抖阴社区

????? 8: ???????????????????????????????

131 10 2
                                    

......ថ្ងៃនេះជាសម្រាកពីការរៀន ជាធម្មតាពេលទំនេរចឹងរាងតូចតែងតែទៅសួនផ្កាដែលវាមាននៅក្រោយភូមិគ្រឹះចនស្រាប់ វាងាយស្រួលឲរាងតូចទៅបាននិយាយបពាក្យក្នុងចិត្តនោះ មានតែព្រោះរុក្ខជាតិទេដែលវាមិនសើចចំអកខ្លួននោះ ម្យ៉ាងទៀតវាក៏បៀបដូចជាមិត្តខ្លួនយ៉ាងចឹង 🥺🥺

"ឯងពិតជាស្រស់ស្អាតណាស់..😞😞" ថេយ៉ុង និយាយ ប្រាប់ទៅពពួករុក្ខជាតិ មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានឯង ខុសអីតែរូបខ្ញុំកើតមកមានរូបរាងធាត់ហើយថែមទាំងខ្មៅទៀត

"ខ្ញុំពិតជាចង់ក្លាយទៅជាឯងណាស់ បើខ្ញុំកើតមកស្អាតប្រហែលមិនមានអ្នកមើលងាយលើរូបរាងរបស់ខ្ញុំនោះទេ" ថេយ៉ុង នៅតែបន្តនិយាយដដែលជាពិសេសគូដណ្តឹងរបស់ខ្ញុំ គាត់តែងតែមើលងាយខ្ញុំគ្រប់យ៉ាង មិនថាខ្ញុំធ្វើអ្វីក៏ដោយក៏គាត់មិនដែលពេញចិត្តនោះទេ ខ្លួនធ្វើខុសនេះខុសនោះមិនចេះចប់។ ឯងពិតជាសំណាងណាស់ផ្កាកុលាបក្រហម ឯងដឹងទេ ទោះជាឯងមិនដែលធ្វើអ្វីសោះក៏នៅតែមានអ្នកស្រលាញ់ចង់បានឯងដែលទោះគេដឹងថាវាមានបន្លាដែលបង្កប់នៅនឹងដើមរបស់វាអាចបង្កឲអ្នកដែលកាន់នោះគ្រោះបាន បើមិនមានការប្រុងប្រយ្នត័ព្រោះបន្លាវាអាចធ្វើឲយើងមុតដៃឈឺចាប់ដោយសារតែវាបានគ្រប់ពេល ក៏នៅតែមានអ្នកជាច្រើនចង់បានវាមកថ្នមថែឲបាន ខុសអីតែខ្លួន កំពុងអន្លង់អន្លោចតែម្នាក់ ស្រាប់តែមានសម្តីដល់សែនមុតស្រួចដែលបន្លឺនៅក្រោយខ្នងខ្លួន មិនចំបាច់ទាញក៏អាចដឹងបាន

"យើងស្មានតែចោរមកពីណាលួចចូលសួនផ្កាយើងនោះតាមពិតជាឯងសោះ " ជុងគុក

"គួរឲអាណិតដល់ហើយណ៎...ហ្ហឹស..គួរឲចង់សើចហាស៎មនុស្សឯណាទៅនិយាយជាមួយផ្កានោះពិតជាឆ្កួតមែន" ជុងគុក នៅតែនិយាយពាក្យសូកស្នៀតរាងតូចដដែល

"ហ្ហឹក...ហ្ហឹកវាជារឿងរបស់ខ្ញុំគ្មានពាក់ពន្ធ័នឹងបងទេ" ថេយ៉ុង

"រំអួយ យើងមិនទាន់បានធ្វើអីឯងផងយំបាត់ទៅហើយ" ជុងគុក

"ខ្ញុំសួរបងតាមត្រង់ហេតុអ្វីបានជាបងស្អប់ខ្ញុំដម្លឹងទាំងដែរខ្ញុំមិនដែលទៅធ្វើអីបងម្តងណានោះទេ" ថេយ៉ុង ថ្ងៃនេះខ្លួនត្រូវតែ ហ៊ាននិយាយជាមួយរាងក្រាស់ឲបានខ្លួនក៏ឆ្ងល់មករហូតដែលគ្រាន់មិនក្លាហាន ប្រឈមមុខតែប៉ុណ្ណោះ

