抖阴社区

?????17:??????????????????? ???????????????????????????????

179 5 1
                                    

កូនចៅរបស់ជិនឡុងរត់គេចខ្លួនក្រោយលឺការបញ្ជារបស់ចៅហ្វាយ ។ ឡានពេទ្យបានមកដល់គ្រប់គ្នាប្រញ៉ាប់ប្រញ៉ាលលើកអ៉ីបូដាក់ឡានដោយមានចាន់ទៅជាមួយ

#មន្ទីរពេទ្យ

«ជៀសផ្លូវ សុំជៀសមួយ....ឆាប់ឡើងឆាប់ទៅហៅលោកគ្រូពេទ្យស៊ូដុងមកជាប្រញ៉ាប់»គ្រែពេទ្យបានមកដល់បន្ទប់សង្រ្គោះបន្ទាន់ សាន្តបានស្រែកប្រាប់ឲអ្នកគ្រូពេទ្យម្នាក់ប្រញ៉ាប់ទៅហៅមិត្តរបស់រាងក្រាស់ អំឡុងពេលនេះសាន្តមិនទុកចិត្តនរណាក្រៅពីស៊ូដុងឡើយ

«ចា៎....»នាងពិតជាខ្លាចសម្ដីរបស់សាន្តណាស់ក៏ប្រញ៉ាប់ទៅតាមសម្ដី

«សាច់ញ៉ាតិសូមរងចាំនៅខាងក្រៅ»ទ្វារបន្ទប់បានបិទចាន់វិញញ័រអស់ហើយខ្លួនប្រាណ ចិត្តមួយបារម្ភពីបងចិត្តមួយភ័យខ្លាចមិនទាន់បាត់

«សាន្តមានរឿងអីកើតឡើង»ស៊ូដុង

«អ្នកប្រុសត្រូវគេបាញ់»

«កុំបារម្ភអ្នកប្រុសរបស់ឯងនឹងមិនកើតអីទេកុំបារម្ភ»

«ពឹងលើលោកហើយ»

«កូនចាន់ កូនបូយ៉ាងមិចហើយកូន»ស៊ូដុងចូលទោក្នុងអ្នកស្រីបានមកដល់គាត់ពិតជាបារម្ភពីកូនប្រុសខ្លាំងណាស់

«ម៉ាក់កូនសុំទោសគ្រប់យ៉ាងព្រោះតែកូន បើគ្មានកូនបងប្រុសក៏មិនជួបរឿងបែបនេះដែរ»នាយទ្រាំមកយូហើយគ្រាន់តែឃើញម្ដាយមកនាយបានប្រលែងមកទាំងអស់មិនមានអារម្មណ៍ថាខ្មាស់នោះទេនាយគិតតែពីបន្ទោសខ្លួនឯងទោះអ្នកស្រីវ៉ាងសួរអ្វីនាយក៏មិនឆ្លើយដែរ គ្រប់យ៉ាងគឺសាន្តជាអ្នកឆ្លើយជំនួស

«កូនចាន់ស្ងប់អារម្មណ៍ណាកូនមិនមែនកំហុសកូនទេ»គាត់ព្យាយាមលួងលោមកុំឲនាយបន្ទោសខ្លួនឯង ។ព្រោះវាមិនមែនជាកំហុសរបស់នាយគ្មាននរណាចង់ឲមានរឿងបែបនេះកើតឡើងនោះទេ

«ជាកំហុសរបស់កូនទាំងអស់អ្នកម៉ាក់គ្រប់យ៉ាងគឺព្រោះកូន»នាយនៅតែបន្ទោសខ្លួនឯង ទោះបីអ្នកស្រីនិយាយយ៉ាងមិចក៏ដោយនាយបន្ទោសខ្លួនឯងរហូតដល់សន្លប់បាត់ស្មារតីឈឹង

«ចាន់កូនចាន់ សាន្តហៅពេទ្យមក»មួយភ្លេតសោះទាំង2នាក់គេងនៅលើគ្រែពេទ្យគ្រាន់តែម្នាក់ស្រាលម្នាក់ធ្ងន់ធ្ងរ

?????????????????(???)Where stories live. Discover now