គេបានស្ដីឲ្យពួកក្មេងទាំងនោះហើយអូសដៃខ្ញុំចេញមកព្រមទាំងនិយាយ។
“ ឯងត្រូវតែធ្វើខ្លួនឲ្យក្លាហាន ហ៊ានប្រឈមជាមួយមនុស្សទាំងអស់នោះ ! ត្រូវធ្វើខ្លួនឲ្យដូចជាកូនប្រុសម្នាក់ ! ”
“ ត្រូវធ្វើខ្លួនឲ្យដូចជាកូនប្រុសមែនទេ ? ”
សម្ដីរបស់គេធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគេគួរឲ្យកោតសរសើរខ្លាំងណាស់ មិនខុសទេដែលខ្ញុំចូលចិត្តគេ ចង់ធ្វើជាមិត្តភក្ដិរបស់គេ។
នៅពេលនោះក្មេងប្រុសម្នាក់នោះក៏ងាកមកនិយាយដោយញញឹមស្ញេញដាក់ខ្ញុំ។
“ ខ្ញុំនិយាយតាម hero របស់ខ្ញុំទេ.. ហិហិ ”
“ អ្នកណាទៅ... ?? ”
“ នោះអី.. អ៎ូ យ៉េៗ !! Jeffie រត់មកដល់មុនគេហើយ ! នាងប្រាកដជាជាប់លេខមួយទៀតហើយ ”
ក្មេងប្រុសដែលមានឈ្មោះថា Taehyung ស្រែកហ៊ោទាំងក្ដីរីករាយនៅពេលដែលឃើញក្មេងស្រីម្នាក់ដែលនៅក្បែរគេរាល់ថ្ងៃរត់មកដល់ទីផ្ដាច់ព្រ័ត្រមុនគេ។ ខ្ញុំងាកមើលតាមគេ បន្ទាប់មកក៏ឃើញក្មេងស្រីម្នាក់ដែលឈរញញឹមពព្រាយនៅក្នុងហ្វូងសិស្សផ្សេងទៀតទាំងញើសហូរជោគខ្លួន។
នាងជា hero របស់គេឬ ?
“ នាងគឺជា hero.. ? ”
“ ពិតមែនហើយនាងពូកែណាស់ណ៎ាហើយជួយខ្ញុំជាច្រើនទៀត.. នាងជា hero របស់ខ្ញុំ ! Jeffie ជា hero របស់ខ្ញុំ !! ”
Taehyung ស្រែកឡើងដោយលោតកញ្ឆេង ខ្ញុំមើលទៅគេទាំងភាំងភ្លឹកបន្តិចបន្ទាប់មកខ្ញុំក៏លោតតាមគេហើយស្រែក។
“ នាងក៏ជា hero របស់ខ្ញុំដែរ !! ”
“ វ៉ាសស៎.. ពិតមែនឬ ?? ” Taehyung ឈប់លោតហើយស្រែកសួរខ្ញុំ។
“ ពិតមែនហើយ !! ”
“ ខ្ញុំរកឃើញអ្នកដែលមានចិត្តដូចខ្ញុំហើយ ! ត៎ោះទៅរក Jeffie ! ”
Taehyung បន្លឺហើយអូសដៃខ្ញុំរត់តម្រង់ទៅរកក្មេងស្រីម្នាក់នោះ។ នាងងាកមើលពួកយើងពីចម្ងាយហើយគ្រវីដៃឡើងដោយស្នាមញញឹម។

YOU ARE READING
ON THE EDGE
Mystery / ThrillerKim Taehyung, ???????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????? ??????????????????????????????????????...
EPISODE 29
Start from the beginning