抖阴社区

?????2:?????????????

344 10 0
                                    

#បេះដូងបងជារបស់អូន

ភាគទី2:ក្មេងល្មោភគេង

ជាមនុស្សម្នាក់ដែលមិនខ្វល់ខ្វាយពីអ្នកដទៃមុនខ្វល់ថាស្លាប់ឬរស់បុរសម្នាក់នេះមិនទៅឈឺក្បាលហាលថ្ងៃជាមួយឡើយតែពេលបានជួបក្មេងប្រុសម្នាក់បានធ្វើឲនាយប្រែប្រួលសឹងតែ180°

«ស្គាល់របៀបមិច»រាងតូចជូតទឹកភ្នែកចេញរួចក៏មើលរទៅរាងក្រាស់ដែលអង្គុយទល់មុខរបស់ខ្លួនរួចសួរឡើងព្រោះចង់ដឹងចម្លើយរបស់រាងក្រាស់ដែលនិយាយឡើងមកអម្បាញ់មិញនេះ

«យើងចង់មានន័យថាឲឯងទៅនៅផ្ទះរបស់លោកសិនក៏បានបើឯងគ្មានកន្លែងត្រូវទៅ»រាងក្រាស់រកលេសដោះសារ

«មិនអីទេខ្ងុំរំខានលោកប៉ុណ្ណឹងបានហើយ!អរគុណបំណងល្អរបស់លោក»តើនរណាទៅហ៊ានរស់នៅជាមួយមនុស្សដែលមិនធ្លាប់ស្គាល់គ្មាទៅ មិនដឹងថាអត្តចរិករបស់គេបែបណាផង មិចនឹងអាចទុកចិត្តបាន

«ចឹងឯងចង់ទៅណាចាំយើងជូនទៅ»បើគេមិនយល់ព្រមហើយមានតែបណ្ដោយតាមនឹងហើយ

«ខ្ងុំមិនដឹងទេព្រោះខ្ងុំគ្មានកន្លែងដែលត្រូវទៅទេ»នាយនិយាយទាំងអោបក្បាលជង្គង់ជាប់

«ផ្លាស់ប្ដូរខោអាវទៅខ្ងុំចាំនៅមុខមន្ទីរពេទ្យ»នៅពេលឃើញទឹកភ្នែកក្មេងម្នាក់នេះនាយពិយជាឈឺចាប់ក្នុងទ្រូងខាងឆ្វេងខ្លាំងណាស់ បន្ដទ្រាំមើលទឹកភ្នែកក្មេងពុំបាននាយក៏ហុចសម្លៀកបំពាក់ឲក្មេងប្ដូរ

«ត្រៀមឡានទៅយើងទៅបង់ថ្លៃពេទ្យ»មកដល់ក្រៅបន្ទប់រាងក្រាស់ក៏បញ្ជាកូនចៅឲទៅត្រៀមឡាន

«សុំទោសលោកប៉ាខ្ងុំមិនអាចការងារក្រុមហ៊ុនដែលសាងឡើងឲញើសឈាមប៉ាបានទេ»នាយតូចសង្ងំយំក្នុងបន្ទប់មួយឆ្អែតទើបព្រមប្ដូរឈុតចេញរួចចាកចេញពីបន្ទប់អ្នកជំងឺ រួចមករករាងក្រាស់

«ឡើងឡានមក»ទ្វារឡានបើកចាំនាយរួចជាស្រេច

«អឹម....»បន្ទាប់ពីរួចរាល់ហើយឡានក៏ចេញដំណើរទៅកាន់ផ្ទះរបស់រាងក្រាស់ ដោយក្ដីអស់កម្លាំងធ្វើដំណើរទើបតែបាន5នាទីរាងតូចក៏លង់លក់នៅលើឡាន ឃើញរាងតូចពិបាកគេងរាងក្រាស់ក៏នាយ រាងតូចឲមកផ្អែកស្នាររបស់ខ្លួនមិនយូប៉ុន្មានក៏លង់លក់ទាំង2នាក់

?????????????????(???)Where stories live. Discover now