តាមផ្លូវ
«សាន្ត ទៅស៉ើបពីប្រវត្តិក្មេងនោះឲយើង»នាយនៅតែចង់ដឹងចង់ឃើញឲច្បាស់ នាយនៅតែគិតថាគេគឺជាចាន់ៗរបស់ខ្លួន
«ចាន់តើជាអូនមែនទេ បើជាអូនមែនហេតុអីអូនមិនស្គាល់បង»ក្នុងចិត្តរាងក្រាស់ពេលនេះកំពុងតែវិលវ៉ល់អស់ហើយ
«មិនអីទេមែនទេ កូនស៉ីង»តាមផ្លូវត្រឡប់មកវិញរាងតូចមិនមាត់មិនកសូម្បីមួយម៉ាត់
«អត់មានអីទេប៉ា»នាយមិនហ៊ានប្រាប់ឡើយថាខ្លួនស្គាល់គ្នាជាមួយរាងក្រាស់
«បងប្រុសឲខ្ងុំសុំទោសខ្ងុំធ្វើនេះព្រោះចាំបាច់ខ្លាំងណាស់(និយាយក្នុងចិត្ត)»នាយសម្រស់ទឹកភ្នែកពេលនោះនាយចង់តែរត់ទៅអោបបងប្រុសទេនឹកខ្លាំងណាស់ នឹកស្ទើស្លាប់ទៅហើយ ព្រោះតែមិនចង់ឲគេមករងទុកជាមួយនាយមានតែធ្វើបែបនេះឯង
យប់
«អ្នកប្រុសនេះគឺប្រវត្តិរបស់គេ»សាន្ត
«ចេញទៅចុះ»នាយប្រញ៉ាប់បើកមើល
«ច្បាស់ហើយគឺអូនចាន់ទីបំផុតបងរកអូនឃើញហើយ»នាយសប្បាយចិត្តណាស់ទីបំផុតនាយក៏រកឃើញ
«បងមិនដឹងថាពេលនេះអូនចង់ធ្វើអ្វីនោះទេសំខាន់បងនឹងយកអូនមកនៅក្បែរបងឲបាន»ម្ដងនេះនាយមិនអាចឲរាងតូចចាកចេញពីនាយបានដាច់ខាត
________
គ្រួសារជិន
«អាចង្រៃយ៎ គ្មានបានការសូម្បីមួយដង»លោកជិនទះកំផ្លៀងកូនប្រុសមួយកំផ្លៀងធ្វើឲមុខរបស់នាយបែរទៅម្ខាង
«ខ្ងុំសុំទោសលោកប៉ាដែលបរាជ័យម្ដងទៀត»អំពើដែលជិនឡុងធ្វើដាក់រាងក្រាស់នឹងក្រុមហ៊ុនកន្លងមកពេលនេះនាយក៏បានដឹងពីទង្វើដ៏ថោកទាបរបស់គ្រួសារមួយនេះហើយជិនឡុងក៏ត្រូវបានរាងក្រាស់បណ្ដេញចេញពីការងារ
«ហេតុអីយើងមានកូនគ្មានបានការបែបនេះ»
«ខ្ងុំនឹងទៅចាត់ការវា»ដើរចេញទៅ
«ឯងចង់ចាត់ការបែបណា ដោយបើកចំហ ឬចង់ឲវាចាប់ឯងញាត់គុក»
«គឺ!!!ខ្ងុំ....»
«ចេញទៅ»លោកចង្អុលទៅទ្វារ
ខាងក្រៅ
«បងឡុង»ឡៃឡៃរត់មកអោបដៃមើលទៅនាងមិនមែនមកព្រោះតែនឹកនាដល់កំលោះរូបនេះទេទោះមាននាមជាសង្សារតែនាងគ្រាន់តែយកដើម្បីអំណាចប៉ុណ្ណោះហើយនឹងបានឈ្នះរាងតូច
«ចេញទៅ»មនុស្សកំពុងតែមួរម៉ៅមកអោបរឹតបែបនេះពិតជាធុញថប់ខ្លាំងណាស់
«បងឡុង ហ្អឹក !!លេងរឹកខ្លាំងណាស់បើឯងគ្មានប្រយោជន៍ឲយើងទេយើងក៏មកក្បែរឯងដែរ»ចរិកពិតចាប់ផ្ដើមបង្ហាញ
បន្ទប់រាងតូច
«ម៉ាក់ថ្ងៃនេះកូនបានជួបគាត់ហើយ គាត់ស្គមខ្លាំងណាស់»មុននឹងចាកចេញពីផ្ទះរាងតូចបានយករូបថតនឹងធាតុរបស់ម្ដាយខ្លួនហើយក៏មិនភ្លេចដែលកន្លាស់អាវដែលបងប្រុសឲ យប់នោះនាយតាមសង្កេតរាងក្រាស់ដូចគ្នា ឃើញថារាងក្រាស់ស្គមជាងមុននាយឈឺចាប់ណាស់ នាយចង់តែទៅក្រសោបមុខរបស់គេហើយសួរថាមិចក៏បណ្ដោយខ្លួនទៅជាបែបនេះតើមិនញ៉ាំអាហារឲទៀងទាត់ទេឬបានជាស្គមយ៉ាងនេះ។

YOU ARE READING
?????????????????(???)
Random?????????????????????????????????? ??????????????????????????? ??????????????????????????????????????????????????
?????18:??????????????????????????????????
Start from the beginning