ក្រុមហ៊ុនឧស្សាកម្មកំសាន្ត លូកាស្រ្តូ ...
<តុក តុក>"អញ្ជើញចូល!"។ រាងក្រាស់ដែលអង្គុយក្នុងការិយាល័យដោយមុខមាំបានអនុញ្ញាតឲ្យអ្នកគោះទ្វារបានចូលទើបនាំឲ្យឃើញរាងស្តើងដែលនាំស្នាមញញឹមឲ្យគេរាល់ថ្ងៃនោះឯងមកដល់។
"នេះមានរឿងអីបានជាចងចិញ្ចើមទាំងព្រឹកបែបលោកចាងហ្វាងរបស់អូន?"។ ប៊ែលឡា សង្សារសំណព្វចិត្តក៏កាន់កាហ្វេមួយកែវមករកនាយកម្លោះមុននឹងហុចឲ្យគេហើយ ហូស៊ុក ក៏ញញឹមភ្លាមៗមុននឹងស្រវាចាប់ដៃនាងហើយទាញនាងមកក្រសោបទើបនាងក្រមុំត្រូវទម្លាក់កាយចុះលើភ្លៅគេ។
"ហឺម!!! គឺនឹកថាត្រូវដោះស្រាយរឿងជាមួយអ្នកខ្លះបងក៏តប់ប្រមល់តែម្តង! នេះល្អណាស់ដែលបានអូនមកក្បែរបង! ឪបអូនចឹងទៅបងធូរខ្លួនណាស់!"។ ហូស៊ុក ក៏ដាក់ចុងចង្ការលើស្មា ប៊ែលឡា ទើបនាងញញឹមហើយក៏លើកដៃមកអង្អែលសក់គេ។
"ហូប៊ី នេះសប្តាហ៍ក្រោយបងទំនេរទេ?"។ នាងក្រមុំក៏សួរហើយ ហូស៊ុក ក៏ទាញប្រតិទិនមកមើល។
"អឺម!! បងអាច ឃ្លៀរ៍ ការងារបាន! មានអីរឺ ប៊ែល ? អូនចង់ទៅណាម្ចាស់ចិត្ត?"។ ហូស៊ុក ក៏បែរនាងមកប្រឈមនឹងមុខគេហើយ ប៊ែលឡា ក៏ញញឹមស្រស់។
"គឺអូនបានរៀបចំកម្មវិធីចែកអំណោយឲ្យក្មេងៗកំព្រារស់នៅឯប្រទេស អាព្រិច ជាមួយអង្គការណា៎បង! ខាងអង្គការត្រៀមទើបដំណឹងថានឹងទៅនៅសប្តាហ៍ក្រោយ! នេះចង់ដឹងថាបងទំនេររឹក៏អត់អាលបានទៅជាមួយគ្នា! អំណោចនឹងថវិកាអូនរៀបចំរួចហើយ! នៅតែសុំចម្លើយកម្លោះសង្ហានេះថាទៅបានរឺក៏អត់?"។ ប៊ែលឡា ក៏លើកដៃមកឪបគេហើយក៏វែកសក់នាយទើប ហូស៊ុក បោះដៃឪបចង្កេះនាងវិញមុនឹនឹងញញឹម។
"ថាមិនបានយ៉ាងម៉េច?!! អ្នកនាងម្ចាស់របស់បងបបួលទៅហើយ! ទៅឋានព្រះចន្ទក៏បានដែរឲ្យតែអូនចង់ទៅតែនេះអូនមិនខ្លាចខ្លួនឯងត្រួវហត់ទេរឺ ប៊ែល ? ទើបបញ្ចប់សាច់រឿងថ្មីមួយហើយបែបនេះបងថាអូនហត់នឿយសម្បើមណាស់! នៅមានចិត្តគិតទៅធ្វើសប្បុរសធម៌ទៀតរឺ?"។ ហូស៊ុក តែងតែបារម្ភពីនាងជានិច្ចហើយ ប៊ែលឡា ក៏ក្រវីក្បាល។
"អត់ទេ! នេះអូនសប្បាយចិត្តនោះទេដែរបានធ្វើបុណ្យបែបនេះ! ឃើញក្មេងៗរីករាយដែលបានជំនួយនឹងមនុស្សដែលខ្វះខាតបានគេសង្រ្គោះក្នុងចិត្តអូនក៏ធូរស្បើយខ្លាំងណាស់!"។ ប៊ែលឡា នារីដែលពូកែខាងធ្វើជំនួយសប្បុរសធម៍នឹងយកអាសារគេឯងមាននិស្ស័យស្លូតបូតជាហេតុនាំឲ្យនាងចងបេះដូងកម្លោះ ហូស៊ុក លូកាស្តូ្រ បានដោយមិនបាច់ប្រឹងនោះឡើយ។
