抖阴社区

Part 22 : ????????????

Start from the beginning
                                    

«ឈប់ៗៗៗ...ឯងនិយាយម្ដងទៀតទៅមើល! ឯងថានរណាកំពុងដាក់ចិត្តមកលើឯង?»Jimin

«គឺ... Jiho hyung!!»
«ហាស៎...»Jimin ស្រែកមួយវ៉ាសផ្អើលមនុស្សក្នុងហាង មុននឹងរហ័សខ្ទប់មាត់វិញទាំងញញឹមមិនសម

«ឯងនិយាយពិតមែនហេស៎! Jiho នឹងឬមកស្រឡាញ់ឯង? គាត់មានបាត់ការចងចាំឬអត់? ក្រែងស្រឡាញ់ប្រពន្ធមុនណាស់មិនចឹង»

«ពេលនេះមិនទាន់ស្រឡាញ់ទេ ប៉ុន្តែគាត់ប្រាប់ថាចង់បើកឱកាសទទួលយកអ្នកថ្មីមកធ្វើជាដៃគូជីវិតរបស់គាត់ ឯងថាទៅកាយវិការដែលគាត់ធ្វើមកលើយើង វាមិនខុសពីគូស្នេហ៍ឡើយ យើងមានអារម្មណ៍ថារអៀសខ្លួនណាស់»

«អ្ហឺយ...ក្រែងប្រាប់ថាទុកត្រឹមជាប្អូននោះអី»

«យើងមិនដឹង សុខៗគាត់ស្រាប់តែចង់រៀបការ យើងទាល់តម្រិះគិតអ្វីមិនចេញទេ»

«បើថាមិនស្រឡាញ់គ្នា ងាយប្រកែក ដល់គាត់ដាក់ចិត្តស្រឡាញ់ឯង បើបដិសេធដូចជាឃោរឃៅពេកហើយ»

«អ្ហឹម...បែបនេះហើយទើបយើងចេះតែសម្រប តែយើងទទួលយកអត់បានទេ យើងមានអារម្មណ៍ថាខ្លួនឯងកំពុងតែបោកប្រាស់គ្រប់គ្នា យើងចង់កាត់ផ្ដាច់ចំណងមួយនេះ ប៉ុន្តែវាហាក់ដូចជាមាំជាងកម្លាំងដែលយើងអាចស៊ូបាន»

«យើងក៏ដោះស្រាយមិនបានដែរ ត្រឹម Jiho hyung អាចនឹងងាយ យ៉ាងច្រើនគាត់សុខចិត្តដោះលែងឯង ប៉ុន្តែបើគ្រួសារ...យើងជួយអត់បានទេ អាចនឹងកើតជាជម្លោះក៏ថាបាន»គ្រួសារដែលធ្លាប់តែស្និទ្ធស្នាលអាចនឹងមើលមុខគ្នាលែងចំដែរទេ ព្រោះតែរឿងរវាងកូនៗដែលស្រាប់តែលេចឡើង ។ រៀបការជាមួយបង តែមានសម្ព័ន្ធភាពជាមួយប្អូន ដូចជាលេងសើចពេកហើយ ។

«.................»Tae បានត្រឹមស្ងាត់អង្គុយគិតទាំងមិនយល់ គេដឹងថាកាលដែលធ្វើបែបនេះគឺខុសខ្លាំងណាស់ គ្រួសារ Jeon ប្រាកដជាមិនពេញចិត្តដែលគេប្រព្រឹត្តទង្វើបែបនេះ ។ នាយតូចអង្គុយឱនមុខចុះ គេចង់តែស្លាប់អោយផុតៗពីពិភពលោកនេះទេ ។

«យើងអាក្រក់ណាស់ពិតទេ? យើងធ្វើអោយមនុស្សពីរនាក់មកជាប់ជំពាក់ព្រោះតែភាពកំសាកមួយនេះ រឿងកាន់តែជ្រៅ ចាស់ទុំក៏បានដឹងលឺ ចុះបើសិនជាយើងប្រែក្រឡាស់ តើពួកគាត់នឹងគិតបែបណា?»ទាក់ទងអ្នកថ្មីខណៈដែលខ្លួនកំពុងតែជាប់ចំណងនឹងពាក្យថាប្ដីប្រពន្ធ ដែលសំខាន់មនុស្សដែលគេកំពុងតែសេពគប់ជាប្អូនប្រុសបង្កើតរបស់ស្វាមីគេថែមទៀត បើអ្នកផ្សេងដឹងគេនឹងសើចចម្អក ដៀលត្មិះគេបែបណាខ្លះ ។

The slay of love / ????????????? (????)Where stories live. Discover now