抖阴社区

?????1:???????????????????????????

232 10 2
                                    

----- នៅផ្ទះគ្រួសារគីម

"ប៉ា ម៉ាក់ ហា៎.....ថេយ៍សុំមិនទៅតាស៎បានទេ" ថេយ៉ុង និយាយទាំងរលីងរលោងទឹកភ្នែកគេមិនចង់ទៅរៀនបន្តនៅទីក្រុងទេ មិនចង់នៅម្នាក់ឯង វាពិតជាគួរឲខ្លាចខ្លាំងណាស់ដែលត្រូវមករស់នៅដោយគ្មានគ្រួសារបែបនេះ គេគិតហើយថាមិនទៅទេគេត្រូវនៅទីនេះជួយការងារប៉ាម៉ាក់បានខ្លះ ណាមួយបងប្រុសខ្លួនគាត់ទៅរៀនបន្តនៅឯក្រៅប្រទេសច្រើនឆ្នាំណាស់ មិនដឹងថាពេលណាមកវិញនោះទេ គេបានសន្យាហ្នឹងបងប្រុសហើយថាត្រូវមើលថែពួកគាត់ឲបានល្អ អំឡុងពេលគាត់មិននៅក្បែរ ត្រូវតែចេះស្តាប់បង្គាប់មិនរឹងរួសដូចមុនទេព្រោះពេលនេះខ្លួន
ធំហើយ។

"យ៉ាងណាកូនត្រូវទៅប៉ាបាននិយាយជាមួយអ្នកដន្លងរួចហើយថាស្អែកនេះមានគេមកទទួលកូនទៅហើយ" លោកគីម គាត់មិនចង់ឲកូនមកលំបាកនោះទេអនាគតកូនត្រូវពឹងនៅចំណេះដឹងដែលខ្លួនមាននៅថ្ងៃក្រោយ ទោះបីគេមានប្តីក៏ដោយ មិនត្រូវឲគេមើលងាយយើងបាននោះទេ (ដោយសារតែលោកចនហើយលោកគីមជាមិត្តភក្តិហ្នឹងគ្នាពួកគាត់បានភ្ជាប់សាច់ឈាមហ្នឹងដោយមិនប្រកាន់ភេទ ពេលនោះអ្នកស្រីគីមមានថេយ៉ុងក្នុងពោះបាន7ខែ ហើយជុងគុកមានអាយុ5ឆ្នាំគេតែងតែសុំប៉ាម៉ាក់ខ្លួនទៅលេងផ្ទះលោកគីមរហូតព្រោះពួកគេនៅមិនឆ្ងាយពីទីនោះប៉ុន្មានទេ មិនថែមតែមកលេងនៅទីនោះទេ គេដូចជាចូលចិត្តអាល្អិតនេះណាស់ទៅអង្អែលពោះអ្នកស្រីគីមលេងហើយនិយាយថាពេលធំឡើងហ្នឹងរៀបការជាមួយគេទៀតផង ពេលថេយ៉ុងបានមួយខួប គ្រួសាររបស់ជុងគុកក៏ត្រូវរើមករស់នៅទីក្រុង វាបានធ្វើឲជុងគុកពិបាកចិត្តបាយមិននឹកទឹកក៏មិនស្រែក វាកាន់តែធ្វើឲពួកគាត់ព្រួយបារម្មណ៍ពីគេយ៉ាងខ្លាំងមិនដឹងថាត្រូវធ្វើយ៉ាងមិចទេ គាត់អស់មធ្យាបាយហើយវាទល់តម្រិះតែម្តង គាត់បានសម្រេចចិត្តទៅបន្ទប់កូនប្រុសសួរនាំគេពីមូលហេតុអ្វីបានជាកូនគាត់ទៅជាបែបនេះវាប្រាកដជាមានអ្វីមួយនៅពីក្រោយនេះមិនខាន ហើយគាត់បានសួរទៅជុងគុកមុនដំបូងគេក្រវីក្បាលមិនចង់ប្រាប់ទៅគាត់ទេ តែចុងក្រោយគាត់ធ្វើជាដើរចេញទៅ ហើយផ្តាំប្រាប់កូនប្រុសថាខានស្អែកហ្នឹងឡើងទៅទីក្រុងហើយ ទើបគេដាច់ចិត្តប្រាប់ថាចង់ឲថេយ៉ុងមកនៅជាមួយខ្លួនដែល នេះរឺជាមូលហេតុដែលកូនប្រុសខ្លួនមិនព្រមញាំបាយនោះ គាត់បានសន្យាថាហ្នឹងដណ្តឹងថេយ៉ុងឲគេទើបគេព្រមទៅជាមួយ គាត់ដូចជាមាននិស្ស័យជាមួយអាល្អិចថេយ៉ុងផង)។

#??????????????????(???)Where stories live. Discover now