"ជាមនុស្សរឺក៏ទេពធីតាទៅសង្សារបងនៀក! គួរឲ្យស្រឡាញ់ណាស់!"។ ហូស៊ុក ក៏យកបបូរមាត់មកថើបបបូរមាត់តូចនោះដោយក្តីស្រលាញ់។
<តុក តុក >"អឺ! អធ្យាស្រ័យលោកចាងហ្វាង! អ្នកនាង ឡេវេន អញ្ជើញមកដល់ហើយ!"។ សម្លេងលេខាក៏និយាយពីខាងក្រៅហើយលឺចូលមកតាមឧបករណ៍បន្លឺសម្លេងនៅខាងក្នុងងាយស្រួលផ្តល់់ពត៍មានដល់អ្នកខាងក្នុងដោយមិនបាច់រំខាន់ចូលមកប៉ះពាល់ពេលវេលាផ្ទាល់ខ្លួនទើប ហូស៊ុក ទម្លាក់ទឹកមុខហើយ ប៊ែលឡា ក៏ដកដៃចេញមុនក្រោកឈរ។
"អឺម! បងកុំធ្វើតឹងតែងពេកអីណា៎! និយាយជាមួយអ្នក ឡេវេន តាមសម្រួលមួយៗ! ត្រូវឈរលើហេតុផលណា៎បង! ស្តាប់អូនណា៎!"។ ប៊ែលឡា ដឹងពី ហូស៊ុក ថានាយមិនចូលចិត្ត ឡេវេន តារាស្រីម្នាក់នោះដល់កម្រិតណាក៏កាន់ដៃគេហើយនិយាយបន្លប់កំហឹងគេទើប ហូស៊ុក កាន់ដៃនាងហើយអង្អែលមុននឹងងក់ក្បាល។
"អូខេ! ចឹងអូនទៅវិញហើយ! បងដោះស្រាយតាមសម្រួលចុះ! ល្ងាចចាំអូនទៅ ខុនដូ បងធ្វើម្ហូបចាំបងណា៎!"។ ប៊ែលឡា ក៏ផ្តាំមុននឹងនាងបោជំហានចេញទៅ។
<គ្រាំង>"អូយ!!!! ខ្វាក់ភ្នែកទេរឺយ៉ាងម៉េច?"។ ប៊ែលឡា បោះជំហានមិនទាន់ផុតការិយាល័យផងស្រាប់តែទ្វារបើកយ៉ាងគំហុកច្រានមួយទំហឹងក៏បុកនឹងរាងកាយស្រីម្នាក់ដែលស្ទុះមកបុកនាងនាំឲ្យ ប៊ែលឡា ត្រូវដួលទៅលើការ៉ូខណៈនារីដែលបុកគេក៏ឈរអង្អែលដើមដៃហើយស្រែកយ៉ៃតែម្តង។
"អូន ប៊ែល!!!! ប៊ែល យ៉ាងម៉េចហើយអូន?"។ ហូស៊ុក ក៏ឈ្លេឈ្លារត់មកលើកនាងឡើងខណៈ ប៊ែលឡា មិនមាត់ទេតែនាងក៏ញញឹមដាក់ ហូស៊ុក ហើយ ហូស៊ុក ក៏ងើបមុខសម្លក់ ឡេវេន ។
"នាងកើតឆ្កួតទេរឺបានជាដើរមកបុកមនុស្សទាំងរស់ចឹង! ឃើញទេថាគេដួល?"។ ហូស៊ុក ក៏ថាឲ្យ ឡេវេន ទើបនារីឆ្នាស់ឆ្មើមមិនចុះចាញ់ហើយក៏សម្លក់ ហូស៊ុក វិញ។
"នែ!!! អ្នកណាគេឆ្កួតហា៎? និយាយសម្តីជាមួយខ្ញុំឲ្យស្រួលបួលតិចណា៎!!! អ្នកណាបុកអ្នកណា! ក្រែងនាងក៏ដឹងហើយថាខ្ញុំនឹងមកកន្លែងនេះ! គិតមកបុកយើងសោះតែក៏ដួលខ្លួនឯង! ចរិតម្ញិកម្ញក់! ហើយខ្ញុំមិនមែនដូចស្រីញីលោកឯងមករំអួយបែបទេ! គ្រាន់តែដួលមិនបានដាច់ដង្ហើមងាប់ឯណាអីក៏ឡូឡាដាក់ខ្ញុំម្ល៉េះ?! នេះមើលដៃខ្ញុំទៅថាវាក៏មានរបួសដែរ! ជាំក្រហមបែបនេះតើនរណាទទួលខុសត្រូវ! ចង្រៃមែន!!!"។ ឡេវេន ក៏តបខណៈនាងក៏ដើរទៅអង្គុយលើសាឡុងគេធ្វើមិនដឹងហើយ ហូស៊ុក ខឹងទើបស្ទុះចង់ទៅថាឲ្យនាងតែ ប៊ែលឡា ក៏ឃាត់។
