«បើចឹងពួកយើងលាទៅវិញសិនហើយ ចាំជួបគ្នានៅថ្ងៃក្រោយ Mr.Honeii»Aurora
«បាទ!!»
«លាហើយ!»អ្នកកម្លោះញញឹមស្រស់ស្រដីសមសួនទៅកាន់ Tae ទើបចាកចេញទៅជាមួយបងស្រី ក្រោមការតាមសង្កេតរបស់ Tae បើមើលតាមការស្លៀកពាក់របស់គេដូចជាមិនអន់ឯណា ម្ដេចក៏ Aurora ប្រាប់ថាប្អូននាងមិនប្រសព្វខាងរៀបចំខ្លួនទៅវិញ?
«ហឺយ កុំគិតច្រើន ភ្ញៀវពឹងហើយ ទៅធ្វើការងាររបស់ឯងវិញល្អជាង»Tae ផាត់ការគិតទាំងប៉ុន្មានចោល ទើបឆ្ពោះទៅបន្ទប់ការងាររបស់ខ្លួនវិញ គេត្រូវបង្ហើយឈុតទាំងប៉ុន្មានអោយរួចរាល់មុនពេលដែលពោះកាន់តែប៉ោង នឹងពិបាកធ្វើអ្វីមិនខាន ព្រោះត្រូវការថែខ្លួនច្រើនជាងមុន ។ Skip ~
ខ្វល់អ្វីតែអ្នកខាងនោះរស់នៅស្ងប់សុខ គ្មាននរណាយាយី ខុសពី Jungkook ដែលដេកស្តិនៅលើគ្រែពេទ្យ ទើបនឹងមានកម្លាំងប៉ុន្មានម៉ោងមុននេះ ដោយ Mrs.Jeon ដែលទើបនឹងទទួលដំណឹងក៏បានធ្វើរបស់ប៉ូវមកឱ្យកូនជាច្រើន ។
«ញុាំមួយៗទៅ Jung »
Jungkook ហាក់មិនបានចាប់អារម្មណ៍នឹងសម្ដីម្ដាយគិតតែពីកាយញាត់ ទំពារសឹងអួលបាយ អាហារបីមុខត្រូវបានរាងក្រាស់ញុាំខ្ទេចគ្មានសល់ មុននឹងផឹកទឹកបង្ហើយកិច្ច ។
«អា៎...តឹងពោះណាស់»Jungkook ទម្លាក់ខ្លួនផ្អែកខ្នងនឹងក្បាលគ្រែទាំងមានក្ដីសុខ ព្រោះមានកម្លាំងមកវិញ បើកាលពីព្រឹកនាយបាក់សឹងតែសន្លប់ ។
«ហេតុអីមិនថែសុខភាព? កូនខ្សោយណាស់ Jung គ្រូពេទ្យថាកូនទទួលទានអាហារមិនគ្រប់គ្រាន់ទើបបែបនេះ»Mrs.Jeon ស្ដីប្រដៅដោយការបារម្ភ ស្របពេលដែលដៃកំពុងតែរៀបចំរបស់របរទុកវិញ ឯមិត្តសម្លាញ់ទាំងពីរនាំគ្នាអង្គុយកំដរទាល់តែដេកលក់អស់ទៅហើយ ។
«ខ្ញុំមិនអីទេ!!»Jungkook មាត់ឆ្លើយថាមិនអី តែខួរក្បាលកំពុងតែឆ្ងល់ ម្ដេចនាយបាក់ដល់ថ្នាក់នេះ ជាពិសេសគឺឆាប់ប្រតិកម្មនឹងក្លិនចម្លែក ឈឺក្រពះមិនពាក់ព័ន្ធនឹងការចាញ់ក្លិនទេដឹង ។
«មិនអីយ៉ាងម៉េច ឈឺដល់ទ្រោមបែបនេះហើយ ម៉ាក់មិនបណ្ដោយទៀតទេ ត្រឡប់ទៅវិមានជាមួយម៉ាក់!»

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 35 : ???????!!
Start from the beginning