"តែលោកប៉ាកូនមិ....មិនចង់ទៅទេ" ថេយ៉ុង
"ធ្វើតាមប៉ាទៅកូនគាត់ចង់ឲកូនល្អតែប៉ុណ្ណោះ" អ្នកស្រីគីម និយាយលួងលោមកូនកុំឲគេពិបាកចិត្តអី គាត់អាណិតកូនណាស់គេមិនដូចប្រុសទូទៅទេគេទន់ខ្សាយដូចជាមនុស្សស្រីចឹង តែមិនដឹងថាជួយគេយ៉ាងមិច ទឹកចិត្តអ្នកជាម្តាយមិនខុសអីពីគេយកកែវភ្នែកទាំងគូររបស់គាត់ទៅជាមួយដែលព្រោះពាក្យថាអនាគតរបស់កូន គាត់មានតែធ្វើតាំងបង្ខំចិត្ត។
"បាទ..."ថេយ៉ុងអោបម៉ាក់ខ្លួនទាំងយំ
#ព្រឹកថ្មីក៏បានមកដល់
"ថេយ៉ុងរួចហើយនៅកូនកុំឲពូចាំយូរមិនល្អទេកូន" អ្នកស្រីគីម
"បាទ កូនរួចហើយ" ថេយ៉ុង
"ពេលទៅដល់កុំភ្លេចតេមកលេងប៉ាម៉ាក់ផងឮទេ" អ្នកស្រីគីម
"ត្រូវតែខំប្រឹងរៀនកុំធ្វើឲប៉ាម៉ាក់អស់សង្ឈឹមលើកូនណាថេយ៍" លោកគីម និយាយណែនាំកូនកុំឲគេភ្លើតភ្លើនដល់ភ្លេចការរៀនសូត្រ
"ហើយកុំភ្លេចជួយការងារផ្ទះអ៊ុំផងឮទេកូនកុំឲពួកគេគិតថាប៉ាម៉ាក់ចិញ្ចឹមកូនមិនបានល្អ" លោកគីម រៀបរាប់យ៉ាងហូរហែលធ្វើមើលដូចគេទៅរហូតចឹង
"ពេលទំនេរកុំភ្លេចមកលេងប៉ាម៉ាក់ផង" គាត់និយាយឡើងទាំងព្រមគ្នា
"បាទ កូនដឹងហើយ ពេលកូនមិននៅប៉ាម៉ាក់ត្រូវថែសុខភាពកុំឲឈឺ" ថេយ៉ុង
"កូនស្រលាញ់លោកទាំងពីរ" ថេយ៉ុង និយាយទាំងយំអោបម៉ាក់ដូចកូនក្មេងចឹង
"ឈប់យំម៉ាក់យំតាមឥឡូវហើយ" អ្នកស្រីគីម ទាំងសើចហួសចិត្តហ្នឹងចរិតកូនពៅពូជនេះតែម្តង
"នេះជាវ៉ាលីថេយ៍ លោកពូ"ថេយ៉ុងនិយាយទៅពូតាកុងឡាន
"បាទ អ្នកប្រុសតូចចឹងយើងចេញដំណើរទៅហើយ" លោកពូ ចឹមឡើងវ៉ាលីរាងតូចរួចចូលឡាន
"ក្មេងច្រឡឺមអើតក្បាលចេញមកក្រៅលើកដៃ បាយបាយៗប៉ាម៉ាក់"ថេយ៉ុង
"សុវត្ថិភាពតាមផ្លូវណាកូន" ពួកគាត់ឡើងដៃបាយៗដាក់កូនវិញ
"មើលកូនបងចុះជិតបានប្តីស្អែកខានស្អែកនៅចរិតដូចកូនក្មេងទៀត" អ្នកស្រីគីម និយាយតែចឹងទេតែគាត់វិញអោបប្តីបណ្តើរយំបណ្តើរ
"បងសង្ឈឹមថាកូនយើងអាចរឹងមាំច្រើនជាងនេះ"លោកគីម គាត់សុខចិត្តធ្វើវាដោយសារគាត់មានហេតុផលរបស់គាត់តែបើពួកគេធ្វើបាបកូនគាត់ គាត់នេះហើយដែលជាអ្នកនាំគេត្រឡប់មកវិញដោយខ្លួន ហើយកុំសង្ឈឹមថាគាត់លើកលែងឲសោះ កុំឲតែគាត់ដឹងទៅបានហើយ(តាគីម សាហាវណាស់បងប្អូនប្រយ័ត្តណាបងជុងគុក admimគ្រាន់តែប្រាប់🫢🤫)
#នៅតាមផ្លូវ
"អ្នកប្រុសតូចមានត្រូវការញាំអ្វីទេ ចាំពូចុះទៅទិញឲ" លោកពូសឹម ឃើញរាងតូចមិនមាត់គិតតែមើលទៅខាងក្រៅរហូតគាត់ក៏សួរកុំឲបរិកាសស្ងាត់ គាត់យល់អារម្មណ៍មួយនេះច្បាស់ដែលត្រូវមករស់ដោយគ្មានគ្រួសារចឹង គាត់ធ្លាប់ជួបឲអស់
"បាទខ្ញុំមិនសូវឃ្លានទេ បាទអរគុណលោកពូហើយ"ថេយ៉ុង ញញឹមទៅគាត់ព្រោះក្រែងចិត្តគាត់
"ខ្ញុំដឹងថាអ្នកប្រុសតូចប្រាកដជានឹកដល់ប៉ាម៉ាក់ហើយខ្ញុំយល់អារម្មណ៍មួយនេះច្បាស់កាលពីខ្ញុំវ័យដូចអ្នកប្រុសតូចខ្ញុំបានមករស់នៅឆ្ងាយពីពុកម៉ែដោយសារលោកតាចនមានគុណដល់គ្រួសារពួកយើង"លោកពូសឹម និយាយពីអតីតកាលរបស់គាត់ទៅកាន់រាងតូច
"បើអ្នកប្រុសចង់យំក៏យំយកមក ហើយចាប់ទុកថាលោកពូម្នាក់មិនបានស្តាប់ឮទៅចុះ" លោកពូសឹមនិយាយរួចក៏ងាកទៅបន្តបើកបររបស់គាត់ទៅ
"អរគុណលោកពូហើយ ខ្ញុំមិនអីទេវាគ្មានតែមានអារម្មណ៍ថាឯកាប៉ុណ្ណោះ" ថេយ៉ុង ប្រាប់ទៅកាន់គាត់ខ្លួនមិនចង់ឲគាត់មើលមកថាគេជាមនុស្សទន់ជ្រាយនោះ
"តើថ្ងៃបន្ទាប់ខ្ញុំត្រូវជួបប្រទះហ្នឹងរឿងអ្វីវាពិតជាគួរឲខ្លាចណាស់" ថេយ៉ុងនិយាយនៅក្នុងចិត្តតទៅខ្លួនត្រូវតែរៀនរឹងមាំដោយខ្លួនឯងទើមិនត្រូវមានការធ្វើបាបរឺមើលងាយដល់ខ្លួនបាន រួចគេក៏សំងំបិទភ្នែកគេងបាត់ព្រោះផ្លូវទៅទីក្រុងវានៅច្រើនម៉ោងទៀតទម្រាំតែទៅដល់។
____________________________________
To be continued 🥰🥰

YOU ARE READING
#??????????????????(???)
Romance#BL Jungkook/Top Taehyung/Bottom ?????? ?????? ?????? ???????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????? ?????????????????????
?????1:???????????????????????????
Start from the beginning