抖阴社区

Part 22 : ????????????

Start from the beginning
                                    

«គិតបែបណាជារឿងរបស់គេ បងទៅខ្វល់ធ្វើអី មានខ្ញុំនៅទីនេះហើយតើ ខ្ញុំមិនអោយអ្នកណាមកប្រមាថបងបានឡើយ»សម្ដីស្របជាមួយនឹងដំណើរ Jungkook ក្នុងឈុតសិស្សនិស្សិត ចូលមកដាក់ខ្លួនអង្គុយក្បែរគេទាំងសម្លឹងមុខនាយតូចយ៉ាងនឹងធឹង ។

«Jungkook!!»Tae ហៅរាងសង្ហារដោយសម្លេងស្រាល ខណៈដែលទឹកមុខរបស់គេបង្ហាញពីទុក្ខកង្វល់រាប់មិនអស់ ។

«គិតតាមសម្រួលទៅ Tae គ្រប់បញ្ហាប្រាកដជាមានដំណោះស្រាយ»Jimin

«ឈប់ពិបាកចិត្តទៅ ខ្ញុំជូនបងទៅដើរលេង»Jungkook ក្រោកឈរមុននឹងទាញដៃនាយតូចអោយទៅតាមខ្លួន ។ គេដឹងថាវាមិនអាចទៅរួចចំពោះទំនាក់ទំនងខុសឋានៈមួយនេះ ប៉ុន្តែអោយធ្វើបែបណា? នរណាអាចហាមក្ដីស្រឡាញ់បាន នាយសុខចិត្តប្រឈមជាមួយគ្រប់យ៉ាង ប៉ុន្តែមិនព្រមបាត់បង់ Tae ឡើយ ។

«អេ៎...នាំគ្នាទៅណា »Jimin បើកភ្នែកធំក្រឡោតសម្លឹងមនុស្សពីរនាក់ដែលចាកចេញ ធ្វើបែបនេះបានយ៉ាងម៉េច នៅមិនទាន់បានគិតលុយទេណា របស់ញុាំលើតុក៏មិនចេះតិច មុននេះ Tae ថាជាអ្នក pay គេខំហៅញុាំឡើងឆ្អែត រួចចុះពេលនេះ?

«ពួកឯងធ្វើបែបនេះដាក់យើងមិនបានទេវុើយ!! ហឺ...យើងត្រូវចេញលុយពិតមែនហេស៎?»Jimin មើលទៅលើតុទាំងជ្រួញចិញ្ចើម មុននឹងហៅគេអោយមកគិតលុយទាំងអន់ចង់ ។ ទូរទាត់រួចរាល់បម្រុងនឹងរៀបកាតាបចាកចេញទៅហើយ ក៏ត្រូវគាំងម្ដងទៀត សម្លឹងទៅខាងក្រៅហាងតាមកញ្ចក់ទាំងបើកភ្នែកធំៗ

«Jiho hyung!!»លេងសើចពេកទេដឹង រទេះភ្លើងបុកគ្នាឬយ៉ាងម៉េច? មើលតាមក្រសែភ្នែកក៏ដឹងថាគេកំពុងតែសម្លឹងមើលទៅមនុស្សពីរនាក់ដែលបណ្ដើរគ្នាចាកចេញមិញនេះដែរ ។

«ស៊យ ហើយ K'Tae អ្ហើយ...»Jimin ប្រញាប់រួសរាន់ស្ពាយកាតាបដើម្បីឆ្លងទៅផ្លូវម្ខាងទៀតដែលជាក្រុមហ៊ុនរបស់ Tae ធ្វើការ ចៃដន្យណាស់ដែលគេមករក Tae នៅពេលនេះដែរ តែយឺតបន្តិចហើយ Jungkook ដណ្ដើមទៅបានមុន ។

«..................»Jiho ឯណេះបានត្រឹមស្ងៀមធ្មឹងមិនបញ្ចេញប្រតិកម្ម គេមកដល់ដំណាល Jungkook បម្រុងនឹងមកបបួល Tae ទៅញុាំបាយជាមួយគ្នា បែរជាគាប់ជួនឃើញប្អូនប្រុសចូលទៅហាងកាហ្វេទល់មុខនេះ ទើបចេះតែតាមសម្លឹងរហូតដល់ឃើញគេបណ្ដើរនាយតូចចេញមក ។ គ្រប់កាយវិការរបស់ Jungkook តាំងពីការពាក់មួក Take care រាងស្ដើងគ្រប់សព្វ ធ្វើឱ្យ Jiho គិតមិនយល់ នេះមិនមែនជាចរិតរបស់ Jungkook ឡើយ ដែលមកទន់ភ្លន់បែបនេះ ។ ម៉ូតូធំដែលបញ្ឆេះចេញទៅក្នុងល្បឿនលឿនតាមដោយ Tae អោបចង្កេះជាប់ ចាកចេញទៅទាំងគ្មាននរណាបានដឹងពីវត្តមានរបស់ប្រុសម្នាក់នេះ ។

The slay of love / ????????????? (????)Where stories live. Discover now