាព្យាយាមរក្សាគម្លាត ។

«ហេតុអី hyung ស្រាប់តែចង់រៀបការ? នៅកាយវិការចម្លែកៗទាំងអស់នេះទៀត ថ្ងៃនេះ hyung កើតអី»

«Tae មិនពេញចិត្តហេស៎?»

«ឆ្លើយនឹងខ្ញុំសិនមក!! នេះមិនមែនជាអ្វីដែល hyung ធ្លាប់និយាយជាមួយនឹងខ្ញុំឡើយ ក្រែងប្រាប់ថាជាបងប្អូនមិនអញ្ជឹង ម្ដេចក៏សុខៗស្រាប់តែចង់រៀបការ?»គេគិតមិនយល់ពិតមែនថានាយចង់ធ្វើអ្វីអោយប្រាកដ ។

The slay of love / ????????????? (????)Where stories live. Discover now