抖阴社区

?????27:?????????????????????????????????

Start from the beginning
                                    

«ចៅឆាវមានអ្នកមករក»ស្របពេលនោះលោកយាយក៏បានគោះទ្វាររបស់ចៅស្រី

«ចាស៎លោកយាយចៅទៅហើយ»លឺថាមានអ្នកមករកនាងក៏ប្រញ៉ាប់ទៅមើលថាជានរណា។អ្នកនោះគឺជាឈីងឈីងបងស្រីរបស់ក្មេងជើងល្អនេះនឹងឯង

«បងឈីងឈីងបងមកហើយខកងុំនឹកបងណាស់»នាងរត់ទៅអោបយ៉ាងណែនរកតែដកដង្ហើមឲដល់គ្នាមិនបាន

«ឯងអោបឬសម្លាប់បងទៅ»ឈីងឈីង

«អា៎!!សុំទោស!សុំទោស!មកពីខ្ងុំនឹកបងពេក»នាងក៏ដកខ្លួនពីការអោប

«នឹកបងចាន់ណាស់2ឆ្នាំហើយបាត់គាត់មិនដឹងថាពេលនេះគាត់យ៉ាងមិចហើយទេ»នាងអង្គុយចុះលើទោងខាងមុខផ្ទះអម្បាញ់មិញញញឹមស្រស់ស្រាយសោះពេលនេះស្រាប់តែស្រពោនព្រោះនឹកដល់បងប្រុស

«បងថាគេមិនអីទេមិនយូទេគេនឹងមករកពួកយើង»ឈីងឈីងនិយាយលួងលោមប្អូន។កុំថាតែឆាវឆាវសូម្បីតែឈីងឈីងក៏នឹកដល់ចាន់ដូចគ្នា

«ខិះ!ខិះ......»ចាន់វិញឈ្លក់ទឹកសឹងតែដាច់ខ្យល់ហើយព្រោះត្រូវគេនិយាយដើម

«តើនរណាគេនិយាយដើមខ្ងុំទៅ»នាយក៏យកក្រដាសមកជូតទឹកចេញ

«អ្នកប្រុសតូច!គិតថាអ្នកណាអាចនិយាយដើមអ្នកប្រុសបានទេ»សាន្តដឹងច្បាស់ថាជានរណាដែលនិយាយដើមចៅហ្វាយគេព្រោងនាងតែងតែផ្ញើសារមកនាយថានឹកចាន់គ្រប់ពេលសូម្បីតែមុននេះក៏នាងបាននិយាយពាក្យនេះដែរ

«បងសម្ដៅទៅលើអាឆាវ»ចាន់

«បាទគ្មាននរណាក្រៅពីនាងច្រម៉ក់នឹងទេ»សាន្ត

«ខ្ងុំក៏នឹកនាងដែរ។ខ្ងុំចង់មានពេលដូចមុនណាស់ 2ឆ្នាំហើយដែលខ្ងុំមិនបានជួបពួកគេ»ចាន់

«អ្នកទាំង2កំពុងនិយាយគ្នារឿងអីនឹង»កំពុងតែនិយាយគ្នារាងក្រាស់ក៏ដើរចូលមក

«និយាយពីរឿងរបស់ឆាវឆាវ»ចាន់នឹងសាន្តស្របគ្នា

«អាឈីស!!!»ម្នាក់ម្ដងទេឆាវឆាវ

«ឯងកើតអី»ឈីងឈីង

«ប្រហែលជាមិនបានទៅធ្វើការខ្ងុំផ្ដាសាយហើយ»ចេះតែរកនឹកឃើញហើយនិយាយម៉ងនាងច្រម៉ក់

«អួយបងឈីងខ្ងុំឈឺណាស់»មួយកាញ៉ពីបងស្រីសម្លាញ់

«ខោកឲស្មាងកុំចេះតែនឹកឃើញនិយាយគ្មានពីណាមិនបានទៅធ្វើការហើយផ្ដាសាយដូចឯងទេ»សមតែខោក

«ហឹក!!!!!»ឆាវឆាវ

«សាន្តទៅស៉ើបរឿងមួយឲខ្ងុំ»នាយបញ្ជាឲសាន្តទៅស៉ើបអំពីរឿងមួយនៅឯប្រទេសចិនតែមិនដឹងថាជារឿងអ្វីនោះទេ។រួចនាយក៏ដើរទៅអង្គុយនៅតុធ្វើការ

«បូ អូនឲបង»នាយហ៊ុចកាតមួយឲទៅរាងក្រាស់

«អ្វីនឹង»អ៉ីបូ

«គឺលុយ ។ រាល់ដងដែលបងឲវាមកអូន អូនមិនបានចាយនោះទេគឺអូនទុកសន្សំក្នុងនេះទាំងអស់ទុកមានអាសន្នប្រើការ»នាយដើរទៅអង្គុយលើភ្លៅរបស់រាងក្រាស់

«បងមានលុយឲអូនចាយដល់ជាតិក្រោយឯណោះហេតុអីអូនមិនចាយវានៅយកវាមកឲបងទៀត»បានចាន់អង្គុយលើភ្លៅមាត់ថើបមិនដក

«អ៉ីបូបងឈប់សម្ដែងទៅអូនបានឃើញព័ត៌មាននោះហើយ»ចាន់ចង់តែវៃទេ

«រឿងក្រុមហ៊ុនក្ស័យធនត្រូវគេដកហ៊ុនហើយបិទទ្វារនឹងមែនទេ»នាយអោបចង្កេះរបស់ចាន់

«ត្រូវហើយ»ចាន់អង្អែលក្បាលរបស់អ៉ីបូតិចៗ

«ក្មេងឡប់។អូនចង់ដឹងទេថាមិញនេះបងឲសាន្តទៅស៉ើបពីរឿងអីទេ»នាយឆ្បិចច្រមុះចាន់រួចក៏និយាយអំពីរឿងគ្រប់យ៉ាងប្រាប់ដល់ចាន់

«បងបានដឹងមុនហើយ អីយ៉ាមិចក៏មិនឆាប់ប្រាប់អូន ។ អូនខំតែភ័យ ចឹងលុយនេះអូនទុកវិញហើយ»នាយយកកាតមកវិញ រាងក្រាស់អស់សំណើចនឹងទង្វើរបស់ខាន់មួយនេះណាស់

«យកថែមទេបងឲ»នាយដឹងថាក្មេងនៅក្នុងដៃម្នាក់នេះស្រឡាញ់លុយណាស់

«យកអូននឹងយកឲបងក្រខ្លួនរួចចាំអូនយកលុយនេះចិញ្ចឹមបងវិញធ្វើជា Sugadaddy របស់បងល្អទេ»នាយសើចឡើងលឹបភ្នែក

«ល្អណាស់ បើចឹងនោះអូនមានអីដោះដូរជាមួយបងទេ»បើមិនចំណេញនាយមិនធ្វើនោះឡើយ

«មានហេតុអីថាគ្មាននោះ»ចាន់

«អីទៅដែលអូនយកមកដោះដូរជាមួយបងនោះ Sugadaddy »អ៉ីបូធ្វើមុខខិលដាក់ចាន់

«នេះ នោះអី»នាយក៏អោបករាងក្រាស់រួចទម្លាក់បបូរមាត់ទៅថើបបបូរមាត់រាងក្រាស់

?????????????????(???)Where stories live. Discover now