抖阴社区

?????34: ????????????????????

65 4 0
                                    

#ភូមិគ្រឹះត្រកូលចន

"នេះគេមិនទាន់មកវិញទេ "ថេយ៉ុង ក្រោយពីខ្លួនបដិសេធអេឡិចហើយក៏ប្រញាប់មកផ្ទះវិញមានឯណាមិនឃើញគេសោះ

"អ្នកប្រុសតូចផ្កាដែលចៅហ្វាយខំទៅហើយរើសដោយផ្ទាល់ដៃជាផ្កាកុលាមក្រហម99ដងផ្តើមពីក្តីស្រលាញ់ដែលមានចំពោះគូរស្នេហ៍" បេន គេក៏រាងខឹងអ្នកប្រុសតូចខ្លះដែល

"ចុះឯណាម្ចាស់ផ្កាមិនឃើញគេចឹង "ថេយ៉ុង

"សម្រេចថាអ្នកប្រុសតូចទទួលយកដែលទេ" បេន

"ចៅហ្វាយថាបើអ្នកប្រុសតូចមិនទទួលយកអាចបោះទៅចោលទៅក្នុងធុងសំរាមបានបាទ" បេន

"ឥឡូវគេនៅឯណា ហើយផ្កានេះខ្ញុំទទួល "ថេយ៉ុង និយាយសម្តីកាច

"ហ្ហេស៎.... នៃអ្នកប្រុសតូច" បេន គេស្មានតែអ្នកប្រុសតូចមិនទទួលហើយតាស៎មានណាការគិតគេគឺខុសទាំងស្រុងមិនត្រឹមតែយកទេថែមស្រង់ក្លិនផ្កាទេ

"បងគិតថាខ្ញុំមិនទទួលមេនទេ" ថេយ៉ុង

"មិនហ៊ានគិតតែបាទ" បេន

"តែបងបានគិតរួចហើយ ខ្ញុំបានឃើញឡានបងឈប់នៅកន្លែងដែលខ្ញុំនៅជាមួយអេឡិច" ថេយ៉ុង ដាក់មួយចំណុចចាំតែម្តង

"បើតាមខ្ញុំគិតណាគេប្រហែលជាយល់ច្រឡំហើយរួមទាំងបងដែល" ថេយ៉ុង

"សុំទោសអ្នកប្រុសតូច" បេន គេហាក់ដូចជាមានអារម្មណ៍ជាខ្លាំងមិនគួរណាឆាប់វាយតម្លៃអ្នកប្រុសតូចគេសោះ

"បងមិនបានខុសកុំសុំទោសខ្ញុំអី ឥឡូវបងប្រាប់ខ្ញុំបានហើយឬនៅ "ថេយ៉ុង

"បាទ ចៅហ្វាយគាត់ពុងសេដអ្នកប្រុសតូច" បេន មិនដល់ដំណាក់កាលនេះហើយខ្លួនក៏មិនលាក់បាំងទៀតឡើយ

"រឿងស្រីគេមេនទែន" ថេយ៉ុង

"មិនមេនរឿងស្រីទេតែជារឿងអ្នកប្រុសតូចទៅវិញទេចៅហ្វាយគាត់ "បេន និយាយដល់ត្រឹមនឹងក៏ឈប់និយាយ

"គាត់យ៉ាងមិចបង" ថេយ៉ុង គេពិតជាចង់ដឹងខ្លាំងមេនទែន

"គាត់ពិតជាអន់ចិត្តហើយក៏ខកចិត្តក្នុងពេលតែមួយ" បេន

#??????????????????(???)Where stories live. Discover now