«ហេតុអីក៏មានរឿងបែបនេះ?»តើគេជាអ្នកណា? មានបំណងអី ទោះចូលមកក្នុងទិដ្ឋភាពដ៏ស្រស់ស្អាត តែវាហាក់លងបន្លាចអោយចិត្តនាយនៅមិនស្ងប់ ជាពិសេសមនុស្សចុងក្រោយមុននេះ អាចទេដែលគេជា...
«Tae!!»ត្បិតមិនបានឃើញមុខ តែនាយប្រាកដជាមួយនឹងរូបរាងតូចច្រឡឹងមួយនោះព្រមទាំងសម្លេងដ៏ស្រទន់ បើបែបនេះអោយនាយបំភ្លេចគេដោយរបៀបណា ។ ឈប់តាមធ្វើជាស្រមោលរបស់នាយទៀតទៅ ។ (ឈាមនៅតែរត់រកឈាម)
ត្រឡប់មកបច្ចុប្បន្ន៚
«Jungkook កើតអី»Mrs.Jeon បន្លឺឡើងទាំងចម្ងល់ មុននឹងក្រោកទៅតាមកូនប្រុសដែលសម្ងំនៅក្នុងបន្ទប់ទឹក បន្លឺតែសម្លេងក្អួតចង្អោរចេញមក ។
តុក!តុក!
«Jung កើតអ្វីកូន មានអ្វីអោយម៉ាក់ជួយឬអត់»រាងចំណាស់ស្រដីសួរ តែបែរជាគ្មានការឆ្លើយតប បន្សល់តែភាពស្ងៀមស្ងាត់ ធ្វើឱ្យគ្រប់គ្នាអន្ទះអន្ទែងចង់ដឹង ។ ភ្លាមនោះដែរទ្វារបន្ទប់ទឹកក៏បើកឡើង បង្ហាញរាងកាយល្ហិតល្ហៃរបស់អ្នកកម្លោះដែលដើរចេញមក ដូចមនុស្សឈឺរ៉ាំរ៉ៃ ។
«ខ្ញុំមិនអីទេ!!»មាត់ថាមិនអី តែមើលផ្លូវមិនទាំងត្រង់ផង ។ យប់មិញយល់សប្តិមិនបានគេងទល់ភ្លឺ ដល់ព្រឹកឡើងក៏ត្រូវមកក្អួតអស់ពីពោះថែមទៀត នាយទៅរកកម្លាំងឯណាមកទប់ទល់ ។
«សេមទៅយកប្រេងខ្យល់មក»Mrs.Jeon ស្រដីប្រាប់ទៅមេការ ទើបគាត់គ្រានាយទៅរកកន្លែងអង្គុយ ។ រាងកាយមាំមួនប្រែជាបាក់ស្រឹប ដាក់ខ្លួនអង្គុយទាំងធីងធោង ។
«ឯងកើតស្អី បានជាសភាពវេទនាយ៉ាងនេះ»Mr.Jeon
«យល់ល្អបងថាទៅពេទ្យទៅ អោយគេពិនិត្យ ច្បាស់ជាងសន្និដ្ឋានផ្ដេសផ្ដាស»Jiho
«មែនហើយ Jung ! ទៅពេទ្យទៅកូន ម៉ាក់បារម្ភណាស់»Mrs.Jeon ភ័យឡើងស្លេកមុខលើសកូនទៅទៀត ទាញប្រេងខ្យល់មកអោយគេហិត ក្រែងបានធូរខ្លះ ។
«ខ្ញុំមិនអីទេ ប្រហែលញុាំអាហារមិនទៀតទាត់ទើបបែបនេះ»Jungkook
«ប៉ុន្តែ...»
«ខ្ញុំទៅសាលាសិនហើយ»Jungkook គេចខ្លួនមិននៅអោយមនុស្សចាស់បង្ខំ ទាញយកកាតាបរបស់ខ្លួនមុននឹងចាកចេញទៅ ខណៈដែលគ្រួសារបានត្រឹមបារម្ភពីគេប៉ុណ្ណោះ ។ ថាពីមុនទៅ Jungkook ជាមនុស្សមិនចូលចិត្តនិយាយស្ដីជាមួយអ្នកផ្ទះ តែក៏មានទំនាក់ទំនងល្អជាមួយញាតិខាងក្រៅ ដល់ឥឡូវនេះរឹតតែធ្ងន់ធ្ងរ ព្រោះតែគេវិវត្តក្លាយជាមនុស្សគល់ឈើទៅហើយ ។ Skip ~~

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 34 : ????????????
Start from the beginning