抖阴社区

?????18:??????????????????????????????????

Start from the beginning
                                    

«បាទមិនអីទេ បើអ៊ុំប្រុសលែងកើតអីហើយក្មួយលាសិនហើយ»

«ក្មួយប្រុសឈប់សិន អ៊ុំដូចជាមាននិស្ស័យនឹងក្មួយណាស់តើក្មួយធ្វើជាកូនប្រុសរបស់អ៊ុំបានទេ អ៊ុំគ្មានប្រពន្ធគ្មានកូនទេ»មនុស្សចាស់ពិតជាស្រឡាញ់រាងតូចណាស់ជាពិសេសនោះចរិកលក្ខណៈរបស់គេលោកពេញចិត្តណាស់

«តែខ្ងុំ.....ខ្ងុំយល់ព្រម»ពេលនៅតាមផ្លូវរាងតូចបានប្រាប់រឿងរ៉ាវដល់លោកស៊ុនឲបានជ្រាបតែមិនបានប្រាប់ពីរាងក្រាស់នោះទេ

បែបនេះហើយបានជាលោកស៊ុនកែឈ្មោះកែត្រកូលរបស់រាងតូចទាំងអស់លោកសន្យាថានឹងជួយរាងតូចយកគ្រប់យ៉ាងមកវិញ

បច្ចុប្បន្ន

«បានហើយកុំឲលោកប៉ាចាំយូ»ស្របពេលនោះរាងតូចដើរចេញរាងក្រាស់ក៏មកដល់អ្នកទាំង2មិនបានជួបគ្នាទេដោយហេតុគឺដើររវល់តែមើលនេះនោះទើបមិនបានឃើញគ្នា

«លោកប៉ា»

«អង្គុយមកកូន»

«អ្នកប្រុសតូច»សាន្តភ្ញាក់ព្រឺតដូចឆក់ព្រីដែលសុខៗម្ចាស់តូចរបស់គេនៅចំពោះមុខ

«អ្នកប្រុស»

«ស្អីឯង»

«មើលនោះ»ពេលអ៉ីបូមកពីបន្ទប់ទឹកវិញសាន្តបានព្យាយាមឲរាងក្រាស់ងាកទៅមើលអ្នកចំពោះមុខ

«ចាន់....»តើនាយកំពុងតែយល់សប្ដិមែនទេ ឬមួយនឹកពេកដល់ថ្នាក់ឃើញអ្នកដទៃជាគេអត់ទេនាយមិនបានយល់សប្ដិឬក៏មើលច្រឡំទេគឺជាគេ ជាគេពិតមែន

«ចាន់.....អ្នកណាឈ្មោះចាន់ទៅ»លោកស៊ុន

«អូនទៅដល់ណា 2ឆ្នាំមកនេះអូនរស់នៅយ៉ាងមិចដែរ សុខសប្បាយឬអត់»នាយស្ទុះវឹងទៅចាប់ស្មាថាងតូចបង្វិលមួយទៅពីជុំតែអ្វីដែលនឹកស្មានមិនដល់នោះគឺ

«លោក ខ្ងុំឈ្មោះស៉ីងមិនមែនចាន់លោកច្រឡំមនុស្សហើយ»នាយខំប្រឹងទប់ធ្វើជាធម្មតាទាំងដែលទ្រូងស្ទុះផ្ទុះបែកទៅហើយ

«អូននិយាយអី»

«គេជាកូនប្រុសរបស់ខ្ងុំ ស៊ុន យៀកស៉ីង»លោកស៊ុន

«កូនប្រុស»លឺពាក្យថាកូនប្រុសចេញពីមាត់របស់លោកស៊ុនទើបនាយព្រមប្រលែងរាងតូចហើយមកអង្គុយកន្លែងវិញ។នាយមិនជឿនោះទេថាគេ2នាក់មានមុខមាត់ដូចគ្នាយ៉ាងណាស់នាយសម្លឹងមើលរាងតូចរហូតដល់ពេលដែលត្រូវត្រឡប់មកផ្ទះវិញរាងខ្លួន

?????????????????(???)Where stories live. Discover now