抖阴社区

?????29:?????????????????????????

154 5 0
                                    

មួយថ្ងៃពេញដែលមិនបានឃើញស៊ាវ ឡៃឡៃត្រឡប់ទៅផ្ទះវិញ អ្នកស្រីស៊ាវបារម្ភណាស់ខ្លាចកូនស្រីមានរឿងអីមិនល្អកើតឡើង  ព្រោះអារម្មណ៍គាត់ពេលនេះមិនល្អមិនស្រណុកក្នុងខ្លួននោះទេ

«ហេតុអីមិនចូលចឹង»គាត់ខំប្រឹងទាក់ទងទៅកាន់កូនស្រីតែវាមិនបានផលនោះទេព្រោះទូរស័ព្ទរបស់នាងត្រូវបិទចោលដោយដៃរបស់ជិនឡុងទៅហើយ

«ហឹម!!ឈឺ ក ម្ល៉េះ»ក្រោយពីសន្លប់អស់ជាង3ម៉ោងពេលនេះនាងបានដឹងខ្លួនមកវិញ នាងយកដៃទៅស្ទាបកន្លែងដែលជិនឡុងវាយ។កន្លែងដែលនាងកំពុងនៅគឺងងឹតណាស់ មើលអ្វីមិនឃើញនោះទេ

«ទីនេះជាកន្លែងណា»នាងចាប់ផ្ដើមភ័យខ្លាចព្រោះទីនេះងងឹតណាស់គ្មានសូម្បីតែភ្លើងទាន

«ព្រមដឹងខ្លួនហើយមែនទេ»ពេលនោះទ្វារបន្ទប់ត្រូវបានបើកដោយដៃរបស់កូនចៅជិនឡុងនាយកំលោះជ្រែងហោប៉ៅវដើរចូលមករកនាង។នាងមើលមិនឃើញមុខរបស់ជិនឡុងទេតែនាងស្គាល់សំឡេងរបស់នាយទើបដឹងថាអ្នកចូលមកគឺជានរណា

«ទីនេះជាកន្លែងណាមិចបងយកខ្ងុំមកទីនេះ ខ្ងុំចង់ទៅផ្ទះវិញ…»នាងគិតថាអាចចាកចេញបានដោយស្រួលមែនទេអត់នោះទេនាងមិនអាចចាកចេញពីទីកន្លែងនេះបាននោះទេ

«នាងឈានជើងមួយជំហ៊ានទៀតខ្ងុំនឹងបំបាក់ជើងរបស់នាង»សម្ដីរបស់នាយបាននាំឲនាងក្រមុំងាកមករកគេដោយយឺតៗ

«បងចង់មានន័យថាមិច....»

«នាងត្រូវនៅទីនេះហើយ អាចថាមិនមែនមួយរយៈតែអាចនឹងមួយជីវិត»ថ្លើមរបស់នាងសឹងតែធ្លាក់ដល់ដីពេលដែលលឺថានាងត្រូវនៅទីនេះអស់មួយជីវិត

«ហេតុអីទៅ ហេតុអីខ្ងុំមកត្រូវនៅបន្ទប់គ្មានពន្លឺនេះមួយជីវិតទៅវិញ»នាងមិនយល់នោះទេ

«ហឹស!!!»

«អួយ....ខ្ងុំឈឺ»ដោយមិនអាចទប់លំនឹងបាននាងក៏ដួលទៅលើពូក

«ព្រោះតែនាងបានដឹងរឿងដែលមិនគួរដឹងនឹងហើយ»នាយអោនទៅខ្សឹបប្រាប់ដូចជាបានដាស់ស្មារតីរបស់ឡៃឡៃឲនឹកឃើញរឿងមុននេះចឹង

«អត់ទេណា បងឡុងខ្ងុំសន្យាថាខ្ងុំនឹងមិននិយាយរឿងនេះចេញទៅក្រៅទេសូមបងកុំឃុំខ្ងុំនៅបន្ទប់នេះអី ខ្ងុំខ្លាច»ខ្លួននាងពេលនេះចាប់ផ្ដើមញ័រដូចកូនសត្វដែលធ្លាក់ទឹកចឹង

?????????????????(???)Where stories live. Discover now