抖阴社区

?????09:??????

198 7 0
                                    

#បេះដូងបងជារបស់អូន

ភាគទី09:ហួងហែង

សំដកក្រៅទុកត្រឹមប្អូនប្រុសតែសំបកខាងក្នុងទុកជាអនាគតភរិយាគ្មាននរណាមកជំនួសកន្លែងនេះបាន ។បេះដូងមួយនេះដាក់បានតែមនុស្សម្នាក់នេះប៉ុណ្ណោះ

«ម៉ាក់ព្រឹកនេះកូនយកចាន់ទៅក្រុមហ៊ុនជាមួយហើយណា»តាមទម្លាប់ម៉ោង6:30រាងក្រាស់គឺរៀបចំខ្លួនរួចជាស្រេចក្នុងការទៅកាន់ក្រុមហ៊ុនរបស់ខ្លួន

«អត់ទេខ្ងុំមិនទៅ»លឺថាបងយកទៅក្រុមហ៊ុនជាមួយសមីខ្លួនស្រាប់តែប្រកែកភ្លាម

«ហេតុអីមិនទៅជាមួយបង»រាងក្រាស់ងាកទៅមើលម្ចាស់សំឡេងដែលនៅខាងក្រោយខ្លួន

«ទៅជាមួយខ្ងុំគ្មានសេរីភាពទេនៅតែក្នុងបន្ទប់ពិតជាអផ្សុកខ្លាំងណាស់»ពិតហើយនៅពេលដែលខ្លួនត្រូវអ្នកជាបងយកទៅ នាយតែងឲខ្លួននៅតែក្នុងបន្ទប់ជាមួយនាយប៉ុណ្ណោះ មិនមែនរាងក្រាស់មិនចង់ឲនាយទៅក្រៅម្នាក់ឯងទេតែនាយខ្លាចថាមានរឿងមិនល្អកើតឡើងចំពោះរាងតូច ព្រោះនាយបានឲគេស៉ើអំពីរាងតូចគ្រប់យ៉ាងមិនសល់សូម្បីតែរឿងតូចមួយ

«គឺបងបារម្ភពីអូន ចឹងចេះចុះអោយតែអូនព្រម បងនឹងតាមអូនគ្រប់យ៉ាង OKអត់»ចុងក្រោយបុរសម្នាក់នេះនៅតែព្រមតាមកូនទន្សាយគ្រប់យ៉ាង

«បាន!ម៉ាក់កូនទៅជួយការងារបងប្រុសហើយ»លឺថាគេព្រមតាមខ្លួនគ្រប់យ៉ាងកូនទន្សាយលោតហក់មិនខ្វល់ពីរាងក្រាស់ភ័យខ្លាចតែដួលព្រោះតែខាងក្រោយរាងរអិលផង

«ឃើញទេបើបងទប់មិនជាប់អូនអុកគូទហើយ»លើកទី2ហើយដែលរាងតូចដួលតែម្ដងនេះគ្រាន់តែរកដួលព្រោះសំណាងបានរាងក្រាស់ទប់ជាប់កុំអីយំបែកផ្ទះម្ដងទៀតមិនខាន

«ឡៃឡៃហើយឬនៅដល់ម៉ោងហើយ»ខាងនេះវិញក៏កំពុងតែរៀបចំខ្លួនដើម្បីទៅវ៉ាង_គ្រុបដូចគ្នាថ្ងៃនេះជិនឡុងមិនមែនទៅម្នាក់ឯងដូចសព្វមួយដងទេតែមានឡៃឡៃទៅជាមួយបំណងចូលធ្វើការនៅទីនោះ

«រួចហើយ តោះពួកយើងទៅបងសម្លាញ់»នាងកៀកដៃនាយរួចចាកចេញទៅកាន់ឡានដែលត្រៀមសម្រាប់អ្នកទាំងពីរ

«មកវិញហើយមែនទេជិន ឡុង »មកដល់ក្រុមហ៊ុននាយទទួលបានការសួរនាំពីអ្នករួមការងារ

«បាទលោកប្រធានមិនទាន់មកដល់ទេមែនទេបងអឺ»

