抖阴社区

?????39:?????????????

70 8 0
                                    

    ចាប់តាំងពីមានរឿងនៅថ្ងៃនោះមកជុងគុកក៏សុំបានរាងតូចរៀបការវាធ្វើឲខាងគ្រួសារទាំងសងខាងចូលរួមប្រកបដោយភាពសប្បាយរីករាយ វាមានរយះពេល3ខែហើយដែលរាងតូចរស់នៅបែកផ្ទះពីម៉ាក់ក្មេកនោះត្រូវមកបំពេញតួនាទីជាភរិយាយដល់ល្អម្នាក់ ចំណែកការងារនៅហាងក៏មិនសូវបានទៅញឹកញាប់ដែលព្រោះខ្លួនត្រូវនៅផ្លះមើលថែផ្ទះមើលថែបាយទឹកប្តី តាមពិតអ្នកម៉ាក់ក្មេកបានឲអ្នកបម្រើមកដែលតែថេយ៍គេប្រកែក ។

"ជុង...ហា៎មកញុំាអាហារពេល" រាងតូច រៀបចំអាហារពេលព្រេកឲអ្នកជាប្តី

"ជុង....." រាងតូច ទទួលបានការស្ងាត់ជំនួសទៅវិញ

ឌឹប~~សំឡេងស្រឹបជើងចុះមក

"សុំទោសអូនសម្លាញ់បង មានការប្រជុំនៅព្រឹកនេះបងមិនបាននៅញុំាអាហារពេលព្រឹកជាមួយអូនទេ" ជុងគុក គេប្រញាប់ប្រញាល់វេះនេះខុសចាប់នោះខុស

"តែជុងបង..." រាងតូច

"សឺត...បងទៅហើយ "ជុងគុក ថើបថ្ពាល់រាងតូចគេក៏ដើរចេញបាត់

"ហ្ហឹក ..ហ្ហឹកទៀតហើយបងធ្វើបែបដាក់អូនទៀតហើយ" រាងតូច ស្រាប់តែស្រក់ទឹកភ្នែកចេញមក ទង្វើរបែបនេះវាកើតឡើងជាងមួយខែទៅហើយ ហេតុអ្វីក៏ធ្វើខ្លួនមានអារម្មណ៍ថាចុកអួលត្រង់នេះម្ល៉េះ

"បងប្លែកហើយជុង សុំកុំឲដូចការគិតរបស់ខ្ញុំទៅចុះ" រាងតូច ក្រៅពីយំរួចក៏ជូតទឹកភ្នែកខ្លួនទ្រាំញុំាអាហារទាំងនេះតែម្នាក់ឯង ខំទប់ដែលតែទប់វាមិនជាប់វាចេះតែហូរមកទាំងដែលម្ចាស់ហាមតែវាស្តាប់បញ្ជារទល់តែសោះ

ទឺត~~

"អាឡូ អ្នកម៉ាក់ "រាងតូច សម្រួលអារម្មណ៍ឲបានស្រួលមុននឹងនិយាយជាមួយម៉ាក់ក្មេកកុំឲគាត់ចាប់បាន

"ចា៎ អាឡូកូនប្រសារម៉ាក់ញុំាអីហើយនៅនឹង" អ្នកស្រីចន

"បាទ.. កូនញុំារួចហើយអ្នកម៉ាក់" រាងតូច

"ល្អហើយចឹកូនប្រសារ ចុះឯណាជុងគេនៅជិតកូនដែលទេ" អ្នកស្រីចន

"បាទ អត់ទេអ្នកម៉ាក់ជុងគាត់មានការប្រញាប់ទៅក្រុមហ៊ុនបាត់ហើយ" រាងតូច និយាយប្រាប់គាត់តាមអ្វីដែលជាងគេប្រាប់តែប៉ុណ្ណោះ

#??????????????????(???)Where stories live. Discover now