抖阴社区

Part 55 : ?????????????!!

Start from the beginning
                                    

«មកចាប់ឃាតកទេដឹង?»Jayden

«កុំមកនិយាយផ្ដេសផ្ដាសនៅទីនេះ ខ្ញុំអាចប្ដឹងឯងបានពីបទមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនខ្ញុំ»

«បើចឹងយើងក៏នឹងប្ដឹងបកទៅវិញពីបទឯងរួមផ្សំគំនិតជាមួយនឹងឃាតកបានដូចគ្នា»

«ក៏សាកមើលទៅ អោយតែឯងមានភស្តុតាងចងរឹតយើងបាន»

«លោកយល់ច្រឡំហើយ ខ្ញុំគ្មានចេទនាធ្វើបាបអ្នកណាទេ អ្នកប្រុស Honeii ជឿខ្ញុំទៅ»Carla ភ័យខ្លួនកាន់តែខ្លាំង ញ័រដៃជើង សម្រក់ទឹកភ្នែកមកដូចទឹកបាក់ទំនប់ ទួញសោកសុំក្ដីអាណិតពីពួកគេ ។

«ខ្ញុំនឹងជឿ បើសិនជានាងអាចទៅបង្ហាញភាពស្អាតស្អំនៅមុខតុលាការជាមួយនឹងខ្ញុំ»Tae ស្រដីម៉ាត់ៗ លាក់ទឹកភ្នែកមិនបង្ហាញ មិនចង់អោយនរណាឃើញភាពទន់ខ្សោយរបស់គេឡើយ ។

«អត់ទេ លោកប្រធាន!!»នាងអស់ជម្រើសក៏ងាកមកសុំក្ដីអាណិតពីរាងក្រាស់វិញ នាងមិនចង់ជាប់គុកទាំងវ័យក្មេងទេ ។

«ឈប់ធ្វើពុតបានហើយ នាងហ៊ានប្រព្រឹត្ត គួរតែហ៊ានប្រឈមដូចគ្នា ម្ដេចមកយំទាមទារក្ដីអាណិតទៅវិញ មិនខ្មាសខ្លួនឯងទេហេស៎»Jayden

«ខ្ញុំមិនបានតាំងចិត្ត ហ្ហឹក វាជារឿងចៃដន្យ ខ្ញុំមិនបានសម្លាប់អ្នកណាទេ ម្ដេចទម្លាក់កំហុសមកកាន់ខ្ញុំ ហ្ហឹកៗ ពេលនេះអ្នកម៉ាក់ខ្ញុំកំពុងចូលមន្ទីរពេទ្យ ពួកលោកនៅមកផ្ដន្ទាខ្ញុំទៀតឬ? ហឺ....»Carla ស្រែកយកៗ យំឥតខ្មាសអ្នកណា ខណៈដែលបុគ្គលិកផ្សេងទៀតដែលដើរកាត់ក៏នាំគ្នាខ្សឹបខ្សៀវមើលទៅពួកគេ ។

«ឈប់សម្ដែងបានហើយ នាងជាឃាតករ នាងជាអ្នកបើកឡានបុក fyfy »Jayden ស្រែកបកទៅវិញទាំងកម្រោលចូល តែ Jungkook ពាំងជាប់ ។

«ខ្ញុំមិនដឹងទេ ខ្ញុំមិនបានធ្វើ!!»Carla នៅតែព្យាយាមប្រកែក

«កុហក ខ្ញុំឃើញដោយផ្ទាល់ភ្នែកនាងជាអ្នកប្រើប្រាស់ឡានមួយនោះ នៅខាងមុខក្រុមហ៊ុនក៏មានកាំមេរ៉ាដូចគ្នា»Jayden

«បានហើយ Carla ប្រាប់ហើយថាមិនបានធ្វើ គ្រប់យ៉ាងកើតឡើងដោយចៃដន្យប៉ុណ្ណោះ»JK គំហកទៅមនុស្សកម្រោលចូលខាងនោះវិញ គិតដល់ក្មេងស្រីដែលកំពុងតែត្រូវបញ្ហាសម្រុកមកផ្ទួនៗ មួយវិញទៀតទីនេះជាក្រុមហ៊ុនរបស់នាយ មានសិទ្ធិអ្វីមកហាស្ដី ឈ្លោះប្រកែកគ្នានៅទីនេះ ។

The slay of love / ????????????? (????)Where stories live. Discover now