抖阴社区

EPISODE 02

2K 104 0
                                        


" បងហៅនាងមកមិនទាន់បានប៉ុន្មានផង នាងក៏ទៅបាត់... Wut an attitude!"
Hayoung បន្លឺឡើងហើយលើកស្ទីកដាក់ចូលមាត់របស់ខ្លួន។

" នាងមានការងារច្រើនត្រូវធ្វើ "

" ប៉ុន្តែបងជាចាហ្វាយរបស់នាង... នាងគួរតែផ្ដល់កិត្តយសឲ្យបងជាងនេះ "

" Jeffie J. ជាមនុស្សបែបណាខ្ញុំក៏ដឹង "

Taehyung តបហើយផ្អែកខ្នងនឹងកៅអីមើលទៅអ្នកកំពុងព្យាយាមនិយាយឆ្កឹះឆ្កៀលរវាងគេនិង Jeffie ។ Hayoung ក៏ញញឹមបែបលាក់គំនួចអ្វីម្យ៉ាងមុននឹងតប។

" បងស្គាល់ Jeffie J. ច្បាស់ណាស់ឬ ? "

" ប្រហែលជាបែបនោះហើយ... មានការអីមែនទេ ? "

" ខ្ញុំតែងតែមានចម្ងល់ក្នុងចិត្តមករហូតថា បើសិនជាគ្រួសារបងមិនប្រកាន់តើ Jeffie J. នឹងចាប់យកបងទេ ? "
Hayoung ញញឹមចុងមាត់ព្រមទាំងលើកចិញ្ចើមមើលមុខរបស់ Taehyung វិញ ចំណែកអ្នកកម្លោះទម្លាក់ទឹកមុខរាងក្រញ៉ូវបន្តិចមុននឹងតប។

" បើសិនជា Jeffie J. មានគំនិតចង់ចាប់ខ្ញុំ , ប្រហែលជានាងជាមនុស្សដំបូងដែលខ្ញុំដេកជាមួយហើយព្រោះ Jeffie J. គឺជាមនុស្សតែម្នាក់ដែលនៅក្បែរខ្ញុំគ្រប់ពេល "

Hayoung ឮហើយស្នាមញញឹមអំបាញ់មិញក៏រលុបបាត់ពីលើផ្ទៃមុខនាង។ នាងមើលមុខរបស់ Taehyung ដោយកែវភ្នែកពេញដោយកំហឹងហើយក៏បន្លឺ។

" ខ្ញុំស្អប់ជំនួយការរបស់បង... ស្អប់តាំងពីថ្ងៃដំបូង ហើយស្អប់បំផុត ! " Hayoung ដកដង្ហើមធំចោលបន្តិចទើបបន្តសម្ដីរបស់នាងទៀត។

" ហើយខ្ញុំក៏នឹងកម្ចាត់ស្រីម្នាក់នោះចេញឲ្យបាន បងចាំមើលទៅ ! "

" បើតាមខ្ញុំដឹង... Jeffie J. មិនដែលប៉ះពាល់នាងឡើយ... " Taehyung បន្លឺដោយក្រសែភ្នែកអស់សំណើចព្រោះ Hayoung ម្នាក់នេះនៅមិនទាន់ដឹងថា Jeffie J. គ្រោះថ្នាក់ប៉ុណ្ណាឡើយ។

" វាតែងតែជាជម្រើសទីមួយរបស់បង... "
Hayoung បន្លឺដោយសម្លេងពោរពេញដោយភាពគុំកួននិងមិនខ្ចីលាក់បាំង Taehyung ក៏លើកចិញ្ចើមម្ខាងហើយតបវិញ។

" នេះជាហេតុផល ? "

" មែន ! " Hayoung ញញឹមតបបង្កប់ដោយកំហឹងតាមមកជាមួយមុននឹងបញ្ជាក់មួយម៉ាត់ចុងក្រោយដើម្បីឲ្យបានច្បាស់។
" ខ្ញុំស្អប់វា "

ON THE EDGE Where stories live. Discover now