«ហាឡូ...»
«អា kook ប្អូនយើងនៅជិតឯងទេ ជួយប្រាប់នាងអោយមកមន្ទីរពេទ្យជាបន្ទាន់»សម្លេង Karl បន្លឺឡើងទាំងប្រញាប់ប្រញាល់ មុននេះខលទៅប្ដូនច្រើនដងហើយតែនាងមិនទទួល ទើបបកមករក Jungkook វិញ ។«មានអ្វីហេស៎?»
«អ្នកម៉ាក់គ្រោះថ្នាក់ចរាចរណ៍ ពេលនេះកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់»
«ឯងថាម៉េច?»
«គ្មានពេលនៅបកស្រាយទេ ឆាប់តាម Carla អោយលឿនឡើង»
«អឹម...»Jungkook បិទទូរស័ព្ទទាំងព្រលឹងចុងសក់ បញ្ហាសម្រុកមកផ្ទួនៗពេកទេដឹង ។ នាយសម្លឹងទៅក្មេងស្រីដែលមិនដឹងអ្វី កំពុងតែឈររេរា មិនទាន់នឹងបាត់ខ្លាចផង ពេលនេះក៏មកត្រូវទទួលរឿងថ្មីមួយទៀតដែលធ្ងន់ជាងមុននេះទ្វេដង ។«Carla!!»
«ចាស៎?»នាងឆ្លើយទាំងញ័រមាត់
«Karl ប្រាប់អោយនាងទៅមន្ទីរពេទ្យឥឡូវនេះ»
«បង Karl? គាត់កើតអីលោកប្រធាន»
«អ្នកម៉ាក់នាងគ្រោះថ្នាក់ចរាចរណ៍ កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់»Jungkook ប្រាប់ទាំងមិនដាច់ចិត្ត ត្បិតដឹងថាវាអាចនឹងប៉ះពាល់ផ្លូវចិត្តនាងខ្លាំង ។«លោ-លោកប្រធាននិយាយអី? អ្ន-អ្នកម៉ាក់...ម៉េចនឹងអាចទៅ»Carla ប្រែជាស្លុតមួយរំពេច ទន់ជើងដួលព្រូសនឹងការ៉ូ សម្រក់ទឹកភ្នែកមកភ្លាមៗ ។
«Carla! តាំងស្មារតី...»Jungkook រហ័សមកជួយលើកនាងក្រមុំ តែនាងហាក់ខ្សត់កម្លាំងពីខ្លួនទៅហើយ ។
«អ្ន-អ្នកម៉ាក់ ហ្ហឹក មិនពិតទេ ម៉ាក់មិនបានកើតអ្វីទេ»កម្មម្ដេចរហ័សតបស្នងមកនាងវិញម្ល៉េះ វាលឿនពេកហើយ ។ នាងនៅតែមិនជឿ គិតយ៉ាងណាក៏មិនយល់ ម៉ាក់នាងទៅគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងម៉េច?
«ពួកយើងទៅមន្ទីរពេទ្យទៅ!!»Jungkook ស្រដីចប់ក៏លើកនាងតូចឡើង ដើម្បីចេញទៅកាន់មន្ទីរពេទ្យដែល Karl បានប្រាប់ ប៉ុន្តែមិនទាន់នឹងបានឈានជើងចេញស្រួលបួលផង Taehyung និង Jayden ក៏មកដល់ព្រមគ្នា ។
«ចង់នាំគ្នាទៅណា»Jayden ឈរពាំងជាប់ ឯ Carla រហ័សជូតទឹកភ្នែកចេញ មុននឹងឈរទៅម្ខាងទាំងឱនមុខចុះ ។
«មានការអី?»Jungkook សួរបកទៅវិញទាំងមិនភ្លេចក្រលៀសភ្នែកមើលទៅរាងតូច ចិត្តចង់ស្ទុះទៅអោបតែមិនអាច ។

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 55 : ?????????????!!
Start from the beginning