抖阴社区

EPISODE 14

1.1K 67 3
                                        


        “ ខ្ញុំសឹងតែភ្លេចទៅហើយថាថ្ងៃនេះជាថ្ងៃអ្វី ”

        Taehyung បន្លឺឡើង ភ្នែកអ្នកកម្លោះសម្លឹងទៅកាន់ផ្ទៃមេឃដែលមានផ្កាយមួយៗនាម៉ោង 2 អធ្រាត្រ។ Jeffie អង្គុយជិតគេនៅកន្លែងផឹកស៉ីជប់លៀងខួបកំណើតរបស់គេនោះនាងញញឹមស្រាល។

       កម្មវិធីជប់លៀងចប់តាំងពីម៉ោង 1 មកម្ល៉េះ អ្នកគ្រប់គ្នាត្រឡប់ទៅផ្ទះវិញអស់ហើយ នៅសល់តែ Taehyung និង Jeffie ដែលនៅអង្គុយនិយាយគ្នាមើលមេឃមើលផ្កាយនៅទីនោះមិនទាន់ទៅណា។

       “ ថ្ងៃនេះមើលទៅអគ្គនាយកសប្បាយចិត្តខុសពីធម្មតា ”

       “ ពិតមែន វាយូរប៉ុណ្ណាហើយដែលខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តបែបនេះ ? ”

       Taehyung ងាកមើលចំហៀងមុខរបស់អ្នកដែលកំពុងសម្លឹងមើលផ្ទៃមេឃដ៏ធំទូលាយ ស្នាមញញឹមមួយក៏ផុសឡើងនៅលើមុខរបស់គេ។ អ្នកកម្លោះងាកទៅមើលមេឃវិញទើបបន្លឺ។

       “ ខ្ញុំចាំថាថ្ងៃដែលខ្ញុំខួបកំណើតដែលខ្ញុំមានលើកចុងក្រោយនោះគឺពេលដែលម៉ាក់របស់ខ្ញុំនៅរស់ ខ្ញុំសប្បាយចិត្តណាស់... ប៉ុន្តែបន្ទាប់មកគ្រប់យ៉ាងក៏លែងដូចមុន ”

       “ ពេលខ្លះយើងមិនបាច់រស់នៅក្នុងអតីតកាលពេកក៏បាន , វាគ្រាន់តែជាមេរៀនមួយសម្រាប់យើងម្នាក់ៗប៉ុណ្ណោះ ”

        “ អតីតកាលខ្លះ វាគួរឲ្យចងចាំ , នាងដឹងទេ ? ”

        “ ពិតមែនហើយគ្រប់អតីតកាលរបស់មនុស្សសុទ្ធតែគួរឲ្យចងចាំទាំងអស់ តែយើងក៏មិនចាំបាច់ត្រាំត្រែងនៅក្នុងអតីតកាលនោះរហូតដែរ , រឿងខ្លះអត់ឱនបានក៏គួរតែអត់ឱន រឿងដែលគួរឲ្យបំភ្លេចក៏គួរតែបំភ្លេច ”

        “ ខ្ញុំមិនអាចធ្វើបានទេ ”

        “ គ្មាននរណាដែលមិនអាចធ្វើអ្វីបានទេលើកលែងតែគេមិនចង់ធ្វើ ”

        “ ខ្ញុំមានអារម្មណ៍ថានាងកំពុងប្រាប់ឲ្យខ្ញុំលើកលែងទោសឲ្យប៉ារបស់ខ្ញុំ... ”

        “ ពិតមែន ”

        “ នាងក៏ដឹងថាជីវិតរបស់ខ្ញុំកាលណោះវាយ៉ាងណា , បើនាងសាកមកធ្វើជាខ្ញុំម្ដង នាងនឹងដឹង ថាវាបែបម៉េច ”

ON THE EDGE Where stories live. Discover now