抖阴社区

Part 35 : ???????!!

Start from the beginning
                                    

«ហឺយ...ឯងឈឺស្អីអោយប្រាកដ»Jimin ដកដង្ហើមធំបន្ទាប់ពីដាក់សឺរ៉ូមថ្មីនឹងចាក់ថ្នាំអោយគេរួចរាល់ ។

«hyung ជាពេទ្យមិនដឹងផង មកសួរខ្ញុំ ខ្ញុំម្ដេចនឹងដឹង»

«រាងកាយឯងគ្រាន់តែអស់កម្លាំង ដាក់តែសឺរ៉ូមហើយញុាំអាហារអោយទៀងទាត់គឺដូចដើមហើយ តែចម្លែកត្រង់ឯងក្អួតនៀក៎ យើងនៅតែគិតមិនយល់!»Jimin ទម្លាក់ខ្លួនអង្គុយ សម្លឹងមុខប្អូនមិនដាក់ ។

«មកពីក្រពះទេដឹង»

«ក្រពះស្អី សុខភាពឯងមាំមួនល្អណាស់មិនសមឈឺបាក់ដល់ថ្នាក់នេះទេ វាគួរតែមានអ្វីម្យ៉ាង»

«ស្អីគេ?»

«ចាញ់កូន!!»

«ហាស៎...»Jungkook ស្រែកឡើងមួយទំហឹង ដល់់ថ្នាក់ Jimin ត្រូវយកដៃខ្ទប់ត្រចៀកទៅហើយ មុននឹងបន្ត៖

«hyung ឆ្កួតទេដឹង ខ្ញុំជាប្រុស មានកូនដោយរបៀបណា»

«បែបនេះហើយទើបយើងពិបាកសន្និដ្ឋាន បើឯងជាស្រី មួយរយភាគរយគឺអាការៈអ្នកចាញ់កូន តែឯងជាប្រុសយើងនៅតែគិតមិនយល់ !! អឺ ពិតមែនហើយ ឯងសាកនិយាយទៅមើលថាឯងចេះតែយ៉ាងម៉េចក្នុងខ្លួន»Jimin គេធ្វើពេទ្យមករាប់ឆ្នាំហើយ មិនដែលជួបអ្នកជំងឺណាវេទនាដូចប្អូននាយទេ ជំងឺគ្មានរូបរាង

«ក្នុងខ្លួន? មិនដឹងទេ ប៉ុន្មានថ្ងៃមុននៅធម្មតា ទើបនឹងព្រឹកមិញដែលទៅញុាំបាយនៅវិមាន ខ្ញុំចាប់ផ្ដើមក្អួតចង្អោរមករហូត ជាពិសេសគឺក្លិនរបស់មនុស្សស្រី អសោចគួរឱ្យខ្ពើម!!»គ្រាន់តែនឹកគិតក៏ក្រញែងខ្លួនព្រឺរោមមុនដែរ ។

«ឃើញទេ ត្រូវម៉ាច់ ឯងចាញ់កូន!!»

«hyung ខ្ញុំជាប្រុស!!»

«ក៏ឯងអាចនឹងចាញ់កូនជំនួសនោះអី ឯងមានទៅដេកជាមួយស្រីណាហើយភ្លេចការពារដែរទេ អាការៈនេះយ៉ាងច្រើនមួយខែឬពីរខែនឹងបាត់ឯងហើយ»

«គ្មានទេ ខ្ញុំឈប់លេងស្រីតាំងពីត្រឡប់មកកូរ៉េឯណោះ»តាំងពីមកដល់ទីនេះ នាយមិនធ្លាប់ទៅទាក់ទងនារីណាម្នាក់សូម្បីម្ដង មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលបំពេញក្ដីសុខមួយនេះអោយនាយមករហូត តែគេលែងនៅទៀតហើយ ។

The slay of love / ????????????? (????)Where stories live. Discover now