ពីរបីថ្ងៃហើយដែលអាការះជុងគុកគេបានធូរស្បើយដូចគ្នាហើយក៏ដល់ថ្ងៃដែលលោកគីមឲកូនប្រសារបញ្ចេញកម្លាំងពលករដូចគ្នាការងារគាត់គ្មានអ្វីដែលពិបាកនោះទេអ្នកដែលខេត្តនេះសុទ្ធសឹងតែប្រកបមុខដូចគ្នាតែអ្វីដែលពិសេសនោះគាត់មានដីច្រើនជាងគេហើយក៏ជាអ្នកមានម្នាក់នៅក្នុងខេត្តដេហ្គូដែលគាត់មានកម្មករច្រើនដែលអាចធ្វើឲប្រជាជននៅទីនេះមានកាតងារធ្វើនឹងគេ។
"មោះញុំាបាយឲឆ្អែតទៅអាកូនប្រសារបន្តិចទៀតនេះយើងមានការងារឲឯងធ្វើ" លោកគីម និយាយជាមួយគេបង្កប់ដោយស្នាមញញឹមចម្លែក
"បាទ...ប៉ាក្មេក" ជុងគុក គេមិនទៅព្រឺសម្បុរអីផងការងារនេះវាគ្មានអីពិបាក
"ល្អ...ណាស់អាកូនប្រសារយើងនឹងចាំមើលថាឯងខ្លាំងបានប៉ុន្មាន" លោកគីម មនុស្សដូចជាឯងធ្វើការមិនបានមួយថ្ងៃផងប្រហែលរត់ទៅសេអ៊ូលវិញក៏មិនដឹងហាស៎ហា៎
"បើខ្ញុំមិនខ្លាំងប្រហែលជាកូនប៉ាក្មេកមិនមានកូនសណ្តែកតូចនៅក្នុងពោះកូនប៉ាទេមើលទៅ" ជុងគុក គេចាំតែខ្លាចតាស៎
"ឯង...ឯងអា" លោកគីម ក្តៅឆាវ
"បងបានហើយ" អ្នកស្រីគីម
"អូនមិនឃើញកូនប្រសារអូននិយាយពាក្យឌឺដងមកបងទេអី" លោកគីម ប្រែទឹកមុខស្លូតដាក់ប្រពន្ធ
"បើមិនមានភ្លើងក៏មិនមានផ្សែងដែល" អ្នកស្រីគីម
"ហាស៎..ហា៎លោកប៉ាក្មេកស៊េរីតែមួយដូចខ្ញុំសោះ" ជុងគុក សើចហួសចិត្តជាមួយប៉ាក្មេកគេជាខ្លាំង
"សេ៊រីតែមួយស្អីឯង" លោកគីម
"សេ៊រីខ្លាចប្រពន្ធនោះអីហាស៎ហា៎😂😂" ជុងគុក
"មិនមែនយើងខ្លាចតែយើងមិនចង់យកឈ្នះប្រពន្ធទេ" លោកគីម
"ប៉ាក្មេកខុសពីខ្ញុំ" ជុងគុក
"ខុសយ៉ាងមិច" លោកគីម
"អត់ប្រាប់" ជុងគុក គេទុកឲលោកគីមឆ្ងល់ទៅ
"ឯង...អា " លោកគីម
"ប៉ាវាឈប់និយាយហើយញុំាបាយទៅក្រែងថាមានការងារឲកូនប្រសារធ្វើនោះអី" អ្នកស្រីគីម

YOU ARE READING
#??????????????????(???)
Romance#BL Jungkook/Top Taehyung/Bottom ?????? ?????? ?????? ???????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????? ?????????????????????