ចិត្តស្នេហ៍ប្រែកាយ (My Love I...

By PhanouSout

55.3K 2K 594

ជារដូវកាលទី 4 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវរក... More

Trailer
Character profile
ភាគទី ១ : មនុស្សមុខពីរ
ភាគទី ២ : មេនាំភ្លើង
ភាគទី ៣ : សម្រស់ខុសពីចរិត
ភាគទី ៤ : យើងមិនដែលខុសលើនរណា
ភាគទី ៥ : លាក់បាំង
ភាគទី ៦ : ជីវិតដែលខុសគ្នា
ភាគទី ៧ : បំបាក់មុខយើង ?
ភាគទី ៩ : តួជំនួស
ភាគទី ១០ : បងមិនដូចអូន
ភាគទី ១១ : វាយបក
ភាគទី ១២ : ជំនួយគ្មានចិត្ត
ភាគទី ១៣ : កលល្បិចខ្មៅងងឹត
ភាគទី ១៤ : ចំណុចផ្តើម
ភាគទី ១៥ : បរិច្ចាគបេះដូង ?
ភាគទី ១៦ : កំហឹងដែលកើតមាន
ភាគទី ១៧ : នរណាជាអ្នកបង្ក
ភាគទី ១៨ : គ្មានថ្ងៃលើកលែង
ភាគទី ១៩ : សងកម្ម
ភាគទី ២០ : ហេតុអីនាងដឹង?
ភាគទី ២១ : បញ្ហាអចេតនា
ភាគទី ២២ : សូម្បីស្លាប់ក៏មិនសាកសម 🔞
ភាគទី ២៣ : ព្រោះនាងពូកែប្រើល្បិច
ភាគទី ២៤ : កំហុសដែលមិនបានសាង
ភាគទី ២៥ : នាងអាចមិនពាក់ព័ន្ធ!
ភាគទី ២៦ : មានអារម្មណ៍ថាដូច
ភាគទី ២៧ : នាងជាស្រីដែលខ្ញុំស្អប់បំផុត
ភាគទី ២៨ : ខ្ញុំស្អប់នាង ⚠️ 19+
ភាគទី ២៩ : ម្នាក់ងងឹតម្នាក់ភ្លឺ
ភាគទី ៣០ : ច្បាប់ជាន់លើច្បាប់
ភាគទី ៣១ : កាយវិការចម្លែក
ភាគទី ៣២: សកម្មភាពប្លែកៗ
ភាគទី ៣៣ : រំសាយកំហឹង
ភាគទី ៣៤ : ប្អូនស្រីរបស់ ឡេវេន
ភាគទី ៣៥ : សំណួរបញ្ជាក់ភាពស្មោះត្រង់
ភាគទី ៣៦ : កំហុសដែលនាងព្រមទទួល
ភាគទី ៣៧ : បងអរគុណអូន
ភាគទី ៣៨ : ជនដែលមានឥទ្ធិពល
ភាគទី ៣៩ : សេចក្តីស្នេហាដែលមិនគួរមាន
ភាគទី ៤០ : ចំណោទបញ្ហា
ភាគទី ៤១ : ការសម្រេចចិត្ត
ភាគទី ៤២ : គម្រោងការ
ភាគទី ៤៣ : រឿងរ៉ាវបញ្ច្រាសទិស
ភាគទី ៤៤ : នាងគិគថាវាងាយៗបែបនេះរឺ?
ភាគទី ៤៥: នាងគឺពិសពុល
ភាគទី ៤៦ : ជាល្បិចមែនរឺអត់?!
ភាគទី ៤៧ : ក្នុងនាមជាអ្វី
ភាគទី ៤៨ : ចិត្តសាហាវ
ភាគទី ៤៩ : រឿងដែលបានបំបែក
ភាគទី ៥០ : គេជាអ្នកដែលមានគុណ
ភាគទី ៥១ : អរគុណគ្រប់យ៉ាង
ភាគទី ៥២ : ព្រោះខ្ញុំស្រលាញ់នាងហើយ វេន !
ភាគទី ៥៣ : ទីណាក៏បានឲ្យតែក្បែរអូន 19+⚠️
ភាគទី ៥៤ : ភាពយល់ចិត្ត
ភាគទី ៥៥ : បញ្ហាថ្មី
ភាគទី ៥៦ : ផ្លូវបំបែកនៃយើង
ភាគទី ៥៧ : ជម្រើសឈឺចាប់
ភាគទី ៥៨ : លែងពាក់ព័ន្ធ
ភាគទី ៥៩ : ជំនួបសងកម្ម
ភាគទី ៦០ : ចម្លែក
ភាគទី ៦១ : មិនលើកលែង
ភាឡទី ៦២ : តម្រូវការស្នេហ៍ ⚠️ 19+
ភាគទី ៦៣ : ផ្លូវដើរជាមួយគ្នា
ភាគទី ៦៤ : ការពិត
ភាគទី ៦៥ : មិនសោកស្តាយ
ភាគបញ្ចប់ : ផ្លូវជីវិតរួមគ្នារវាងយើង ❤️

