抖阴社区

Part 35 : ???????!!

Start from the beginning
                                    

«ខ្ញុំមិនអីពិតមែន គ្រាន់តែឈឺតិចតួច ខ្ញុំមើលថែខ្លួនឯងបាន»Jungkook

តុក!តុក! ក្រាក ភ្លាមនោះសម្លេងគោះទ្វារស្រាប់តែបន្លឺឡើងកាត់ការសន្ទនាម្ដាយកូនទាំងពីរ ។

«សុំអនុញ្ញាត»សម្លេងនារីវ័យក្មេងគ្រងឈុតគ្រូពេទ្យបានបន្លឺឡើងមុននឹងបើកទ្វាចូលមកជាមួយនឹងថ្នាំមួយចំនួន មិនប្រាប់ក៏ដឹងថាមកធ្វើអ្វីដែរ ។ ប៉ុន្តែនាងដើរចូលមកមិនបានបីជំហានផង Jungkook ក៏ស្រែកឃាត់មុនទៅហើយ៖

«អឹម...ឈប់! នាងចេញទៅ»Jungkook ខ្ទប់មាត់ដូចចង់ក្អួតចង្អោរ ថ្វីបើខ្លួនធំក្លិនអសោចចេញពីកាយរបស់នារីវ័យក្មេងរូបនេះ ។

«លោកមានអ្វីឬ? គឺខ្ញុំមកចាក់ថ្នាំ...»

«ប្រាប់ថាអោយចេញទៅ»មិនអោយនាងបញ្ចប់ប្រយោគទាន់ Jungkook ស្រវាដោះម្ជុលសឺរ៉ូមចេញ រត់ប្រផាត់ប្រផើយមិនចង់ដល់បន្ទប់ទឹក មុននឹងចង្កោងខ្នងក្អួតដូចមនុស្សចាញ់កូន ។

«Jungkook កើតអ្វីនឹងកូន!!»Mrs.Jeon ស្លាស្លន់រត់មកជួយរឹតខ្នង ឯអ្នកគ្រូពេទ្យវ័យក្មេងក៏រហ័សរត់ចេញទៅវិញដើម្បីទៅតាមដុកទ័រ ខណៈដែលមិត្តទាំងពីរភ្ញាក់ដូចគេទះព្រោះតែសម្រែករញ៉េរញ៉ៃ ។

អ៊ួក!អ៊ួក! Jungkook មិនតបឆ្លើយបញ្ចេញកាកសំណល់ដែលទើបនឹងចូលមុននេះមកវិញអស់ មុខចាប់ផ្ដើមស្លេក នាយក្អួតសឹងតែរកដង្ហើមដកមិនទាន់ ។

«យ៉ាងម៉េចហើយកូន!»

«អឺក...»Jungkook ទម្លាក់ខ្លួនផ្អែកខ្នងនឹងជញ្ជាំង

«មានរឿងអី ឯណា Jungkook »Jimin ចូលមកទាំងស្លន់ស្លោព្រោះតែគ្រូពេទ្យស្រីមុននេះរត់ទៅប្រាប់ ។ ចូលមកក៏ឃើញ Karl Edward កំពុងចូលទៅជួយគ្រារាងសង្ហាចេញមកវិញ ដោយមាន Mrs.Jeon តាមពីក្រោយ ។

«Min ជួយមើលកូនអ៊ំផង មិនដឹងជាគេកើតអ្វីទេ ចេះតែក្អួតរហូត»

«គ្រប់គ្នាចេញទៅក្រៅសិនទៅ ចាំខ្ញុំជាអ្នកពិនិត្យ»Jimin ស្រដីទាំងមិនដកភ្នែកពីរាងក្រាស់ទាំងពិភាល់សង្ស័យ ។

     ក្រោយពីគ្រប់គ្នាចេញទៅខាងក្រៅអស់ រាងស្ដើងក៏រៀបឧបករណ៍ពិនិត្យគេម្ដងទៀត ឃើញថានៅតែដដែល គ្មានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ ។

The slay of love / ????????????? (????)Where stories live. Discover now