抖阴社区

?????04:???????????

Start from the beginning
                                    

«ចាំខ្ងុំនៅទីនេះហើយ ខ្ងុំយកឡានទៅទុក»នាយបើកទ្វារឲរាងតូចហើយប្រាប់ឲចាន់ចាំខ្លួននៅខាងមុខភោជនីដ្ឋានចំណែកខ្លួនយកឡានទុកនៅចំណតឡាន

«បាទ....»

«អេ ឡៃឡៃនោះដូចជាបងប្រុសឯងមែនទេសម្លាញ់»មិត្តរបស់ឡៃឡៃម្នាក់ងាកមកសួរព្រោះមើលពីខាងក្រោយទៅដូចជាប្រហែលៗ

«តោះពួកយើង»ចតឡានរួចរាល់ហើយអ្នកទាំង2ក៏ចូលមកខាងក្នុងដោយមានបុគ្គលិកជាអ្នកចាំបើកទ្វារឲ

«នេះវាមកជាមួយអ្នកណានឹង»ឡៃឡៃគឺជាកូនរបស់លោកស៊ាវនឹងប្រពន្ធចុងលោកនាងមិនដែលចូលចិត្តរាងតូចឡើយ នាងតែងដណ្ដើមគ្រប់យ៉ាងដែលរាងតូចមានមិនថាទ្រព្យសម្បត្តិសូម្បីតែសង្សារក៏នាងដណ្ដើមយកមកធ្វើជារបស់នាងទាន់តែបាន នាងមិនចង់ឃើញរាងតូចល្អជាងនាងនោះទេ

«ឯងចង់ញ៉ាំអ្វីកម្មង់ចុះ»នាយមើលមីនុយមើលគែសុទ្ធសឹងជាមុខម្ហូបថ្លៃៗរាងតូចក៏បានដាក់មីនុយចុះវិញព្រោះក្នុងខ្លួនគ្មានលុយសូម្បីតែ1¥

«ហេតុអីដាក់ចុះមិនឃ្លានទេ»រាងតូចបានងក់ក្បាលទោះឃ្លានខ្លាំងយ៉ាងណាក៏នាយត្រូវទ្រាំឲបាន រាងក្រាស់ដឹងច្បាស់ក៏អោនទៅខ្សឺបក្បែរត្រចៀក

«ចង់ញ៉ាំអ្វីកម្មង់ទៅខ្ងុំចេញលុយឲ»

«នេះ ក្នុងកាតមានលុយ70000¥នាយចង់ទិញអ្វីក៏បានតាមចិត្តបើអស់អាចមកប្រាប់បាន ខ្ងុំឲថែម»នាយហុចvisaកាតឲទៅរាងតូចថែមទាំងឲនាយមកយកពីខ្លួនថែម នូវពេលដែលចាន់ចាយលុយអស់ទៀតផង

«ខ្ងុំយកមិនបានទេ»នាយបដិសេដ មនុស្សទើបតែស្គាល់គ្នាបានប៉ុន្មានថ្ងៃហ៊ានឲលុយច្រើនដល់ម្លឹងតើមិចនឹងហ៊ានទទួលយកទៅ

«ចាត់ទុកថាឯងខ្ចីខ្ងុំយកចាយវាយសិនល្អទេចាំមានលុយពេលណាចាំយកមកសងខ្ងុំ»រាងក្រាស់រកគ្រប់វិធីដើម្បីឲរាងតូចព្រមទទួលយកលុយពីខ្លួន

«បើខ្ងុំមិនធ្វើការផងតើមានលុយណាយកទៅសងលោក»មួយប្រយោគនេះរាងក្រាស់គាំងរកពាក្យមកតបមិនឃើញ

«ឈប់និយាយរឿងនឹងសិនទៅពួកយលងមកកម្មង់អាហារវិញខ្ងុំឃ្លាន»នាយក៏បង្វែរមកនិយាយរឿងអាហារវិញ ពេលនេះរាងក្រាស់ធ្វើអីក៏មិនត្រូវសូម្បីតែមីនុយក៏នាយកាន់បញ្ចាស់ដែរ រាងតូចសឹងតែទប់សំណើចមិនជាប់

«ខ្ងុំយកមួយនេះហើយនឹងមួយនេះចុះ អរគុណ »ចាន់

«ខ្ងុំយកមួយនេះ អរគុណ»អ៉ីបូ

«ឯងចាំខ្ងុំនៅត្រង់នេះហើយខ្ងុំទៅបន្ទប់ទឹកមួយភ្លេត»រាងក្រាស់ក៏ក្រោកដើរទៅកាន់បន្ទប់ទឹក ឡៃឡៃឃើញឱកាសល្អនាងក៏ដើរទៅតាមក្រោយរាងក្រាស់

«លោកឈប់សិន»នាងហៅឲរាងក្រាស់ឈប់ តែសុំទោសផងរាងក្រាស់មិនខ្វល់នោះទេនាយក៏ដើរចូលបន្ទប់ទឹកមនុស្សប្រុសបាត់ ព្រោះមិនអាចចូលទៅតាមបានទើបនាងសម្រេចចិត្តចាំនៅខាងមុខបន្ទប់ទឹក

«លោកតើអាចនិយាយជាមួយខ្ងុំប៉ុន្មានម៉ាត់បានទេ»ទីបំផុតនាងក៏អាចនិយាយជាមួយរាងក្រាស់បាន

«នាងស្គាល់ខ្ងុំ»រាងក្រាស់

«អត់ទេគ្រាន់តែខ្ងុំឃើញលោកនៅជាមួយបងប្រុសរបស់ខ្ងុំតើលោកនឹងគាត់ជាអ្វីនឹងគ្នា»នាងសួរទាំងអឹមអៀន

«បងប្រុស»ចិញ្ចើមសងខាងចងចូលគ្នា

«ចាស៎ ស៊ាវចាន់ជាបងប្រុសរបស់នាងខ្ងុំ»ឡៃឡៃ

«អរ ខ្ងុំជាអនាគតបងថ្លៃរបស់នាង»ចប់ប្រយោគនាយក៏ចាកចេញទៅព្រោះមើលទៅមុខនាងដូចជាគ្មានអំណោយផលជាមួយសោះ

«ចាំយូរទេ»

«មិនយូទេ»

«ពួកយើងឆាប់ញ៉ាំទៅនឹងបានឆាប់ទៅវិញ»អ្នកទាំងពីរញ៉ាំអាហារថ្ងៃត្រង់យ៉ាងរីករាយខុសតែមនុស្សម្នាក់ដែលមើលមកពួកគេទាំងមិនសុខចិត្ត

«ចាន់»

«មានការអីមែនទេ»នាយលើកទឹកមកញ៉ាំ

«រួចរាល់ហើយមែនទេ តោះពួកយើងទៅ»ទាំងពីរអ្នកក្រោកដើរចាកចេញទៅ

«យើងមិនឲឯងបាននៅលើយើងទេ»នាងតាមសម្លឹងមើលដំណើររាងតូចរហូតដល់ផុតកន្ទុយភ្នែក នាងបានដឹងហើយថារាងក្រាស់ជានរណា មានអំណាចខ្លាំងបែបណា នាងគិតក្នុងចិត្តថានឹងតាមចាប់រាងក្រាស់មកគ្រប់គ្រងឲបានទោះបីនាងមានសង្សាររួចក៏ដោយតែនាងគិតខុសហើយ រាងក្រាស់មិនមែននាងចង់បានគឺបាននោះទេមិនមែនជាមនុស្សត្រចៀក ស ដូច ជិន ឡុងនោះឡើយ...។

?????????????????(???)Where stories live. Discover now