"ចង់ដឹងណាស់មានមែនទេ បានយើងក៏ខ្ចិលលាក់ទុកទៀតដែរ" ជុងគុក

"ឯងដឹងទេរាល់ថ្ងៃនេះយើងទ្រាំរស់នៅជាមួយឯងឡើងចង់កើតឆ្កួតហើយ យើងនេះណាពិតជាខ្មាស់គេឯងងខ្លាំងណាស់ដែលមានគូរណ្តឹងដូចជាឯងនោះ កុំទាន់យំអីស្តាប់យើងនិយាយឲចប់សិនចាំយំកុំឲអស់ទឹកភ្នែកច្រើន" ជុងគុក
(ចំប្រូនិយាយចឹងបានទៀតមកនិយាយដៀលគេហើយនៅគម្រាមកុំឲគេយំទៀត🤷)

"បើថាស្អាតទៅយើងចេះតែទ្រាំលេបបានតែនេះ ខ្មៅក៏ខ្មៅហើយថែមទាំងកន្ធាត់ទៀតអែងដឹងទេមិត្តយើងវាbullyយើងគ្រប់ពេលវាមកពីឯងទាំងអស់នឹង" ជុងគុក គេត្រូវខ្មាស់មិត្តដែលនិយាយពីរាងតូចប្រាប់គេវាធ្វើឲគេចាប់ផ្តើមស្អប់រាងតូចទាំងពីរគេដឹងដំណឹងមកម្ល៉េះបូករួមមិត្តគេនិយាយចឹងទៀតធ្វើឲគេរឹតតែស្អប់រាងតូចលើសដើម បើជាស្រីទៅគេមិនថាអីទេតែនេះជាមនុស្សប្រុសហើយថែមទាំងមានរូបរាងអាក្រក់មើលមិនយល់ទៀត 😡😡

"ន....នេះជាមូលហេតុរបស់បងនោះហ្ហឹក...ហ្ហឹក"ថេយ៉ុង នេះរឺជាមូលហេតុរបស់គេនោះ

"នៅទៀត ឯងកុំស្មានតែមានស្និទជាគូរដណ្តឹងយើងហើយអែងអាចគ្រប់គ្រងជីវិតរបស់យើងបាននោះចាំទុកក្នុងខួរដល់សែនល្ងង់របស់ឯងផង" ជុងគុកនិយាយរួចក៏រុញរាងតូចឲដួលមួយទំហឹង មិនដឹងថាគ្នាឈឺចាប់យ៉ាងណាទេ

"តើឲខ្ញុំធ្វើយ៉ាងទើបធ្វើឲបងឈប់ស្អប់ខ្ញុំបាននោះបងនិយាយមក??" ថេយ៉ុង ទោះខ្លួនឈឺយ៉ាងណាក៏ដោយក៏ខ្លួនមិនបង្ហាញរឺបញ្ចេញអារម្មណ៍ថាឈឺចាប់ដែរ ពេលនេះវាឈឺមិនស្មើរនឹងឈឺចិត្តនោះទេវាប្រែស្ពឹកអស់ហើយ

"ចេញឲបាត់ពីមុខយើងទៅ យើងនឹងឈប់ស្អប់ឯងក៏ថាបាន" ជុងគុក តបទាំងសម្តីត្រជាក់ដោយគ្មាន មនោសញ្ចេតនាអីសូម្បីតែបន្តិច

______________________________________

To be: continued

#??????????????????(???)Where stories live. Discover now