ភាគទី ៨ : រកយុត្តិធម៌

597 27 6
By PhanouSout

បន្ទប់តុបតែងខ្លួន ...

"ហ៊ើយ !!!! ម៉េចក៏មីស្អីគេនេះវាពូកែដោះស្រាយបែបនេះ?"។ មកដល់បន្ទប់តុបតែងខ្លួនខ្នាតធំរបស់ក្រុមហ៊ុន លូកាស្ត្រូ ដែលត្រៀមសម្រាប់តារាសម្តែងនោះក៏មាននារីម្នាក់ដែលតុបតែងខ្លួនស៊ីវិល័យដើរមកអង្គុយក្រពាត់ដៃមិនអស់ចិត្តហើយខាំមាត់ធ្វើឲ្យជំនួយការគេក៏ដើរមកហុចទឹកមក។

"ត្រជាក់ចិត្តណា៎អូន ហ្វីន !!! ធម្មតាមនុស្សដែលធាតុពិតជាឆ្កែចចកបែបនេះកុំតែនៅមិនបានយូរទេ! ធ្វើមួយៗទៅអូន!!"។ ជំនួយការដែលជាអ្នកជួយនៅពីក្រោយការផ្សព្វផ្សាយពត៍មានអាស្រូវពី ឡេវេន នោះមិនបានសម្រេចតែបែរជាជួយ ឡេវេន ឲ្យកាន់តែល្បីមានអ្នកអាណិតស្រលាញ់លើសដើម។

"ត្រជាក់?! នេះឲ្យខ្ញុំត្រជាក់ដល់ណា៎ហា៎?!!! មានឃើញមុខហេ៎ថាវាឌឺដងខ្ញុំដល់ថ្នាក់ណា៎នោះ? វារីករាយលើគំនរទុក្ខខ្ញុំហើយណា៎បង! នេះហេតុអីខ្ញុំត្រូវចាញ់វាគ្រប់យ៉ាងមែនទេ? វានឹងមានអំណាចថ្នាក់ណាទៅ?"។ ហ្វីន តារាសម្តែងដែលមិនត្រូវគ្នាជាមួយ ឡេវេន ជាដៃគូចង់គំនុំក្នុងវិស័យសិល្បៈក៏និយាយដោយការខឹងសម្បារ។

<គ្រាំង>"ព្រោះមនុស្សដែលមានបុណ្យតែងតែឈ្នះមារដូចជានាងឯងនោះអី!"។ សម្លេងស្រួយស្រេះមួយបានបន្លឺស្របនឹងទ្វារបានច្រានមួយទំហឹងធ្វើឲ្យ ហ្វីន នេះភ្ញាក់ក្រញូវខ្លួនដើម្បីជំនួយការក៏ភ្ញាក់ផ្អើលដែរ។

"នែ!!! នាងឯងចូលមកគ្មានសុជីវធម៍ទេរឺហា៎? មិនចេះគោះទ្វារទេហេ៎?"។ ហ្វីន ក៏សម្លក់ហើយ ឡេវេន ក៏ឈរក្រពាត់ដៃហើយញោចស្នាមចុងមាត់។

