抖阴社区

Part 27 : ????????????? Tae!

Start from the beginning
                                    

Skip~
សភាពក្នុងវិមានអាប់អួរ លោកស្រី Jeon ប្រែជាស្ងប់ស្ងាត់លែងនិយាយស្ដី អាហារក៏មិនសូវហូប ចំណែកលោក Jeon មិនត្រឡប់មកវិមានពីរយប់ទៅហើយ ព្រោះមិនចង់មានរឿងរកាំរកូសជាមួយប្រពន្ធ ។
ក្រលេកមកកាន់រាងតូចឯណេះវិញ ស្រងូតស្រងាត់ សម្ងំតែក្នុងបន្ទប់របស់ Jungkook មិនទៅណា លើកលែងតែពេលធ្វើអាហារគេត្រូវចុះមកជាចាំបាច់ ។ សល់តែបីថ្ងៃទៀតគ្រួសារគេនឹងមកកូរ៉េជាមួយនឹងលោកតាលោកយាយ ដើម្បីចូលរួមពិធីមង្គលការនៅដើមសប្តាហ៍ក្រោយ ។

តុក~តុក

«Tae បងចូលទៅបានទេ»សម្លេង Jiho ហៅស្រដាស់ទៅរាងតូចខាងក្នុង ។ Tae ក្រោកចេញពីគ្រែសំដៅមកបើកទ្វារឱ្យរាងក្រាស់ជាស្វាមី ។

«hyung មានអ្វីឬ?»
«បងចង់នាំ Tae ទៅមើលឈុត នឹងកន្លែងរៀបចំរោងការ»ឃើញគេនៅតែក្នុងបន្ទប់ទើបចេះតែបារម្ភ នាយមិនអាចជួយអ្វីបានច្រើន ក្រៅពីមើលថែគេប៉ុណ្ណោះ ។

«ហ្ហឹម ខ្ញុំទៅរៀបចំខ្លួនសិន»Tae ដើរចេញទៅបន្ទប់ខ្លួនវិញ ។ និយាយតាមត្រង់គេគ្មានសិទ្ធិចេញចូលបន្ទប់ Jungkook ឡើយ ព្រោះតែបញ្ជារបស់លោកស្រី Jeon ហើយកាលដែលគេចូលមកបាន លើកលែងតែពេលដែលគាត់មិននៅ ។

Jiho រង់ចាំគេរៀបចំខ្លួនរួចរាល់ ទើបចេញទៅជាមួយគ្នា ។ បន្ទាប់ពីបញ្ចប់ការងារ នាយក៏ឆ្លៀតជូនគេដើរលេងលំហែរអារម្មណ៍ខ្លះ ក្រែងអាចជួយសម្រាលដល់ចិត្តរបស់ Tae ប៉ុន្តែគេនៅតែស្រពាប់ស្រពោន ពេលដែល Jiho សួរនាំ គេក៏បែរមកញញឹមខ្សោះ ដូចមនុស្សមានទុក្ខប៉ុនភ្នំ ។

«ចង់ទៅជួបគេទេ?»Jiho បន្លឺសំណួរឡើងខណៈដែលខ្លួនកំពុងតែបើកឡានតាមផ្លូវ ។

«អាចដែរហេស៎?»Tae សើចដើមកចម្អកអោយខ្លួនឯង គេមិនទាំងដឹងផងថាពេលនេះ Jungkook នៅឯណា ។

«ធ្វើមុខអោយរីករាយទៅ Jungkook ប្រហែលមិនចង់ជួប Tae ក្នុងសភាពបែបនេះឡើយ»Jiho ញញឹមហាក់ផ្ដល់ជាក្ដីសង្ឃឹមដល់គេយ៉ាងដូច្នោះ ។ ស្រឡាញ់គេតែម្ខាងវាឈឺស្រាប់ហើយ តែមកឃើញគេសោកសៅបែបនេះគឺកាន់តែចុកចាប់ ។

#ជម្រុំនៃបន្ទាយទាហាន

កាយតូចឈរសម្លឹងទៅមនុស្សជាទីស្រឡាញ់ពីក្រៅរបងលួសដែកដែលហំព័ទ្ធជាប់ជម្រុំហ្វឹកហាត់ ដែលឆ្ងាយពីគ្នាគួរសម ។

The slay of love / ????????????? (????)Where stories live. Discover now