[ Yuseo’s POV ]“ អ្នកនាងតែងតែជា hero របស់ខ្ញុំ.. ”
ពាក្យនេះ ខ្ញុំនិយាយឡើងមិនមែនដោយសារ Jeffie J. នឹងមិនប្ដឹងប៉ារបស់ខ្ញុំទេ.. ខ្ញុំនិយាយវាព្រោះ Jeffie J. គឺជា role model របស់ខ្ញុំ។ នាងគឺជាមនុស្សដែលអស្ចារ្យនិងឡូយខ្លាំងបំផុត ខ្ញុំមិនដឹងថាមានមនុស្សស្រីប៉ុន្មាននាក់ដែលពូកែដូចនាងឡើយ។ ខ្ញុំចង់ធ្វើអ្វីដូចដែលនាងធ្វើ ទាំងក្នុងការងារឬបុគ្គលិកលក្ខណៈ។ Jeffie J. នាងជា
មនុស្សដែលប្រឹងប្រែងធ្វើការណាស់ នាងមិនដែលឈប់សម្រាកនោះឡើយ ស្របពេលជាមួយគ្នានោះនាងថែទាំសុខភាពនាងបានល្អបំផុតហើយនាងប្រាប់ខ្ញុំថា យើងត្រូវតែធ្វើការងារ ប្រកាន់តួនាទីយើងឲ្យបានល្អជាប់លាប់ប៉ុន្តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ បើសិនជាយើងធ្វើការមិនមើលថែខ្លួនឯងហើយធ្លាក់ខ្លួនឈឺនោះគេមិនហៅថាមនុស្សដែលគោរពតួនាទីរបស់ខ្លួនឡើយ ។ខ្ញុំក៏ធ្វើតាមនាង ! ខ្ញុំមិនដែលសុំច្បាប់ឡើយហើយធ្វើការងាររបស់ខ្ញុំដោយយកចិត្តទុកដាក់ បន្ទាប់មកបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏លួចសរសើរខ្ញុំថា ខ្ញុំមិនខុសពី Jeffie J. សោះ ពូកែដូចគ្នា , ខ្ញុំរីករាយណាស់នៅពេលបានឮបែបនោះព្រោះខ្ញុំប្រឹងធ្វើឲ្យដូចនាងហ្នឹងអី ʕ ꈍᴥꈍʔ
បើក្រឡេកមើលកាលពីមុន ខ្ញុំបានឃើញក្មេងប្រុសស្រីមួយគូ ពួកគេតែងតែនៅជាមួយគ្នារហូត.. ជាពិសេសគឺក្មេងស្រីម្នាក់នោះតែងតែដឹកដៃរបស់ក្មេងប្រុសនោះ។ ខ្ញុំតែងតែលួចមើលពួកគេពីចម្ងាយដោយអារម្មណ៍កោតសរសើរពួកគេទាំងពីរ ហើយខ្ញុំតែងតែចង់ចូលទៅរកពួកគេ.. ខ្ញុំមានអារម្មណ៍ថាស្នាមញញឹមរបស់ក្មេងពីរនាក់នោះធ្វើឲ្យខ្ញុំកក់ក្ដៅខ្លាំងណាស់ ប៉ុន្តខ្ញុំគ្មានភាពក្លាហានគ្រប់គ្រាន់នឹងចូលទៅរកពួកគេនោះឡើយ.. ដោយហេតុផលដ៏មិនសមស្របមួយគឺ ខ្ញុំតូចពេក ខ្លាចពួកគេមិនរាប់អានខ្ញុំ ។
ប៉ុន្តែនៅថ្ងៃមួយ.. ក្នុងថ្ងៃចូលរៀនបឋមសិក្សាខ្ញុំត្រូវរៀនថ្នាក់ទី 5 , នៅថ្ងៃនោះដោយសារតែខ្ញុំជាក្មេងខ្លាចមនុស្សប្លែកមុខ មានក្មេងៗជាច្រើនបានសើច
ចម្អកឲ្យខ្ញុំនៅរោងអាហារ។ ប៉ុន្តនៅពេលនោះក្មេងប្រុសដែលមានមាឌធំជាងខ្ញុំម្នាក់លេចឡើងមក ខ្ញុំមើលទៅគេយ៉ាងភ្ញាក់ផ្អើល គេគឺជាក្មេងប្រុសដែលខ្ញុំលួចមើលរហូតមក !

YOU ARE READING
ON THE EDGE
Mystery / ThrillerKim Taehyung, ???????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????? ??????????????????????????????????????...