«ប៉ាក្មេកស្អី? យើងគ្មានកូនប្រសារគម្រក់ដូចជាឯងទេ Jeon Jungkook »
«អញ្ជឹងក៏សុខចិត្តអោយចៅ ក្លាយជាកូនឥតខាន់ស្លាហេស៎លោកប៉ា ខ្ញុំមិនព្រមអោយកូនត្រូវគេមើលងាយឡើយ»
«ថ្វើយ! រអើមបំផុត ទោះគ្មានឯង ក៏យើងការពារកិត្តិយសគ្រួសារយើងបានដែរវុើយ មិនបាច់មកធ្វើរឹកគ្រាន់បើ នេះគឺប្រាំឆ្នាំហើយដែលពួកគេរស់នៅយ៉ាងល្អដោយគ្មានឯង»
«បានហើយ យល់ដល់ក្បាលមនុស្សចាស់ដូចជាយើងដែលនៅទីនេះផង»លោកតា
«ពិតមែនហើយ ទីនេះជាមន្ទីរពេទ្យ ឡូឡាបែបនេះអាចនឹងប៉ះពាល់ទៅដល់ Fy បាន»លោកយាយ
លឺដូចនេះគ្រប់គ្នាក៏ព្រមស្ងាត់ តែ Jungkook នៅតែមិនព្រមដកភ្នែកពីរាងតូចហាក់ដូចជាមានអ្វីចង់និយាយជាមួយគ្នា តែមិនហ៊ានព្រោះមានមេខ្លាកាងគេជាប់ទៅហើយ ។
ក្រាក! អត់ទេ ថ្ងៃនេះដូចជាសម្បូរភ្ញៀវដល់ហើយ អស់ពីម្នាក់ក៏មកម្នាក់ទៀត ប៉ុន្តែភ្ញៀវទាំងពីរនាក់នេះដូចជាមិនបានអញ្ជើញមកឡើយ ។
«លោកប៉ា!អ្នកម៉ាក់! Jungkook ! ហេតុអ្វីគ្រប់គ្នាមកនៅទីនេះ»Mrs.Jeon បន្លឺសួរទៅមនុស្សទាំងបី ។ ស្វាមីគាត់ទទួលទូរស័ព្ទពីកូមចៅបានមកថាលោកតានិងលោកយាយបានមកទឹកដីប្រទេសកូរ៉េ តែបែរជាឆ្ពោះទៅមន្ទីរពេទ្យ ខុសគោលដៅដែលមិនមែនជាវិមាន ខណៈដែលគាត់កំពុងតែធ្វើដំណើរទៅកាន់កន្លែងធ្វើការជាមួយភរិយាក៏ត្រូវប្ដូរទិសដៅមកទីនេះវិញ ។
«ម៉េចក៏ឯងដឹងថាយើងនៅទីនេះ? Hanjung »លោកតា ដៀងភ្នែកសម្លឹងទៅកូនប្រុសចង់បានចម្លើយពីគាត់ ។
«មែន កូនចៅខ្ញុំជាអ្នករាយការណ៍ប្រាប់»Mr.Jeon មិនប្រកែកស្រដីទទួលការពិត កម្រណាស់ដែលមកដល់ទឹកដីនេះហើយគាត់មិនដឹង ។
«ហេតុអីពួកគេមកនៅទីនេះដែរ?»Mrs.Jeon សំដៅដល់អតីតដន្លងនឹងកូនប្រសារប្រុសដែលសម្ងំយំសសឹកនោះ ។
«ម៉ាក់ ទោវិញសិនទៅ»Jungkook ដោយឃើញមិនស្រួលក៏ចង់បំបែក តែគិតឬថាលោកស្រី Jeon ព្រម ។
«បើចឹងកូនត្រូវទៅជាមួយម៉ាក់»
«អត់ទេ ខ្ញុំមានរឿងដែលត្រូវនៅដោះស្រាយ»

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 54 : ?????????????????? Tae ??????????
Start from the beginning