抖阴社区

Part 46 : Yes, I'm your Honey!!?

Start from the beginning
                                    

«សមមុខ...អ៊ាក់!»រាងតូចឯណេះបានដៃលានអណ្ដាតដាក់គេទាំងសមចិត្ត លើកមុននាងយកប្រៀបគេតែលើកនេះមិនអោយរួចខ្លួនទេសងវិញទាល់តែអស់ ។

«.................»Jungkook សម្លឹងមុខគេទាំងអស់និយាយ ដាក់ខ្លួនអង្គុយផឹកវិញធម្មតា ។ មួយសន្ទុះក្រោយ Yoongi និង Jimin ក៏ចូលមក ពួកគេសំណេះសំណាលបបួលគ្នាបញ្ជល់កែវរួមទាំង Tae ឯណេះផង ទោះមិនចូលចិត្តក៏លួចផឹកតិចៗដែរ ថ្វីបើនេះជាស្រាទំពាំងបាយជូរ គេអាចញុាំបាន ។

ម៉ោងជិតនឹងដប់កន្លះ ពួកគេក៏បបួលគ្នាត្រឡប់ទៅវិញ តែកុំមើល Taehyung ឯណេះត្រឹមប្រាំកែវទេ ដេកបាក់កស្អាត ។

«ធ្វើយ៉ាងម៉េចទៅបង!!»Jimin មើលទៅមិត្តដែលមិនដឹងជាដេកឬសន្លប់អោយប្រាកដទេ ។

«បងថាទុកអោយ Jungkook ជូនទៅ... Jungkook បងផ្ញើផង»

«wae!!!! ហេតុអ្វីក៏ជាខ្ញុំ?»Jungkook ស្លន់ចង់រត់ ធ្វើភ្នែកស្លឺមិនយល់ ។

«ព្រោះបងមិនស្គាល់ផ្ទះរបស់គេ ឯងជួយផងទៅ»Yoongi

«ចុះខ្ញុំស្គាល់?»

«មិនដឹងទេ ប្រពន្ធឯងយកទៅណាទៅៗ ម៉ោះប្ដីទៅផ្ទះ»Jimin ស្រដីចោលហាក់លែងខ្វល់ ទាញដៃរាងក្រាស់ចេញទៅបាត់ រកតែ Jungkook ហៅមិនទាន់ ។

«នែ៎...បងធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េច!!»Jungkook មើលទៅបងៗដែលចាកចេញទុកអោយខ្លួននៅតែលតោល ខណៈដែល Tae ដេកធ្វើមិនដឹង ។ រាងក្រាស់ទាល់តម្រិះឈរសញ្ជឹងគិត គួរធ្វើបែបណា ។

«គិតថាខ្ញុំខ្វល់ហេស៎? ដេកទីនេះហើយ»Jungkook ញញឹមចុងមាត់ ទាញកាបូបនិងទូរស័ព្ទចេញទៅតាមផ្លូវតែមួយ ទុកអោយនាយតូចគេងបាក់កយ៉ាងគួរអោយអាណិត ។.

#Condo

«អ្ហើយ ធ្វើយ៉ាងម៉េច »កាយមាំទីមទាមរកដំណោះស្រាយបែបណាទើបអាចចាក់សោរចូលបន្ទប់បាន បើដៃសងខាងរវល់យ៉ាងនេះ ។

«យ៉ាស៎...ឈរអោយស្ងៀម!!»Jungkook ដាក់មនុស្សក្នុងដៃអោយឈរសិនដោយមានដៃម្ខាងអោបគេជាប់ សឹមខ្លួនប្រើ key card ចាក់ចូលទៅខាងក្នុង ។

Jungkook គ្រារាងតូចមកខាងក្នុងទាំងលំបាក កាលបើ Tae នៅមិនស្ងៀមដូចមនុស្សមមើបែបនេះ ។ មុខនិងថ្ពាល់របស់គេឡើងក្រហមដូចមនុស្សស្រវឹងខ្លាំងយ៉ាងដូច្នោះ ។

The slay of love / ????????????? (????)Where stories live. Discover now