抖阴社区

Part 27 : ????????????? Tae!

Start from the beginning
                                    

«Tae.....»Jungkook គាំងស្ដូកសម្លឹងទៅមនុស្សដែលនាយសែននឹក កំពុងតែញញឹមមកកាន់នាយយ៉ាងស្រទន់ ។ មុននេះស្មានថាជា Jiho ទើបបញ្ចេញកំហឹងតាមអារម្មណ៍ មិនបានគិតដល់ថានឹងមានវត្តមានមនុស្សម្នាក់ទៀតឡើយ ។

«Jungkook!!»Tae ហៅនាយធំទាំងរំភើប រត់សំដៅទៅរករាងក្រាស់បម្រុងនឹងស្រវាអោបគេទៅហើយ ប៉ុន្តែត្រូវរាងក្រាស់គេច មុននឹងទាញទ្វារបិទយ៉ាងរហ័ស ។

«កុំប៉ះខ្ញុំអី ខ្លួនខ្ញុំកខ្វក់ណាស់»នាយមិនបានស្រស់សង្ហារកាយក្រអូបដូចពីមុន ពេលនេះមានតែក្លិនញើស កម្ទេចកម្ទីពីធូលីជាប់លើរាងកាយមាំមួននេះប៉ុណ្ណោះ ។

«អត់ទេ ទោះលោកបែបណា ក៏លោកនៅតែជា Jungkook របស់ខ្ញុំ»Tae រឹងរូសមិនចុះចាញ់សូកដៃអោបចង្កេះរាងសង្ហាទាំងគ្មានអារម្មណ៍ថាខ្ពើមរអើម ។

«Tae...»Jungkook ហៅនាយតូចដោយសម្លេងស្រាល ចិត្តចង់អោបគេបន្តិចអត់បន្តិច ព្រោះតែខ្លាចប្រលាក់កាយល្អស្អាតមួយនេះ ។

«លោកហត់ទេ ចាំមួយភ្លេត»Tae លែងចេញពីការអោប ស្រវារកកូនកន្សែងចេញពីកាតាប មុននឹងយកមកជូតញើសអោយ Jungkook ។

«មើលចុះប្រលាក់អស់ហើយ»ដៃតូចជូតផ្ទៃមុខដែលពោពេញទៅដោយដំណក់ញើសនោះអោយជ្រះស្រឡះ ភ្ជាប់ជាមួយស្នាមញញឹមមិនរលុប ដូចជារីករាយជាមួយនឹងការងារនេះខ្លាំងណាស់ ។

«.............»Jungkook នៅស្ងៀមមិនកម្រើក គយគន់វង់ភ័ក្ត្រដែលនាយសែនស្រឡាញ់ ចង់ចងចាំនូវទម្រង់មុខដ៏ស្រទន់មួយនេះនៅក្នុងចិត្តរហូតទៅ ។

«លោកឃ្លានឬនៅ ពួកយើងទៅរកអ្វីញុាំល្អទេ Jiho hyung កំពុងតែចាំនៅខាងក្រៅ»

«ឃ្លានបងច្រើនជាង អោយញុាំឬអត់?»ទឹកមុខច្រឡើម ញាក់ចិញ្ចើមទ្រើតៗ ឱនមុខមកកៀកនឹង Tae បើពេលនេះនាយមិនមានក្លិនអាក្រក់ ប្រាកដជាចាប់ក្រញិចកាយតូចច្រឡឹងនេះអោយស្រងល់មិនខាន ។

«ឡប់សតិ ជាពេលអីទៅហើយ លោកនៅគិតរឿងនេះទៀតអ្ហ៊ៃ? មនុស្សលោករោគចិត្តណាស់»

«ខ្ញុំនិយាយពិត បងមើលចុះ ខ្ញុំរឹងមាំជាងមុនច្រើនណាស់ បើមិនជឿស្ទាបមើលទៅ»Jungkook ចាប់ដៃស្រឡូនអោយមកប៉ះសាច់ដុំប្រាំបីកង់ដ៏ហាប់ណែនរបស់នាយ ទាំងដែល Tae អៀនសឹងជ្រែកដីទៅហើយ ។

«មនុស្សច្រឡើម ឈប់លេងបានហើយ នេះមិនហត់ខ្លះទេហេស៎ លោកគួរតែសម្រាក!!»

«មិនហត់ទេ បើបាននៅក្បែរបង!!»Jungkook បង្ហើបមួយប្រយោគទាំងក្រសោបដៃស្រឡូនមកកាន់ ។ មុននឹងបន្ត៖

«រង់ចាំខ្ញុំណា Tae! មិនថាមានរឿងអ្វី ខ្ញុំសុំបងកុំរៀបការដាច់ខាត រង់ចាំខ្ញុំចេញពីទីនេះ ខ្ញុំនឹងនាំបងទៅកន្លែងមួយដែលឆ្ងាយ ទៅកន្លែងដែលគ្មានអ្នកណាអាចមកបំបែកពួកយើងបាន»សម្លេងជាមួយនឹងទឹកមុខទទូចអង្វរកធ្វើអោយរាងតូចគាំងធ្មឹងកម្រើកហើបមាត់មិនរួច ។

Tae សម្លឹងចូលជ្រៅទៅក្នុងកែវភ្នែកថ្លាយង់បង្ហាញពីភាពមុះមុតប្រាកដប្រជា នាយសង្ឃឹមយ៉ាងនេះឬ? ប៉ុន្តែគេធ្វើមិនបានឡើយ បើគេហ៊ានប្រឆាំង គេនឹងឈឺកាន់តែខ្លាំង Jungkook នឹងរឹតតែពិបាក ភាគរយតិចណាស់ដែលគេអាចរកក្ដីសុខឃើញ ។ កាយតូចមិនមាត់តប ស្រវាអោបកាយមាំជាប់ នេះអាចជាលើកចុងក្រោយដែលពួកបានក្បែរគ្នាក៏ថាបាន ។

(ស្រមៃថា Jungkook ទៅច្រៀងបទ still with you ក្នុងថ្ងៃការរបស់ Tae😂)

To be continued

Lie Naa

The slay of love / ????????????? (????)Where stories live. Discover now