«កុំថាអោយគេ ឯងក៏គ្មានស្អីល្អដែរ បើហ៊ានតែប៉ះកូនយើងត្រឹមចុងសរសៃសក់ ត្រៀមកក់មឈូសទុកអោយហើយទៅ»
«មិនបាច់ភ័យទេលោកប៉ា ខ្ញុំត្រៀមរួចហើយ Plan លើកនេះខ្ញុំសម្រុកយកភ្លោះបី!!»Jungkook និយាយជាមួយនឹងកាយវិការធ្វើម្រាមដៃបី បង្ហាញគាត់ច្បាស់ៗជាមួយទឹកមុខច្រឡើម ញញឹមខ្ជឹបឌឺដងអោយរាងចំណាស់។ មកហាមអី នាយបកកេសថ្មីរួចហើយ ត្រៀមចាំស្ដាប់តែដំណឹងល្អទៅ ។
«ឯង! អា Jungkook »Mr.Kim ក្ដៅដូចបាយពុះ បម្រុងនឹងស្ទុះដាល់រាងក្រាស់តែបាន Mrs.Kim ចាប់ជាប់ ។
«បានហើយបង ត្រឡប់ទៅផ្ទះ អូនចង់សម្រាក!!»Mrs.Kim មិនរារែកចាប់អូសដៃប្ដីចេញទៅយ៉ាងរហ័ស ហត់នឹងអ្នកទាំងពីរណាស់ តើពេលណាទើបលែងបំពាក់ចង្កូមដាក់គ្នា អោយតែយ៉ាងនេះគាត់ស្ទះទ្រូងស្លាប់មិនខាន ។
«មាត់នេះ រអិលណាស់»Tae បែរមកសម្លក់គេទាំងក្រឺតខ្នាញ់ ចង់បានកូនគេ តែចរិកគ្មានឱនលំទោនអ្វីបន្តិច ។ រាងតូចដើរមករកកូន មុននឹងដាក់ខ្លួនអង្គុយក្បែរគ្រែដោយកាន់ដៃគេយកមកអឹបនឹងថ្ពាល់ ។
«ល្មមក្រោកហើយ Fy...ចង់អោយ appa ចាំដល់ពេលណា»
«ហឹម សូមទោស!!»Jungkook ដកដង្ហើមធំ មកក្បែរប្រពន្ធទាំងពោលពាក្យដឹងកំហុស ។.
«ឈប់រំលឹកទៅ យ៉ាងណារឿងក៏កន្លងហួសទៅហើយ សើរើនាំតែសៅម៉ងចិត្តធ្វើអី មិនយូរទេ Fy គេនឹងត្រឡប់មកដូចដើមវិញ»
«ហើយលើកនេះបងនឹងមើលថែ Tae និងកូន មិនអោយឃ្លាតពីក្រសែភ្នែកទេ អូនជាជីវិត កូនជាដង្ហើម សុទ្ធតែមិនអាចខ្វះបាន Daddy សន្យាថានឹងចែកក្ដីស្រឡាញ់អោយស្មើៗគ្នា»នាយសង្ហារលួចញញឹមខ្ជឹប
«ស្អីគេ? Daddy ហេស៎?»Tae
«ប្រាកដហើយ កុំមកធ្វើភ្លេច មុននេះអ្នកណាស្រែករកបង សុទ្ធតែ Daddy Jeon ...»
«យ៉ា...មនុស្សឈ្លើយ!! លោកចង់ស្លាប់ហេស៎»Tae លើកដៃវាយមនុស្សធំដែលស្រដីមិនចេះគិត មករំលឹកស្អី គួរអោយខ្មាសណាស់ ។«ឬក៏មិនពិត សម្លេងអូននៅរងំពេញត្រចៀកបងនៅឡើយទេ ហៅបងថា Daddy បែបនេះរាល់ថ្ងៃក៏បាន ដើម្បីអោយកូនពួកគេទម្លាប់តាម»

YOU ARE READING
The slay of love / ????????????? (????)
Romance????????????????????????????????????
Part 58 : Fy ???????????...
Start from the beginning