抖阴社区

?????06:?????????????????????????????????????????

218 8 0
                                    

#បេះដូងបងជារបស់អូន

ភាគទី06:ចាប់ពីពេលនេះទៅក្មួយនឹងមីងជាគ្រួសារតែមួយណា

អារម្មណ៍ដែលមានតែម្នាក់ឯងលែងមានគ្រួសារនៅចាំផ្ដល់ភាពកក់ក្ដៅឲដូចមុនពិតជាឯកោខ្លាំងណាស់

ត្របកភ្នែកដែលបានបិទជាងកន្លះម៉ោងក៏ត្រូវបើកព្រោះតែមកដល់ផ្ទះ

«អឹម ដល់ហើយមែនទេ»កាយតូចក៏បានភ្ញាក់ព្រោះតែនាយដាស់ ទាំងពីរអ្នកចុះពីឡានដើរចូលមកខាងក្នុងផ្ទះ

«មកវិញហើយមែនទេកូនមកអង្គុយមកម៉ាក់រៀបចំបាយឲកូនរួចរាល់ហើយ»នាយដើរចូលតុបាយទាំងញញឹមខុសពីរាងតូចដែលនៅឈរមួយកន្លែងទឹកមុខវិញគឺស្រពាប់ស្រពោនអស់ហើយ ដោយសារតែនឹកដល់អ្នកមានគុណទាំង2

«អៅ!!ក្មួយក៏មកដែលមក»ឃើញនាយមិនព្រមដើរមកទើបគាត់ដើរទៅកាន់ដៃនឹងនាំនាយមកអង្គុយនៅឯតុរួមគ្នា

«ម៉ែដោះចាប់ផ្ដើមបានហើយ»មានបញ្ជាពីម្ចាស់ស្រីបាយក៏បានដូសដាក់ចានដោយដៃរបស់ម៉ែដោះ

«ក្មួយឈ្មោះអ្វីដែរ ហើយជាកូនចៅនរណាដែរ»នឹកស្មានតែជាសង្សាររបស់កូនប្រុសទើបគាត់ចង់ដឹងថាអនាគតកូនប្រសារជាកូនចៅរបស់លោកណាមានឈ្មោះអ្វី

«ខ្ងុំធ្វើស៊ាវចាន់ខ្ងុំលែងមានគ្រួសារហើយ»និយាយដល់ចំណុចមួយនេះទឹកភ្នែកក៏ស្រក់ចុះមកសំឡេងយំបានលឺលាន់ពេញផ្ទះ

«មិនអីទេណាក្មួយចាន់ កុំយំអី»មើលទៅដូចជាមាននិស្ស័យជាមួយនឹងក្មេងម្នាក់នេះអ្នកស្រីបានចូលខ្លួនទៅអោបលួងលោមរាងតូចគាត់យកដៃទៅអង្អែលខ្នងរាងតូចថ្នមៗនឹងនិយាយពាក្យសម្ដីដែលស្ដាប់លឺហើយពិតជាត្រជាក់ខ្លាំងណាស់

«ក្មេងចង្កួតហេតុអ្វីយំ យំចឹងហើមភ្នែកលែងស្អាតហើយ»ដៃទាំងទ្វេរបស់មនុស្សចាស់បានទាញក្រដាសដើម្បីផ្ដិតយកទឹកភ្នែកចេញ

«ព្រោះតែខ្ងុំទន់ខ្សោយទើបខ្ងុំមិនអាចការពារម៉ាក់ប៉ារបស់ខ្ងុំបានអ្នកមីងគ្រប់យ៉ាងមកពីខ្ងុំ»ទឹកភ្នែកដែលទប់វិញទាំងប៉ុន្មានត្រូវហូរចុះមកម្ដងទៀតឲតែនឹកឃើញដល់រឿងរ៉ាវទាំងអស់នេះម្ដងៗនាយពិតជាមិនអាចទប់បាននូវទឹកភ្នែកដែលវាស្រក់មកទេ

?????????????????(???)Where stories live. Discover now