«មិនមែនមកពីក្មួយទេ»មិនដឹងថារឿងរ៉ាវពិតប្រាដករបៀបណាដឹងតែថាធ្វើយ៉ាងណាឲក្មេងនេះបាត់យំ
«ខ្ងុំលែងមានគ្រួសារដូចគេទៀតហើយ»នាយក្រាស់រកងើបទៅលួងលោមហើយតែឃើញម្ដាយដើរទៅទើបនាយសម្រេចចិត្តអង្គយចុះវិញតែក្នុងចិត្តនាយពិតជាឈឺខ្លាំងណាស់ ឈឺដោយមិនដឹងពីមូលហេតុ
«អ្នកណាថាក្មួយលែងមានគ្រួសារ ក្មួយមានគ្រួសារទី2ណា»សម្ដីរបស់គាត់ធ្វើឲក្មេងងើយមកមើលមុខរបស់គាត់
«គ្រួសារទី2»ក្មេងបញ្ជាក់
«ចា៎»គាត់ញញឹមធ្វើឲក្មេងកាន់តែឆ្ងល់
«គឺចាប់ពីពេលនេះទៅក្មួយចាន់នឹងក្លាយជាកូនប្រុសពៅរបស់ម៉ាក់នោះអី»ស្នាមញញឹមដែលពោរពេញទៅដោយក្ដីអាណិតស្រឡាញ់ពិតជាធ្វើឲក្មេងមានអារម្មណ៍ល្អខ្លាំងណាស់ តើជានិស្ស័យឬអ្វីទៅដែលធ្វើឲនាយបានមកជួបនឹងមនុស្សចិត្តធម៌បែបនេះ
«ម៉ាក់ពិតជាចង់យកគេធ្វើកូនមែនទេ»រាងក្រាស់
«យ៉ាងមិចកូនមិនព្រមមែនទេ»
«មានឯណាគឺកូនសប្បាយចិត្តទៅវិញទេ»
«យើងនឹងគិតមិចដែរ»គាត់ងាកមករករាងតូចវិញ
«អរគុណអ្នកមីងណាស់ដែលមិនរើសអើងមនុស្សដូចជាខ្ងុំ»មិនឲនាយសប្បាយចិត្តមិចនឹងបានទៅដែលនៅសុខៗមកជួបនឹងមនុស្សចិត្តធម៌បែបនេះថែមទាំងយកខ្លួនធ្វើជាកូនទាំងមិនដឹងថាជាគេជាមនុស្សបែបមិច ប្រវត្តិគ្រួសារបែបណា
«ឈប់ហៅមីង ហៅថាម៉ាក់ ម៉ាក់លឺទេ»
«បាទអ្នកម៉ាក់»នាយក៏ចូលខ្លួនទៅអោបម្ដាយទី2
«ម៉ាក់កូនអាចសុំអោបផងបានទេ»ចរិកកូនក្មេងមិនដឹងមកពីណាស្រាប់តែហោះមកចូលខ្លួនរាងក្រាស់ភ្លាមៗពេលឃើញម្ដាយនឹងក្រាស់អោបគ្នាធ្វើឲចិត្តនាយចង់អោបដែរ
_______
«តើគួរធ្វើមិចទៅណ៎»ពេញមួយយំស៊ាវ ឡៃឡៃគេងមិនលក់បក់មិនល្ហើយព្រោះរវល់តែរកនឹកវិធីដើម្បីចាប់រាងក្រាស់ឲបាន
«អាយ~~អៀនណាស់»នាងស្រមៃដល់រូបភាពដែលនាងអាចទាក់ទាញរាងក្រាស់បាន ស្រមៃដល់សកម្មភាពដែលរាងក្រាស់និយាយផ្អែមល្ហែមយកចិត្តទុកដាក់មកលើខ្លួន សកម្មភាពស្រមៃទាំងអស់បានធ្វើឲនាងរមិចរមួលពេញគ្រែតែម្នាក់ឯងបើឲរមិចរមួល2នាក់ក៏មិនកើតដែរ ព្រោះនាងនៅតែម្នាក់ឯង
«កូនចាន់ចង់គេងបន្ទប់ណាដែរ»
«ម៉ាក់យំហើយគួរតែឲម៉ែដោះសម្រាកហើយ បើមិនចឹងទេម៉ាក់ឲប្អូនគេងបន្ទប់ជាមួយកូនមួយយប់ចាំស្អែកឲម៉ែដោះរៀបបន្ទប់ក៏បាន»មិនចង់ឲម៉ែដោះសម្រាក20% សល់80%ទៀតក៏ចង់ឲគេគេងជាមួយខ្លួនឯងច្រើនជាង ព្រោះចិត្តមិនចង់ឲគេឃ្លាតឆ្ងាយ។

YOU ARE READING
?????????????????(???)
Random?????????????????????????????????? ??????????????????????????? ??????????????????????????????????????????????????
?????06:?????????????????????????????????????????
Start from the beginning