抖阴社区

                                    

«អ្នកប្រុសសម្រាកបន្ដិចសិនទៅ!អ្នកប្រុសមើលឯកសារតាំងពីព្រឹកមកហើយនៅមិនទាន់ញ៉ាំអ្វីទេអ្នកប្រុសទៅញ៉ាំបាយសិនទៅបាទ»ជំនួយការលីងចូលមកដល់ឃើញថារាងតូចនៅអង្គុយទីនេះមិនព្រមទៅញ៉ាំអ្វីសោះ

«ខ្ងុំមិនឃ្លានបងទៅញ៉ាំមុនខ្ងុំទៅ»នាយប្រកែក

«មិនបានទេអ្នកប្រុស!!លោកម្ចាស់ផ្ដាំឲខ្ងុំមើលថែអ្នកប្រុសឲបានល្អនេះបើអ្នកប្រុសកើតអ្វីឡើងទៅតើឲខ្ងុំនេះរស់បែបមិចទៅស្រួលមិនស្រួលមិនទាន់ការប្រពន្ធផងខ្ងុំត្រូវកើតសារថ្មីហើយ»នាយស្ដាប់ការរៀបរាប់របស់ជំនួយការលីងនាយអស់សំណើចណាស់តើប៉ារបស់នាយកាចដល់ម្លឹងឬ

«អីយ៉ាបងប្រុសហា៎យ៉ាងច្រើនបងសល់តែឆ្អឹងតែប៉ុណ្ណឹង»នាយនិយាយបំភ័យ

«អ្នកប្រុសកុំបំភ័យខ្ងុំអី»

«បានៗខ្ងុំនិយាយលេងទេប៉ារបស់ខ្ងុំគាត់មិនឃោរឃៅរដល់ម្លឹងទេ»ចាន់

___________________________

«អ្នកប្រុសមានគេចង់ជួប»សាន្ត

«អ្នកណា»រាងក្រាស់ក៏រវល់ការងារខ្លាំងដែលបាយក៏នាយមិនទាន់បានទៅញ៉ាំដូចគ្នា

«គឺ.....»

«គឺខ្ងុំណាណានចា៎»បន្ទាប់ពីបានឃើញមុខនារីម្នាក់នេះរាងក្រាស់នឹកដល់ឪពុករបស់នាងដែលគេធ្លាប់បានជួយសព្វបែបយ៉ាងតែគាត់បែរជាតបស្នងមកនាយវិញដោយការបោកប្រាស់

«អ្នកនាងដឹងថាខ្ងុំនៅទីនេះដោយរបៀបណា»នាយបានឲគេលាក់អស់ហើយតើនាងដឹងមកពីណាទៅ

«គឺខ្ងុំដឹងដោយខ្លួនឯង!!បងប្រុសញ៉ាំបាយឬនៅនឹងបើនៅទេទៅជាមួយខ្ងុំទេ»នាងមកឈរពីក្រោយរាងក្រាស់បម្រុងនឹងស្ទាប់អង្អែលតែគួរឲស្ដាយរាងក្រាស់រហ័សក៏ក្រោកចេញពីទីនោះ

«សាន្តត្រៀមឡានទៅ»ទោះដឹងថារាងក្រាស់មិនចូលចិត្តតែនាងមិនខ្វល់នាងនៅតែតាមរាងក្រាស់មិនឈប់

«ពួកយើងទៅបងប្រុសលីង»ចាន់រៀបចំទុកឯកសារឲបានស្រួលបួលបន្ទប់នេះនាយចាក់សោបង្ការខ្លាចមានអ្នកចូលមក

«ទៅណាអ្នកប្រុស»

«គឺទៅញ៉ាំបាយនោះអី»មិញឲគេទៅញ៉ាំបាយដល់គេទៅសួរថាទៅណាយ៉ាប់ណាស់ជំនួយការលីងនេះ

«អរបាទអ្នកប្រុសអញ្ជើញ»

ហាងអាហារមួយដ៏ល្បីក្នុងទីក្រុងបារីស

រាងតូចមកហាងនេះព្រោះទីនេះនៅជិតក្រុមហ៊ុនប៉ារបស់នាយតែចៃដន្យមែនរាងក្រាស់ក៏មកហាងនេះដូចគ្នាគ្រាន់តែនាយអង្គុយបែរមុខមិនបានឃើញរាងតូចហើយរាងតូចក៏ដូចគ្នាសរុបទៅមិនបានឃើញគ្នាទៅវិញទៅមកតុរបស់ចាន់នឹងអ៉ីបូនៅជាប់គ្នាដោយសារតែរនាំងទើបពួកគេមើលគ្នាមិនឃើញ

«បងចង់ញ៉ាំអីកម្មង់បាន»នាយហុចមីនុយឲទៅជំនួយការលីង

«អ្នកប្រុសpayមែនទេ»កន្លែងណាចំណេញនាយគឺចូលចិត្តបំផុត

«ត្រូវហើយបងញ៉ាំតាមចិត្តបាន»នាយតូច

«ចឹងខ្ងុំយកមួយនេះ មួយនេះ ហើយនឹងមួយនេះ 3មុខនឹងបានហើយ»លឺថាគេចេញលុយឲមិនទុកយូនាយក៏កម្មង់របស់ដែលនាយចូលចិត្ត

«ច្រើនម្លឹងៗបងប្រុសលីងញ៉ាំអស់ដែរ»

«ថែម2មុខទៀតក៏អស់ដែលអ្នកប្រុស»

«ខ្ងុំយកស្ទេកសុំឆ្អិន60%មក»រាងតូច

«ខ្ងុំយកស្ទេកឆ្អិន60%»រាងក្រាស់

«បងប្រុសលីងចាំខ្ងុំទីនេះហើយខ្ងុំទៅបន្ទប់ទឹកបន្ដិច»ប្រាប់ហើយនាយក៏ក្រោកដើរទៅបន្ទប់ទឹកបាត់

«បងចង់ទៅណា»ណាណានចាប់ដៃរាងក្រាស់តែនាយក្រលាស់ចេញយ៉ាងលឿន

«បន្ទប់ទឹកមនុស្សប្រុសនាងទៅដែរទេ»ថាចប់នាយក៏ដើរទៅបន្ទប់ទឹកបាត់។ទុកឲនារីរូបស្រស់ខឹងចិត្តម្នាក់ឯង

?????????????????(???)Where stories live. Discover now