抖阴社区

?????04:???????????

263 9 0
                                    

#បេះដូងបងជារបស់អូន

ភាគទី04:អនាគតបងថ្លៃ

ព្រោះតែខ្ងុំទន់ខ្សោយទើបធ្វើឲអ្នកអាចយកឈ្នះខ្ងុំបានប៉ុន្តែចាប់ពីពេលនេះតទៅខ្ងុំលែងដូចពីមុនទៀតហើយ ខ្ងុំលែងខ្លាច លែងកំសាកឲអ្នកធ្វើអ្វីមកលើខ្ងុំស្រេចតែចិត្តទៀតលែងបានហើយខ្ងុំនឹងសងគ្រប់យ៉ាងដែលអ្នកបានធ្វើមកលើខ្ងុំត្រឡប់ទៅអ្នកវិញទ្វេរដង

មនុស្សធ្លាប់តែដើរទៅនេះទៅនោះដល់មកឲអង្គុយតែមួយកន្លែងចឹងមិនទម្លាប់សោះហើយ ។ រាងក្រាស់អង្គុយមើលឯកសារតែក្រសែភ្នែកផ្តោតមកមើលរាងតូច ទោះបីនាយផ្តោតមកលើរាងតូចច្រើនពិតមែនតែការងារនាយមិនធ្វើឲប្រហេសឡើយ

«លោកខ្ងុំចង់ទៅក្រៅបន្តិចបានអត់»ដោយសារមិនទម្លាប់អង្គុយមួយកន្លែងទើបនាយងើបដើរទៅសុំរាងក្រាស់ដើម្បីចេញទៅខាងក្រៅ

«ចាំទៅជាមួយខ្ងុំ»នាយលើកនាឡិកាមកមើលក៏ឃើញថាដល់ម៉ោងអាហារថ្ងៃត្រង់ល្មម

«តោះ....»

«តោះ~~~តោះទៅណា»

«គឺទៅញ៉ាំបាយ ខ្ងុំឃ្លានហើយឆាប់ឡើង»រាងក្រាស់មិនខ្វល់ឡើយនឹងក្រសែភ្នែករបស់បុគ្គលិកដែលសម្លឹងមើលមកកាន់ខ្លួនអ្វីដែលនាយខ្វល់គឺមនុស្សដែលនាយកំពុងកាន់ដៃ

«លោកលែងដៃខ្ងុំបានហើយ»មកដល់ខាងក្រៅទើបនាយប្រាប់ឲរាងក្រាស់ប្រលែងដៃខ្លួន

«សុំទោសខ្ងុំភ្លេចខ្លួន ចឹងឡើងឡានទៅ»ក្រោយពីប្រលែងដៃរួច រាងក្រាស់ក៏បើកទ្វារឡានរាងតូចរួចហើយនាយក៏ចូលឡានរួចចេញដំណើរទៅ ម្ដងនេះនាយប្រើឡានផ្ទាល់ខ្លួន នរណាក៏ដឹងដែលថាឡានផ្ទាល់ខ្លួនរាងក្រាស់មិនមែនឲអ្នកណាជិះជាមួយខ្លួនដែរ ដែលធ្វើឲម្នាក់ៗកាន់តែចង់ដឹងពីទំនាក់ទំនងរបស់ពួកគេជាពិសេសគឺឆាវឆាវ

«បង...../ ទៅញ៉ាំបាយបានហើយ»សាន្តដឹងច្បាស់ថានាងនឹងយូរទើបនាយប្រញ៉ាប់និយាយកាត់ទោះនាយចង់និយាយប្រាប់ក៏មិនដឹងថាប្រាប់របៀបមិចដែរ បើសូម្បីតែនាយក៏មិនដឹងផងថាទាំងពីរនាក់នឹងមានទំនាក់ទំនងបែបណារវាងគ្នា

ឡានសេរីទំទើបតម្លៃខ្ពស់កប់ពពកបានឈប់ចតនៅមុខភោជនីដ្ឋានទំនើបមួយដែលជាភោជនៅដ្ឋានសម្រាប់អ្នកអភិជន មានទាំងអាហារនឹងបន្ទប់ស្នាក់នៅ

?????????????????(???)Where stories live. Discover now