« ឯងទៅៗ អោយតែអុីបូគេយល់ព្រម»
« ហិហិ..គាត់ព្រមតើបង តែគាត់អោយខ្ញុំមកសួរបងសិននឹងណា »
« បើឯងទៅជាមួយអុីបូបងមិនឃាត់ស្រាប់ហើយមិនចឹង ហិហិ »
« ស្រលាញ់បងជាងគេ »
« ពូចាន់ ទៅណានឹង ?»
« ពូមានការទៅក្រៅ នឹងណា »
« ចឹងមកវិញទិញ នំផ្ញើមីនជុនផងណា»
« បាទ ពូដឹងហើយ តោះអុីបូ »
« ពូទៅហើយណា »
« ទីនេះជាកន្លែងណា ?»
« កន្លែងដែលបញ្ចូនឯងទៅឋាននរក!!»
« ជេហូប..នេះឯងក្បត់នឹងបងឌីហ្គេនហ្អេ»
« យើងមិនបានក្បត់ឯណា យើងជាជនបង្កប់តើហាសហា »ជេហូបសើចឡើងគួរអោយខ្លាច ជាង១០ឆ្នាំមកនេះឌីហ្គេនទុកចិត្តជេហូបណាស់ សូម្បីម៉លហ្គេនក៏ដោយ។
« ឯង ពិតជាអាក្រក់ណាស់អាជេហូប »
« ហឹមអាក្រក់ យើងមិនដែលចាប់មនុស្សមិនដឹងអីយកមកពិសោធន៍ដូចសត្វធាតុដូចជាពួកឯងទេ »
« ឯងដឹងទេ គ្រប់អ្នកមនុស្សដែលយកមកពិសោធន៍យើងជាអ្នកដោះលែងរើយៗ សូម្បីតែស៊ាវចាន់ និងថេហ្យុង!!»
« នេះឯងជាអ្នកជួយពួកគេហ្អេ ?យើងនឹង ប្រាប់ឌីហ្គេនពេលយើងចេញពីទីនេះបាន!!»
« ១ម៉ោងក្រោយឯងមានជីវិត ឬអត់?»
« ឯង..ចង់ធ្វើអី ហាស់អាចង្រៃលែងយើង »
« ចាត់ការគេទៅ រួចចាំយកអោយប្អូនយើង »
« សុខសប្បាយទេ??»
« នាង..នាងឯងមិនទាន់ងាប់ទៀតហ្អេ មីស្រីចង្រៃ» វត្តមានរបស់ថេហ្យុងធ្វើអោយ ក្នុងក្រុមហ៊ុនភ្ញាក់ផ្អើលជាខ្លាំង
« ស្លាប់មិចនឹងកើតបើ យើងស្លាប់បានអ្នកណាសម្លាប់នាងទៅ?»
« នាងឯងចង់ធ្វើស្អីទាំងកណ្ដាលថ្ងៃបែបនេះ ?»
« កុំភ័យមើលយើងមិនទាន់ ចាត់ការនាងទេ យើងមកនេះគ្រាន់តែយករបស់មួយអោយនាងប៉ុណ្ណោះ!!»
« របស់ស្អីនាង?»
« អ្ហាយ... នាងនាងសម្លាប់មលហ្គេន» ម៉ារីណាបោះប្រអប់នោះចោល ហើយស្រែកទាំងតក់ស្លុត ពេលឃើញក្បាលរបស់ ម៉លហ្គេនស្ដែងៗសុទ្ធតែឈាម
« ខ្លាច??»
« ខ្លាចធ្វើអី ទៅក្រែងនាងខ្លាំងណាស់មិនចឹង »
« នាង..នាង..ចាំមើលណាយើងនឹងអោយឌីហ្គេនសម្លាប់នាង »
« ហឹម! ចឹងឬ?? នាងដឹងអត់ថានាងកំពុងតែដើរទៅរកសេចក្ដីស្លាប់ហើយដឹងទេ??»