«គឺ...អនោះមកដល់ល្មម»រៀបនឹងឆ្លើយថាមិនទាន់ឃើញតែងាកទៅមើលឯមុខក្រុមហ៊ុនក៏ឃើញឡានរបស់រាងក្រាស់មកដល់ល្មម

វត្តមានរបស់រាងក្រាស់មិនបានធ្វើឲជិន ឡុងភ្ញាក់ផ្អើលនោះទេថែមទាំងធ្វើឲនាងក្រមុំនៅក្បែរញញឹមបិទមាត់មិនជិតទៀតផងព្រោះគម្រោងការរបស់នាងមកទីនេះដើម្បីយករាងក្រាស់ឲបាន តែជិន ឡុងភ្ញាក់ផ្អើលពេលដែលឃើញវត្តមានរបស់រាងតូចចុះមកពីក្រោយរាងក្រាស់

«ចាន់.....»គ្រាន់តែឃើញរាងតូចនាយមិនបង្អង់យូក៏បានរត់ទៅរកមកដល់នាយចាប់រាងតូចអោបយ៉ាងណែនដោយមិនខ្វល់ពីក្រសែភ្នែកតោសម្លឹងមើលមកខ្លួន

«តើអូនទៅដល់ទីណាបងឲគេតាមរកអូនមិនឃើញបែបនេះ»ប្រលែងពីការអោបនាយក៏សួរ រយៈពេលមួយខែនេះទោះនាយទៅក្រៅប្រទេសពិតមែនតែនាយក៏តែឲគេតាមរករាងតូចមិនឈប់បើស្លាប់ត្រូវតែឃើញសាកសព្វបើរស់ត្រូវតែឃើញមនុស្ស

«ដល់ម៉ោងធ្វើការហើយលែងដៃចាន់ទៅ»ទ្រាំមើលកាយបិការស្និតស្នាលនឹងពាក្យបងអូនលែងបានរាងក្រាស់ចូលមកកាត់រាងតូចមិនឲនិយាយបាន

«តោះពួកយើងចូលទៅក្នុងទៅចាន់»ក្នុងក្រុមហ៊ុនពេលនេះនរណាក៏ដឹងដែរថារាងតូចគឺជាអ្នកប្រុសតូចរបស់ត្រកូលវ៉ាងលើកលែងតែពីរអ្នកនោះទេដែលមិនដឹង

«យើងមិនឲឯងនៅលើយើងដាច់ខាត»នាងក្ដោបដៃឡើងណែន

«ចូលមក...»ទទួលបានការអនុញ្ញាតជិន ឡុងបានបើកទ្វារចូលមកជាមួយឡៃឡៃ គោលបំណងគឺសុំឲនាងចូលធ្វើការនៅទីនេះ

«មានការអីមែនទេ»សួរដោយមិនងើយមើលមុខ

«គឺខ្ងុំចង់សូមឲនាងចូលធ្វើការនៅទីនេះដែលតើបានទេលោកអគ្គនាយក»កែវភ្នែកនាយសម្លឹងមើលរាងតូចដែលកំពុងញ៉ាំនំនៅលើសាឡុងដោយមិនខ្វល់ពីវត្តមានរបស់អ្នកចូលមក

«ឲគេសម្ភាស៍ជាប់បានធ្វើមិនជាប់ទៅកន្លែងផ្សេង»នាងក្រមុំធ្លាក់ទឹកមុខមួយរំពេចពេលលើសម្ដីរបស់រាងក្រាស់

«ចាន់អូនកុំញ៉ាំនំច្រើនពេកមិនល្អទេញ៉ាំបាយខ្លះទៅ»នាងខំតែអរគិតស្មានថារាងក្រាស់ក្រោកពីតុ ដើរមករកខ្លួនតែផ្ទះស្រឡះធ្វើឲ
ស្នាមញញឹមបានធ្លាក់ចុះម្ដងទៀតពេលដែលរាងក្រាស់ដើរទៅរាងតូច

?????????????????(???)Where stories live. Discover now