"បានហើយ ហូប៊ី ! បងភ្លេចសម្តីអូនហើយរឺថាកុំយកកំហឹងមកដោះស្រាយ! និយាយតាមសម្រួលទៅ! បងកុំបារម្ភ!! អូនពិតជាមិនអីទេណាបងណា!"។ ប៊ែលឡា ក៏ទះដៃគេថ្នមៗមុននឹងនាងដើរចេញទុកឲ្យពួកគេនិយាយគ្នាហើយទ្វារបិទទើប ហូស៊ុក ងាកមកសម្លក់ ឡេវេន ដែលអង្គុយយកថ្នាំមកលាបដើមដៃនាងខ្លួនឯងដែលក្រហមស្រាលនោះធ្វើដូចជាហាក់ដូចឈឺណាស់ទាំងវាគ្រាន់តែក្រហមតិចសោះ។
"ហេតុអីបានជាទៅរករឿង លីន ?"។ ដៃក្រាសើក៏ជ្រែងហោប៉ៅហើយឈរក្បែរនាងខណៈ ឡេវេន ក៏ងើបមុខហើយសម្លឹងគេរួចក៏ចងចិញ្ចើម។
"លីន ណា៎? អ្នកណាខ្ញុំមិនស្គាល់ទេ!!"។ ឡេវេន ក៏តបបែបហីៗធ្វើឲ្យ ហូស៊ុក ខឹងសម្បារទើបដើរទៅឈរកាន់តែជិតនាង។
"ជាងផាត់មុខដែលទៅផាត់មុខជំនួសថ្ងៃមុននោះអី!!! គេធ្វើអីខុសណាស់ណា៎ទៅបានជានាងហាមាត់ដាក់បញ្ជាគ្រប់គ្នាឲ្យធ្វើបាប លីន ? នាងសម្អាងលើសិទ្ធាអ្វី ឡេវេន ប័រណឺនដូ ?"។ ហូស៊ុក ក៏ប្រើសម្លេងកាចជាមួយកែវភ្នែកមុតសម្លឹងនាងខណៈ ឡេវេន បែរជាធ្វើមុខធម្មតាហើយគងអន្ទាក់ខ្លាតបនឹងគេ។
"សម្អាងលើអី? សម្អាងលើកិត្តិយសជាតារាស្រីលំដាប់ អេ ! និយាយមើលថាគម្រោងពាណិជ្ជកម្ម ភាពយន្តទាំងចាស់ទាំងថ្មី! គម្រោងមួយណាដែលថាខាងម្ចាស់ភាពហ៊ុនមិនដាក់ឈ្មោះខ្ញុំមកស្នើតួឯងនោះ?!! ប៉ុន្នឹងក៏គ្រប់គ្រាន់ឲ្យគករប់គេអោនក្បាលគោរពខ្ញុំហើយ! និយាយតាមត្រង់ណាបើមិនមិនមែនម្ចាស់ភាគហ៊ុនទាំងនោះតាមអង្វរយើងត្រុកៗដូចឆ្កែទេយើងនេះក៏មិនមានថ្ងៃមកសហការណ៍នឹងថតអីនៅក្រុមហ៊ុនថោកៗដែលមានចាងហ្វាយងប់តែស្រីហើយប្រហើនដូចលោកចឹងដែរ!"។ ឡេវេន ក៏តបមកវិញធ្វើឲ្យ ហូស៊ុក ខាំមាត់ហើយក៏ចងចិញ្ចើមមើលនាងដោយហួសចិត្ត។
"ហឹស!!! ក្រុមហ៊ុនថោកៗ? នេះបើខ្លួននាងអស្ចារ្យជើងម្ខាងជាន់មេឃផ្អៀងយ៉ាងនេះក៏មិនស៊ីញ៉េបដិសេធគម្រោងពាន់លានគេទៅ? ក្រែងមានលុយ ហាសូ សម្បើមណាស់ហី? ហើយខ្ញុំសុំផ្តាំនាងណា ឡេវេន ! បើទោះបីជាខ្ញុំងប់នឹងស្រីក៏គេជាមនុស្សស្រីដែលមាគុណសម្បតិ្តលើសនាងរាប់លានដងហើយចំណែកនាងគឺជាមនុស្សស្រីម្នាក់ដែលគ្មានថ្ងៃប្រៀបស្មើនឹង ប៊ែលឡា សូម្បីតែមួយចុងក្រចក! ជាពិសេសនោះគឺចរិតមាយាទដល់សែនយ្នង់ឃ្នង់របស់នាង! ខ្ញុំសុំស្បថថាមួយជិវិតនេះខ្ញុំមិនដែលធ្លាប់ឃើញស្រីដែលមានចរិតយ៉ាប់ដូចជានាងឡើយ! មនុស្សដូចនាងនេះគឺស្អាតតែមុខតែខាងក្នុងនាងគឺរលួយ!"។<ផាច់>បាតដៃតូចក៏លើកមកទះមុខសង្ហាមួយទំហឹងលាន់បន្ទប់ធ្វើឲ្យ ហូស៊ុក បើគេបើកភ្នែកធំមុននឹងយកដៃស្ទាបមុខហើយងាកមកសម្លក់នាងតែម្តង។