« យើង..យើងមិនខ្លាចនាងឯងទេ ឆាប់ចេញពីក្រុមហ៊ុន របស់យើងទៅ!!!» នាងស្រែកក្ដែងទាំងមិនរអៀសខ្លួនអីបន្តិច។
« ក្រុមហ៊ុននាង? មិនរអៀសមាត់អីបន្តិចទេហ្អេ? យករបស់យើងធ្វើជារបស់នាង »
« ជុងជាអ្នកអោយយើង ក្រុមហ៊ុននេះជារបស់យើង »
« ហឹម? នាងខ្វាក់មាន់ឬក៏មិនមើលក្នុងក្រដាសលែងលះនោះ? យើងអោយតែផ្ទះប៉ុណ្ណោះក្រុមហ៊ុននេះបើយើងមិនទាន់ស្លាប់អ្នកណាក៏គ្មានសិទ្ធ តែបើយើងស្លាប់ក្រុមហ៊ុននឹងក៏យើងផ្ទេរអោយទៅជីមីនដែរ !!!»
« សន្តិសុខអូសនាងចេញ » ដោយតវ៉ាមិនឈ្នះនាងក៏ហៅសន្តិសុខអោយចាប់ថេហ្យុងចេញក្រៅ។
« អ្នកណាហ៊ានចូល ត្រៀមខ្លួនទៅលេងនរកទៅ » សន្តិសុខទាំងនោះក៏មិនហ៊ាន ដែលព្រោះថាថេហ្យុងជាម្ចាស់ក្រុមហ៊ុន នណារក៏ដឹងតែអ្នកខ្លះមុខក្រាស់យកប្ដីគេហើយចង់បានក្រុមហ៊ុនគេទៀត។
« នាង..!!»
« អ៎..បន្ទប់នោះ៥ឆ្នាំមកហើយបើកអត់ចេញទៀតអន់ដល់ហើយ » ថេហ្យុងគ្រឡេកទៅបន្ទប់ធ្វើការនាង មើលទៅវានៅជាប់សោរដដែលតាំងពីនាងមិននៅ ព្រោះថាបន្ទប់នេះទាល់តែនាងស្កេន មុខ នឹងក្រយៅដៃថេហ្យុងទើបចូលបាន។
« ចឹងតើបានជានាង..រៀបតុធ្វើការនៅខាងក្រៅ តែចាប់ពីថ្ងៃនេះនាងលែងលំបាកហើយព្រោះយើងមកវិញហើយមិនចឹង ពួកឯងយកនាងចេញ»ថេហ្យុងញញឹមសមចិត្តរួចដើរទៅ officeរបស់នាង ទាំងអំណាច។
« អ្ហាយ..ៗៗលែងយើង ៗយើងមិនទៅទេ យើងនឹងយករបស់នាងគ្រប់យ៉ាងនាងថេហ្យុង!!»
« ពីមុននាងឆ្មក់ខ្ញុំទើបបានរបស់ទាំងនេះតែពេលនេះខ្ញុំលេងទល់មុខជាមួយនាងហើយ កុំសង្ឃឹមថាបានអ្វីទៀតនោះ មើលថែជីវិតអោយបានល្អផង អូនេះយកក្បាលម៉លហ្គេនទៅអោយបងគេផងប្រាប់ថាជាកាដូខ្ញុំជូន !!» ថេហ្យុងបែក្រោយតបមកនាងវិញទាំងស្នាមញញឹមជាប់មិនប្ដូរ ចង់ត្រជាក់គឺត្រជាក់ ចង់ក្ដៅគឺក្ដៅ។
« ចង់លេងហ្គេមជាមួយខ្ញុំណាស់ឬ?ចាំខ្ញុំកំដរ»
រង់ចាំភាគបន្ត

???:?? ??????????????????????
Start from the beginning