抖阴社区

EPISODE 30

965 56 1
                                        


       24 April , 2020

      “ លោក Kim រឿងដែលខ្ញុំសូមឲ្យលោកជួយយ៉ាងណាទៅហើយ ? ” Jeffie J. សួរទៅកាន់ Namjoon ដែលកំពុងអង្គុយនៅមុខ laptop របស់គេ។

      “ ពិតមែនហើយ.. នៅលើតុនោះ ! ”

      Jeffie J. ដើរទៅរកតុតាមដៃចង្អុលរបស់ Namjoon នាងយកឯកសារមកមើលហើយទើបបន្លឺ។

     “ នេះជាអី ? ”

     “ ដោយសារតែលោក Jang Mangwon ត្រូវបានគេមើលថែព្យាបាលជម្ងឺសម្ងាត់ពេក ដូច្នេះហើយទើបខ្ញុំចំណាយពេលយូរដើម្បីរក , នោះគ្រាន់តែជាឯកសារកំប៉ិកកំប៉ុកដែលខ្ញុំគិតថាអាចជួយបាន
ខ្លះៗប៉ុណ្ណោះ ”

     “ មិនអីទេ.. ចុះលោករកមិនបានអីផ្សេងទេមែនទេ ? ”

     “ រកបានតើ.. គឺសៀវភៅមួយក្បាលនោះ នាងបើកមើលទៅ ”

     Jeffie ដកសៀវភៅដែលនៅក្នុងសាមីមកមើល នាងអានចំណងជើងស្ងាត់ៗហើយលើកចិញ្ចើម។

     “ សៀវភៅដំណើរជម្ងឺ ? ”

     នាងក្រមុំបើកសៀវភៅនោះអានដោយស្ងៀមស្ងាត់ មួយស្របក់ក្រោយនាងលើកសៀវភៅឡើងហើយនិយាយ។

     “ នេះលោកចង់បានន័យថាលោក Jang មិនមែនស្លាប់ដោយសារជម្ងឺដាច់សសៃឈាមខួរក្បាលឬ ? ”

     “ បើយោងតាមសៀវភៅនោះនិយាយគឺវាបែបនោះឯង ហើយនៅជិតដល់ថ្ងៃគាត់ស្លាប់ ស្ថានភាពជម្ងឺរបស់គាត់ក៏រាងប្រសើរឡើងច្រើនហើយម៉េចនឹងអាចស្លាប់ដូចព័ត៌មាននិយាយបាននោះ ”

      “ You got a point. ដូច្នេះវាគួរតែមាននរណាម្នាក់ធ្វើវាទេដឹង ? ”

      “ នាងសាកគិតលេងៗមើល៍ទៅថាអ្នកធ្វើជានរណា ”

      Jeffie J. សញ្ជឹងគិតដោយស្ងៀមស្ងាត់ បើតាមក្នុងសៀវភៅនេះគេបានប្រាប់ហើយថាស្ថានភាពជម្ងឺរបស់គាត់គឺប្រសើរឡើងច្រើនមែនប៉ុន្តែម៉េចបានជាគាត់ទទួលមរណភាពភ្លាមៗបែបនោះ ? បើតាមសៀវភៅដែលសរសេរដោយម្ដាយរបស់ Taehyung ក៏ហាក់បីដូចជាទាក់ទងជាមួយរឿងនេះនៅត្រង់ថ្ងៃខែដែលសាច់រឿងចាប់ផ្ដើមឡើង.. ឬមួយវាជាការពិតដែលថាលោក Jang Mangwol គឺជា... ?

ON THE EDGE Where stories live. Discover now