抖阴社区

EPISODE 07

1.4K 74 6
                                        


       Tomorrow comes ~

       “ យ៉ាងណាហើយ Yuseo រឿងនិយាយជា
មួយម៉ូឌែលម្នាក់នោះ ? ”

       “ នាងមិនទាន់យល់ព្រមទាំងស្រុងទេអ្នកនាង ”

       “ ហេតុអី ? ”

       “ នាងចង់បន្តក្នុងវិស័យសិល្បៈ ”

       “ ហើយលោកមិនបានប្រាប់នាងពីហេតុផលទេ ? ”

       “ ប្រាប់ ប៉ុន្តែនាងហាក់បីដូចជាមិនស្ដាប់ទាល់តែសោះ ”

       “ ណាត់នាងម្ដងទៀតទៅចឹង ខ្ញុំនឹងទៅជួបនាងដោយខ្លួនឯង ”

       “ បាទអ្នកនាង ”

       “ ពិតមែនហើយ... រឿងសន្និសីទកាសែតរបស់អគ្គនាយក លោករៀបចំហើយអស់ឬនៅ ? ”

       “ បាទហើយអស់ហើយទាន ”

       Jeffie ងក់ក្បាលដាក់ Yuseo បន្តិចទើបងាកទៅទះដៃបីបួនដងឲ្យកូនក្រុមរបស់នាងផ្ដោតចំណាប់អារម្មណ៍លើការនិយាយរបស់នាង , គ្រប់គ្នាក៏ងាកមករកនាងហើយចាំស្ដាប់ដោយកចិត្តទុកដាក់។

       “ សម្រាប់ការធ្វើសន្និសិីទកាសែតនៅថ្ងៃនេះ គ្រប់គ្នាត្រូវរៀបចំនឹងម៉ត់ចត់គ្រប់ជ្រុងជ្រោយ , okay ? ”

       “ បាទ/ច៎ាស ! ”

       “ ជាពិសេសគឺ CCTV ត្រូវ connect គ្រប់ជ្រុងជ្រោយមិនអាចប្រហែសបានទេបើមានសញ្ញាអ្វីឬឃើញអ្វីប្លែកត្រូវប្រាប់ខ្ញុំភ្លាម ”

       Jeffie បន្លឺទៅកាន់គ្រប់គ្នា។ នាងងាកមករក Yuseo វិញដោយឱនមុខមើលនាឡិកាដៃរបស់នាង។

       “ នៅពីរម៉ោងទៀត ខ្ញុំមកវិញទាន់ហើយ ”

       “ ខ្ញុំទាក់ទងនាងហើយអ្នកនាង ! Location នឹងផ្ញើរទៅតាមក្រោយ ” 

       “ អរគុណ ”

       Jeffie ញញឹមដាក់ Yuseo ហើយក៏ដើរចេញទៅផុតទៅ Yuseo ក៏ងាកមកមើលកិច្ចការរៀបចំប្រព័ន្ធឃ្លាំមើលសុវត្ថិភាពរបស់ Taehyung នៅម៉ោងពីររសៀលនេះវិញ។

      [ Jeffie J.’s scene ]

      លេខារបស់ Kim Taehyung ដែលស្ថិតក្នុងឈុតគ្រ័រហ្សេពណ៌ទឹកសណ្ដែកចាស់ដែលធ្វើឲ្យនាងមើលទៅស្រស់ស្អាតហើយប្លែកម្យ៉ាងនោះកំពុងអង្គុយរងចាំម៉ូឌែលដែលមានឈ្មោះជាកំណាន់របស់ Taehyung កាលពីថ្ងៃមុន ក្នុងហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពី J. Balvin Group ។

ON THE EDGE Where stories live. Discover now