抖阴社区

Part 27 : ????????????? Tae!

Start from the beginning
                                    

«គេធ្វើការបែបនេះរាល់ថ្ងៃឬ?»ដំណក់ញើសដែលស្រក់ចុះ ខ្លួនប្រាណក៏ប្រលាក់ប្រលូក ដោយនៅលើខ្លួនរបស់នាយមានត្រឹមខោទាហានជើងវែងមួយប៉ុណ្ណោះ កំពុងលីដុំឈើមួយតែម្នាក់ឯង ឆ្ពោះទៅរកគោលដៅដែលបានកំណត់តាមកូនទាហានដទៃឯទៀត ។

«នេះជាការហ្វឹកហាត់ដ៏ធ្ងន់ធ្ងរ ដើម្បីពន្លឿនសមត្ថភាពកូនទាហាន ដោយធ្វើការ 18 ម៉ោងក្នុងមួយថ្ងៃ នេះគ្រាន់តែជាការសាកកម្លាំង នៅមានច្រើនទៀតដែលគេត្រូវទទួល»

«.............»Tae ស្ងាត់លែងនិយាយស្ដី គេអួលដើមកហាមាត់លែងកើតទៅហើយ ។ គេអាចទទួលអារម្មណ៍ពីរាងក្រាស់តាមរយៈទឹកមុខរបស់នាយ ឈើមួយដើមមុននេះមិនក្រោម120Kgឡើយ នាយអាចលើកបានដោយរបៀបណា? វាធ្ងន់ខ្លាំងណាស់ នៅលើដងខ្លួនដែលធ្លាប់តែល្អស្អាត បង្ហាញនូវស្លាកស្នាមដាច់ដោយកន្លែង តើនាយឈឺប៉ុណ្ណាទៅ

«មកតាមបងមក!!»Jiho ស្រដីអោយគេទៅតាមខ្លួន រាងតូចបោះជំហានទៅតាមគេទាំងមិនដកភ្នែកចេញពី Jungkook ។ អារម្មណ៍អាឡោះអាល័យ មិនដាច់ស្រឡះចេញពីចិត្តគេទាល់តែសោះ ។

«បានហើយ ប៉ុណ្ណឹងចុះ គ្រប់គ្នាអាចសម្រាកបានមួយម៉ោង រួចត្រឡប់មកជួបគ្នាវិញនៅទីនេះ»មេទាហាន ក្រោយពីផ្លុំកញ្ចែបញ្ចប់បេសកកម្ម ក៏ប្រាប់អោយគ្រប់គ្នាបំបែកជួរទៅសម្រាក ។ ភ្លាមនោះបែរជាមានសម្លេងហៅបង្អាក់ Jungkook ៖

«Jeon Jungkook លោកនាយហៅអោយទៅជួបនៅការិយាល័យ!!»ពេលនេះនាយត្រឹមជាទាហានហ្វឹកហាត់ទើបពួកគេប្រហើនមិនខ្លាចបែបនេះ ។

«ពេលនេះជាម៉ោងសម្រាក មិនមែនពេលជួបជុំ!!»Jungkook មានៈមិនព្រមជួប តែពួកគេនៅតែព្យាយាមនិយាយ ។

«បើមិនចង់ត្រូវផ្ដៅជាមួយទឹកអំបិល ក៏ឆាប់ទៅៗ»

Jungkook ខាំមាត់សង្កត់ចិត្ត សឹងតែហក់ទៅវាយមេទាហាននោះអោយចេញឈាមតាមមាត់ទៅហើយ ។ ត្រឹមពីរថ្ងៃមកនេះនាយត្រូវពួកគេធ្វើបាបមិនលុះថ្ងៃ តាមការបញ្ជារបស់លោក Jeon ។ រាងក្រាស់ដើរតាំងៗ កាត់ថ្ងៃក្ដៅហែងសំដៅទៅការិយាល័យបងប្រុសទាំងមិនខ្ចីរកអាវពាក់ ។

ក្រាក~គ្រាំង ទ្វាបើកមិនថ្នមកម្លាំង ពញ្ញាក់អ្នកខាងក្នុងដែលទន្ទឹងរង់ចាំនាយអោយភ្ញាក់ក្រញាង

The slay of love / ????????????? (????)Where stories live. Discover now