នៅក្នុងសាលាជំនុំជម្រះក្ដីនៃទីក្រុង Seoul , Jang Mangwol អតីតម្ចាស់ក្រុមហ៊ុន J. Balvin Group និងត្រូវជាឪពុកបង្កើតរបស់ Kim Taehyung ស្ថិតនៅក្នុងឯកសណ្ឋានអ្នកទោសកំពុងឈរនៅកន្លែងសម្រាប់ជនល្មើសឈររងចាំការសម្រេចរបស់អង្គចៅក្រម។ Kim Namjoon គឺជាដើមចោទជំនួសមុខឲ្យ Jung Jeffie ចំណែក Taehyung , Yuseo ព្រមជាមួយអ្នកដទៃទៀតក៏កំពុងអង្គុយមើលនៅកៅអីរបស់សាច់ញាតិជនល្មើសនិងជនរងគ្រោះ។ការកាត់ក្ដីបានដំណើរទៅអស់ពាក់កណ្ដាលទីហើយដោយ Namjoon ប្ដឹងលោក Jang Mangwol ដែលជាចុងចោទពីករណីមនុស្សឃាតដោយចេតនាទៅលើ Jung Jeffie (តែមិនបានសម្រេច) ។
“ នេះគឺជាភស្តុតាងបញ្ជាក់ថាលោក Jang ពិតជាមានបំណងចង់សម្លាប់អ្នកនាង Jung Jeffie ពិតប្រាកដមែន សូម្បីតែប៉ូលិសក៏ធ្វើជាសាក្សី គាត់បានព្យាយាមច្របាច់កនាងប៊ិះតែនឹងបាត់បង់ជីវិតនៅក្នុងបន្ទប់សៀវភៅរបស់គាត់ , នេះជា video ”
Namjoon ប្រគល់ file ឲ្យទៅអង្គចៅក្រមម្នាក់ហើយស្រម៉ៃដល់ថ្ងៃដែល Jeffie បានតេមកគេ។
[ ខ្ញុំអាចពឹងលោកមួយរឿងទៀតបានទេ ? ]
“ មានរឿងអីឬ ? ”
[ Jang Mangwol ទៅដល់កូរ៉េវិញឬនៅ ? ]
“ ប្រហែលជាមកដល់ហើយ ”
[ ល្អ.. ]
[ ខ្ញុំចង់ឲ្យលោកប្រាប់ឲ្យអ្នកបម្រើម្នាក់នៅក្នុងភូមិគ្រឹះ J. Balvin ដាក់លាក់កូនកាមេរ៉ានៅកន្លែងណាមួយក្នុងបន្ទប់ការិយាល័យរបស់ Jang Mangwol ដែលអាចចាប់យករូបភាពបានពេញបន្ទប់ , ខ្ញុំនឹងធ្វើឲ្យគេព្យាយាមសម្លាប់ខ្ញុំដើម្បីធ្វើជាភស្តុតាងចាប់គេញាត់គុក.. អត់ទេ ! អាចនិយាយបានថា Jang Mangwol ចង់សម្លាប់ខ្ញុំយូរហើយ , ខ្ញុំចង់បញ្ចប់គ្រប់យ៉ាងឲ្យបានឆាប់រហ័សបំផុតហើយចាកចេញ ]
“ តែធ្វើបែបនោះគ្រោះថ្នាក់ណាស់ ”
[ មិនអីទេ លោកត្រៀមកម្លាំងចូលទៅជួយខ្ញុំឲ្យតែលឿនទៅបានហើយ ]
“ ចុះបើខ្ញុំយឺតបន្តិច នាងអាចនឹង.. ”
[ មិនអីទេ ខ្ញុំនឹងកំណត់នាទីឲ្យលោកនិង Hoseok នាំគ្នាចូលទៅ ]

YOU ARE READING
ON THE EDGE
Mystery / ThrillerKim Taehyung, ???????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????? ??????????????????????????????????????...