抖阴社区

EPISODE 28

933 57 0
                                        


       Tuesday, April 21, 2020

       នាម៉ោង 7:30 នាទីព្រឹក Jeffie J. បើកទ្វារចូលក្នុងការិយាល័យក្រុមការងាររបស់នាង។ នៅពេលដែលចូលទៅដល់ Jeffie បម្រុងនឹងហៅ Yuseo ប៉ុន្តែថ្ងៃនេះមិនឃើញជំនួយការរបស់នាងមកនោះទេ។ នាងក្រមុំអើតរកមើលគេដោយរាងចម្លែកចិត្តដែរដែលនៅសុខៗ Yuseo ស្រាប់តែមិនមកធ្វើការបែបនេះ។

       “ Yuseo នៅមិនទាន់មកទេមែនទេ ? ” នាងក្រមុំបន្លឺសួរទៅកាន់បុគ្គលិកដែលកំពុងគ្រប់គ្រងកុំព្យូទ័រតាមផ្នែករបស់ខ្លួន។

        “ ថ្ងៃនេះលោក Yuseo មិនបានមកទេ គាត់ទុកលិខិតសុំច្បាប់ឲ្យអ្នកនាងនៅការិយាល័យរបស់អ្នកនាងឯណោះច៎ាស ! ”

        “ អរគុណ ” Jeffie តបហើយដើរចេញពីការិយាល័យនេះតម្រង់ទៅការិយាល័យរបស់នាង។

        នាងមានអារម្មណ៍ថា Yuseo ប្លែកណាស់ នាងសង្កេតមើលគេប៉ុន្មានថ្ងៃមកនេះ ជំនួយការរបស់នាងម្នាក់នេះធ្វើខ្លួនចម្លែក។ មើលទៅគេហាក់បីដូច ជាកំពុងពិបាកចិត្តប៉ុន្តែពេលខ្លះគេក៏ធ្វើដូចជាគេកំពុងធ្វើអ្វីខុសចំពោះនរណាម្នាក់។ វាជាហេតុផលដែលកាន់តែធ្វើឲ្យនាងឆ្ងល់។

      Jeffie J. រុញទ្វារការិយាល័យរបស់នាងចូលទៅ។ នាងក្រមុំលើកក្រដាសសុំច្បាប់របស់ Yuseo ដែលដាក់នៅលើតុនោះមកមើលបន្ទាប់មកនាងក៏លើកចិញ្ចើមទាំងចម្លែកក្នុងចិត្ត។

      “ មិនស្រួលខ្លួនបែបនេះឬ ? ”

      នាងក្រមុំសួរខ្លួនឯង នេះមិនមែនមានន័យថាបុគ្គលិកដែលមិនស្រួលខ្លួនល្មមៗមិនអាចឈប់ សម្រាកបាននោះទេ។ ពួកគេមានសិទ្ធឈប់សម្រាកបានបើទោះបីជាពួកគេគ្រាន់តែឈឺក្បាលធម្មតា ប៉ុន្តែអ្វីដែលនាងងឿងឆ្ងល់គឺ Yuseo មិនមែនជាមនុស្សដែលងាយឈប់សម្រាកពីការងារនោះឡើយ។ បើទោះជាមិនស្រួលខ្លួនយ៉ាងណាក៏គេនៅតែមកធ្វើការដែរបើទោះបីជានាងប្រាប់យ៉ាងណាគេក៏នៅតែមិនស្ដាប់ ទើបក្រដាសសុំច្បាប់នេះធ្វើឲ្យនាងឆ្ងល់។

       “ គេកើតអីឲ្យប្រាកដ ? ”

       Jeffie J. សួរខ្លួនឯងម្ដងទៀតមុននឹងក្រឡេកទៅចំសាមីមួយទៀតដែលនៅក្បែរនោះ។ នាងទាញវាមកបើកមើលមុននឹងឃើញក្រដាស 4-5 សន្លឹកនិងកូន file មួយនៅក្នុងនោះ។ Jeffie ទាញវាចេញមកព្រមទាំងសម្លឹង file នោះឥតព្រិច បន្ទាប់មកទើបនាងទាញក្រដាសដែលនៅជាមួយគ្នានឹង file នោះចេញមកមើល។

ON THE EDGE Where stories live. Discover now