"អ្នកប្រុសតូចដល់ហើយបាទ" ពូសឹម និយាយរួចក៏ដាស់រាងតូចឲភ្ងាក់ឡើង
"អ៎រ..បាទអរគុណលោកពូហើយខ្ញុំនេះចេះគេងលក់ទៅកើត" ថេយ៉ុង តបទៅកាន់គាត់វិញទាំងញញឹមមិនសូវសម
"អ្នកស្រី អ្នកប្រុសតូចមកដល់ហើយអ្នកស្រី" ម៉ែដោះ
'កូនថេយ៍របស់ម៉ាក់....នឹកណាស់មើលអោបមួយសិនឲបាត់នឹក" អ្នកស្រីចន វាមិនចម្លែកទេដែលគាត់តែងតែអោបរាងតូច ព្រោះគាត់ឧស្សាហ៍ទៅលេងផ្ទះរាងតូចណាស់ ធ្វើឲគាត់មានភាពស្និទ្ធស្នាលបែបនេះ។
"បាទ ជំរាបសួរអ៊ុំស្រី" ថេយ៉ុង
"មកចូលផ្ទះសិនទៅកូន" អ្នកស្រីចន និយាយរួចក៏ដឹកដៃរាងតូចឲចូលក្នុង
"សូមស្វាគមន៍សមាជិកថ្មីរបស់ប៉ា" លោកចន និយាយទាំងមានការរៀបចំទទួលគេដល់ថ្នាក់ធ្វើឲរាងតូចរំភើបឡើងចង់ស្រក់ទឹកភ្នែកមើលទៅពួកគាត់ស្រលាញ់ខ្លួនប្រៀបជាកូនបង្តើតម្នាក់ទៀតយ៉ាងចឹង។
"បាទ.អរគុណលោកអ៊ុំ>"ថេយ៉ុង និយាយរួចក៏ក្រលេកភ្នែកឃើញប្រុសម្នាក់អង្គុយលើសាឡុងដៃចុចទូរស័ព្ទឡើងញ័រដូចម៉ាស៊ីនដេរ ធ្វើដូចជាគេគ្មានវត្តមាននៅទីនេះចឹង បើអោយគេស្មានប្រហែលជាបងជុងគុកហើយ ព្រោះអ្នកម៉ាក់របស់ខ្លួនតែងតែនិយាយពីនាយរហូត។
"សួរស្តីបងជុង" ថេយ៉ុង ខំប្រឹងញញឹមផ្កាត្រកួនទៅកាន់នាយ
"អ្នកណាជាបងឯង" ជុងគុក
"ហ៊ឹះ!! គួរឲជ្រេញ" ជុងគុក មិនតបបែបនិយាយជាពាក្យមើលងាយតែម្តង
"ជុងគុកកូននិយាយអីមុនមិញ" អ្នកស្រីចនគាត់ឮមិនសូវច្បាស់គេនិយាយលឿនពេក
"គ្មានអ្វីទេ អ្នកម៉ាក់" ជុងគុក
'កុំឲតែម៉ាក់ឮម្តងទេណា កូនដឹងតែត្រូវរបស់ម៉ាក់ហើយ" អ្នកស្រីចន
"បាទ...អ្នកម៉ាក់" ជុងគុក តបតែចឹងទេតែកុំមើលភ្នែកសម្លឹងរាងតូចឡើងចង់ជ្រុះគ្រាប់ភ្នែកហើយ
"កូនថេយ៍កុំទៅខ្វល់ហ្នឹងសំដីបងអីគេជាមនុស្សតែប៉ុណ្តឹងឯង" អ្នកស្រីចន ប្រាប់រាងតូចកុំឲគិតច្រើនជុងគុកចរិតគេតែចឹង តែគេមិនដែលធ្វើបាបអ្នកណាម្នាក់ទេ

YOU ARE READING
#??????????????????(???)
Romance#BL Jungkook/Top Taehyung/Bottom ?????? ?????? ?????? ???????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????? ?????????????????????