抖阴社区

Part 35 : ???????!!

Start from the beginning
                                    

«បើចឹង...ឯង...តែជាមួយ Tae ពិតទេ»Jimin មិនហ៊ាននិយាយចំៗជំនួសអោយកាយវិការ យកម្រាមដៃចង្អុរផ្គុំចូលគ្នាដូចជាកូនក្មេងធ្វើជាសញ្ញាបញ្ជាក់ ។

«ឈប់រំលឹកទៅ រឿងកន្លងហួសហើយ»Jungkook មិនតបត្រឹមងាកមុខចេញមិនចង់គិតពីមនុស្សម្នាក់ដែលចាកចោលនាយទាំងគ្មានអាល័យ ទាក់ទងមកបន្តិចក៏គ្មាន គេពិតជាដាច់ធម៌មេត្តាខ្លាំងណាស់ ។

«ហឺយ...បើនេះក៏មិនមែន នោះក៏មិនមែន បើចឹងឯងកើតស្អី យើងមិនយល់ទេ»

«បណ្ដោយទៅ ខ្ញុំមិនស្លាប់ងាយៗទេ »

«ឯងនិយាយបែបនេះបានយ៉ាងម៉េច»

«ចេញទៅខ្ញុំចង់សម្រាក»Jungkook

    Jimin លឺដូចនេះក៏មិនដឹងគួរនិយាយបែបណាបន្ត ទើបព្រមក្រោកចេញយ៉ាងស្ងៀមស្ងាត់ មិនទាន់នឹងបានដើរផុតផង ក៏លឺសម្ដីផ្ដាំផ្ញើរបស់ប្អូន ។

«ពិតមែនហើយ កុំអោយអ្នកណាចូលមករំខានខ្ញុំ ជាពិសេសពេទ្យស្រីៗមុននេះ ហាមអោយមកក្បែរខ្ញុំទៀត »ខ្ជិលដេញច្រើនដង នាយត្រូវការស្ងប់ស្ងាត់ ដាច់ឆ្ងាយពីមនុស្សកាន់តែល្អ ព្រោះមិនចង់គិតច្រើន ។ Jimin គ្រាន់តែងក់ក្បាលជាការទទួលដឹង ទើបចេញទៅប្រាប់រាងចំណាស់អោយត្រឡប់ទៅវិញសិន ដោយទុក Jungkook អោយនៅទីនេះតែឯង ល្ងាចបន្តិចគេអាចនឹងត្រឡប់ទៅវិញបានហើយ ។

   រំលងមកថ្ងៃថ្មី ។ Jayden បានមកទទួល Tae តាមការណាត់ឆ្ពោះទៅកាន់ហាងសម្លៀកបំពាក់ទំនើបជិតកណ្ដាលរាជធានីអូតាវ៉ា  គ្រាន់តែមកដល់ក៏ស្គាល់បាត់ទៅហើយព្រោះជាប្រេនសម្លៀកបំពាក់ល្បី ។

«Kim Theodore »Jayden ឧទានឡើងសម្លឹងទៅហាងដ៏ធំត្រដែត ។

«ពួកយើងចូលទៅ»Tae មិនរារែកឆ្ពោះសម្ដៅចូលទៅខាងក្នុងនាំមុខអ្នកកម្លោះ ។

«សួស្ដី Mr.V!!»បុគ្គលិករហ័សរាក់ទាក់ នរណាមិនស្គាល់កូនម្ចាស់ហាងរូបនេះ គ្រាន់តែពីតូចឃើញតែតាមរូបថតនិងទស្សនាវត្តីដែលគេចុះផ្សាយពីគ្រួសារអភិជនមួយនេះ ទើបនឹងឃើញរូបពិតពេលដែលធំនេះប៉ុណ្ណោះ ។

«គ្រប់គ្នាធ្វើការចុះ ខ្ញុំមិនរំខានទេ»Tae ញញឹមជាការសមគួរ ទើបនាំ Jayden ទៅរើសសម្លៀកបំពាក់ដោយផ្ទាល់ យ៉ាងណាសន្យានឹងគេហើយ ជួយអោយដល់ត្រើយតែម្ដងទៅ ។

«មើលទៅគ្រប់គ្នានៅទីនេះរាក់ទាក់ខ្លាំងណាស់»

«ប្រាកដហើយ មានអតិថិជនឯណាចូលចិត្តអ្នកលក់សម្ដីអាក្រក់ មុខយ៉ាប់នោះ»Tae ស្រដីបណ្ដើរដើររើសសម្លៀកបំពាក់បណ្ដើរ ។

«តែ Tae ហាក់ដូចជាពិសេសលើសគេ មានអ្វីដែលខ្ញុំមិនដឹងដែរទេ»

«បើចឹងលោកទាយទៅថាហេតុអី?»Tae បែរមកប្រឈមនឹងរាងខ្ពស់ដែលមិនដឹងពីសមាសភាពពិតរបស់ខ្លួន ។

«អឹម.....បើតាមខ្ញុំស្មាន កាយវិការពួកគេហាក់ដូចជាគោរពកូនម្ចាស់ហាងយ៉ាងចឹង»Jayden ឆ្លើយទាំងមិនបានព្រៀងទុក ដោយយកជាការលេងសើចប៉ុណ្ណោះ ។

«ចុះបើខ្ញុំប្រាប់លោកថាខ្ញុំជាកូនម្ចាស់ហាងមែននោះ លោកជឿទេ?»សម្ដីរបស់ Tae ធ្វើឱ្យ Jayden សើចលែងសម ប្ដូរមកជាជ្រួញចិញ្ចើមចង់ដឹងវិញ ។

«ខ្ញុំឈ្មោះ Kim Taehyung កូនប្រុសបង្កើតរបស់ Kim Seohyun »Tae ឆ្លើយទាំងមិនស្ទាក់ស្ទើធ្វើឱ្យអ្នកកម្លោះស្រឡាំងកាំងសម្លឹងទៅនាយតូចមិនដាក់ភ្នែក ព្រោះតែប្លែក គេស្អាតជាងពីក្មេងឆ្ងាយណាស់ ។

Jayden Grayson

To be continued

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

To be continued

Lie Naa

The slay of love / ????????????? (????)Where stories live. Discover now