«រឿងស្អី? ពួកយើងគ្មានអ្វីពាក់ព័ន្ធជាមួយនឹងគេទៀតទេ ម្ដេចកូនចូលចិត្តចងខ្លួនឯងម្ល៉េះ Jungkook គេធ្លាប់ធ្វើដាក់ឯងយ៉ាងម៉េចខ្លះ ឯងភ្លេចអស់ហើយហេស៎ ឬឈឺមិនទាន់គ្រប់គ្រាន់?»Mrs.Jeon ស្រដីថាអោយកូនដោយភាពឈឺចាប់ គិតទៅដល់ពេលដែល JK ឃុំខ្លួនឯងមិនចេញទៅណា ព្រោះតែស្នេហាបោកប្រាស់របស់គេ
«ល្មមៗបានហើយ ម៉ាក់ Jungkook!!»លោកយាយ
«អ្នកម៉ាក់ លោកប៉ាក៏ដូចគ្នា បើនៅស្រឡាញ់ពួកគេណាស់ ក៏បន្តទៅ ប៉ុន្តែកុំអូសទាញកូនខ្ញុំអោយទៅជាមួយ ជីវិតគេរស់បានសុខហើយ ម្ដេចចង់នាំគេទៅធ្លាក់រណ្ដៅម្ដងទៀត »
«គ្មានអ្នកណាទៅធ្វើស្អីកូនឯងទេ»លោកតា
«ចឹងហេស៎ ចុះកាលដែល JK គេឈឺស្ទើរឆ្កួតព្រោះអ្នកណា? យកបេះដូងកូនខ្ញុំទៅលេងសើច បោកបានទាំងបងនិងប្អូន ពេលនេះត្រឡប់មកតើត្រូវការអ្វី ? ខ្ញុំមិនអោយ JK បកទៅរកគេវិញជាដាច់ខាត»
«ខ្ញុំក៏មិនចង់បានដូចគ្នា យកកូនអ្នកទៅវិញទៅ ដាក់ច្រវ៉ាក់អោយល្អផង កុំចេះតែប្រលែងអោយមកដើរខាំគេឯងត្រពាសបែបនេះ»Mr.Kim
«លោកចង់ដៀលកូនខ្ញុំជាឆ្កែចឹងហេស៎?»Mrs.Jeon
«ឈប់ទៅម៉ាក់ ខ្ញុំមិនទៅណាទាំងអស់ ខ្ញុំនឹងនៅទីនេះ មើលថែប្រពន្ធកូនរបស់ខ្ញុំ អ្នកណាមិនពេញចិត្តមិនពាក់ព័ន្ធនឹងខ្ញុំទេ»Jungkook
«ប្រពន្ធកូន?»Mr.Jeon
«ឯងនិយាយស្អី ប្រពន្ធកូនឯងមកពីណា ឯងឆ្កួតទេហេស៎ Jungkook »Mrs.Jeon
«ខ្ញុំមិនបានឆ្កួត ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ ហើយក្មេងស្រីដែលគេងនៅលើគ្រែនោះក៏ជាកូនរបស់ខ្ញុំដូចគ្នា»Jungkook ស្រដីម៉ាត់ៗមិនរអា ក្រែងចិត្តអ្នកណា ទោះត្រូវស្លាប់ទៀតក៏នាយមិនខ្លាចនឹងបើកបង្ហាញការពិតដែរ ។
«មិ-មិនពិត កូននិយាយលេងពិតទេ Jung កូនគ្មានអ្វីពាក់ព័ន្ធនឹងគ្រួសារគេឡើយ»Mrs.Jeon ស្លុតដល់ថ្នាក់និយាយសឹងមិនចេញ គាត់គាំងទាំងមិនយល់មកព្រមគ្នា ។
«ខ្ញុំមិនបានកុហក Tae មានកូនជាមួយខ្ញុំមកប្រាំឆ្នាំហើយ ខ្ញុំទុកពួកគេចោលមកយូរហើយម៉ាក់ ពេលនេះខ្ញុំគ្រាន់តែចង់បំពេញតួនាទីជាឪពុកនិងស្វាមីរបស់គេប៉ុណ្ណោះ ហើយបើម៉ាក់មិនជឿខ្ញុំមានភស្តុតាងបង្ហាញម៉ាក់ថែមទៀត»

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 54 : ?????????????????? Tae ??????????
Start from the beginning