抖阴社区

?????14:????????????????????????????????????

171 4 0
                                    

ទង្វើររបស់គេធ្វើមកលើខ្ងុំកន្លងមកបានធ្វើឲខ្ងុំបាកចិត្តទៅលើគេដោយមិនដឹងខ្លួន មិនបានឃើញមុខមួយថ្ងៃខ្ងុំធ្វើអ្វីមិនត្រូវតែមកដល់ពេលនេះខ្ងុំដឹងហើយថាគេបានទុកខ្ងុំត្រឹមនាមជាប្អូនប៉ុណ្ណោះគេជួយខ្ងុំព្រោះតែក្ដីអាណិតអាសូប៉ុណ្ណោះតែខ្ងុំក៏សប្បាយចិត្តដែរនៅពេលដែលគេរកបានមនុស្សល្អម្នាក់ចូលក្នុងជីវិតខ្ងុំពិតជាច្រណែនម្នាក់នោះខ្លាំងណាស់

«ចាន់ឯងពុងគិតអីនឹងគេទុកឯងជាប្អូនចាត់ទុកថាសំណាងហើយកុំចង់បានលើសពីនេះអី»នាយនិយាយដាស់តឿនខ្លួនឯងកុំឲបាកចិត្តទៅលើអ៉ីបូកាន់តែខ្លាំង

«ចាន់!!!ភ្ញាក់នៅ»សំឡេងស្រែកសួរពីខាងក្រៅបានធ្វើឲចាន់ប្រញ៉ាប់យកដៃក្រវេសទឹកភ្នែកចេញនឹងធ្វើជាធម្មតាដូចគ្មានរឿងអ្វីកើតឡើង

«បាទ!ខ្ងុំភ្ញាក់ហើយ»នាយយកស្នាមញញឹមមកបិទបាំងដាមទឹកភ្នែកដែលហូរកាត់ថ្ពាល់អម្បាញ់មិញនេះដើម្បីកុំឲរាងក្រាស់ចាប់បានថាខ្លួនយំ

«តោះញ៉ាំបាយនឹងអាលបានរៀបចំខ្លួនទៅក្រុមហ៊ុន»

«បងប្រុស ថ្ងៃនេះខ្ងុំសុំមិនទៅក្រុមហ៊ុនជាមួយបងបានអត់ព្រោះខ្ងុំចង់ដើរផ្សារម្ដង»ដើម្បីកាត់ចិត្តនាយតូចបង្ខំខ្លួនឯងឲនៅឆ្ងាយពីរាងក្រាស់

«ចឹងចាំបងកំដរអូនទៅល្អទេ»

«កុំអី~~~បងរវល់ការងារខ្លាំងណាស់ខ្ងុំមិនចង់រំខានបងច្រើនទេ»នៅពេលអ៉ីបូសុំទៅជាមួយចាន់តែងរកលេសដោះសារមិនឲនាយទៅជាមួយ

«បានបងស្ដាប់តាមអូន នេះលុយយកទៅទិញអ្វីដែលអូនចង់ទិញចុះបើមិនគ្រប់ប្រាប់បង»នាយមិនបានសង្ស័យពីឥរិយាបទរបស់ចាន់ព្រោះគ្រប់ពាក្យដែលនាយនិយាយមកកាន់ខ្លួនសមហេតុផលទើបនាយសម្រេចចិត្តដកកាតមកឲរាងតូចយកទៅទិញអីវ៉ាន់

«តែលុយបងឲខ្ងុំលើកមុនខ្ងុំនៅមិនទាន់ចាយអស់ទេ»ប្រកែកមិនទទួល

«មិនអីទេយកថែមទៅ»នាយរុញឲទៅវិញ

________

«លោកអគ្គនាយកថ្ងៃនេះបងចាន់...»

«គេរវល់ដើរផ្សារហើយ»ដឹងច្បាស់ថាសួរមកឬអត់ទើបនាយកាត់ពាក្យរបស់ឆាវឆាវមិនឲនាងបាននិយាយចប់ប្រយោគ

?????????????????(???)Where stories live. Discover now