"ជាមួយសត្វដូចនាងឯងចាំបាច់មានសុជីវធម៍ដែរ? នេះឲ្យយើងប្រើសុជីវធម៍ជាមួយពួកខួរថោកដូចនាងយ៉ាងម៉េចទៅហ៎? នេះយើងមិនដែលទុកនាងឯងជាមនុស្សផងកន្លងមក! ហាស ហាស! អូយ នេះខឹងហ៎? នេះយើងចូលចិត្តនិយាយចំៗតែចឹង!"។ ឡេវេន និយាយដោយញញឹមស្រស់បាញ់ក្រសែភ្នែកឌឺដងធ្វើឲ្យ ហ្វីន ក្តាប់ដៃហើយខាំមាត់មុននឹងស្ទុះក្រោកចង់ទៅរក ឡេវេន តែជំនួយការក៏ចាប់ដៃ។

"លែងដៃខ្ញុំ !!! ហឹស....នាងឯងមាត់ស៊ីលាមកមែនទេបានជាសម្តីអាក្រក់ម្លឹងៗហា៎? លែងណាបង !!! ខ្ញុំចង់វៃវាឲ្យណាណីម្តង!!! ហ៊ើយ !!!"។ ហ្វីន ក៏កញ្ជ្រោលជាខ្លាំងហើយ ឡេវេន ក៏ពើងដើមទ្រូងនឹងពើងមុខឌឺដងនាងជាខ្លាំង។

"វៃមក!!! នេះគ្រាន់តែយើងនិយាយការពិតការឆេះខួរក្បាលនៅមិនស្ងៀមហើយមែនទេមីតារាគ្មានថ្ងៃងើបមុខរួច! បើថាច្រណែនយើងហើយប្រើប្រាស់គំនិតថោកទាបបែបនេះមកធ្វើទុកបុកម្នេញយើងនោះគឺយើងសុំទោសផងណា៎!! នាងឯងវៃបំបាក់យើងមិនបានទេព្រោះមនុស្សយើងកាន់តែជាន់គឺកាន់តែខ្ពស់ហើយយើងនឹងសងអ្នកដែលជានយើងឲ្យខ្លាំងជាងនេះរាប់លានដងវើុយ!!! ព្រោះនេះជាជីវិតពិតមិនមែនកុនទេ!!!"។ ឡេវេន ក៏ស្រែកតបទៅវិញហើយ ហ្វីន ខាំមាត់ខឹងខ្លាំងណាស់ក៏រលាស់ខ្លួនចេញបានសម្រេច។

<ផាច់>"នាងឯងនេះសម្អាងស្អីនិយាយថាខ្លួននាងឯងអស្ចារ្យនោះហា៎? ហឹស...ក្នងខួរក្បាលនាងឯងក៏សំបូរល្បិចកលខ្មៅកង្វក់ដូចតែគ្នានឹងនាង វេន !!! មីព្រាយលាក់មុ-អាយ៎!!"។ ហ្វីន បានទះ ឡេវេន មួយកំផ្លៀងហើយ ឡេវេន មិនបង្អង់យូរក៏ស្ទុះចាប់ទាញសក់នាងកន្រ្តាក់ហើយទះយកៗមិនប្រណីដៃនាំឲ្យមានការប្រតែប្រតប់គ្នាពេញបន្ទប់តុបតែងកាយ។

"អូយ!!! អ្នកនាង ហ្វីន អ្នកនាង ឡេវរន ឈប់សិនទៅចា៎!!! អូយ!!! ស្លាប់ហើយ!!"។ លេខារបស់ ហូស៊ុក ក៏មកដល់ក្រោយមានលឺក៏ឈ្លោះប្រកែកគ្នាហើយនាងក៏ប្រឹងចូលមកឃាត់តែមើលទៅមិនបានផលទេក៏មានតែរត់ទៅរកនាយសង្ហាដែលកំពុងតែចងចិញ្ចើមកណ្តាលការិយាល័យនោះឯង។

បន្ទប់អគ្គនាយក ...

<តុក តុក >"លោកចាងហ្វាង!!! វីវរហើយលោកចាងហ្វាយ!!!"។ លេខាក៏រត់មកយ៉ាងរហ័សតែម្តងទើប ហូស៊ុក ងាកមកដោយងឿងឆ្ងល់។

"មានរឿងអី?"។ ហូស៊ុក ក៏សួរនាំហើយលេខាក៏អោនប្រាប់។

"អ្នកនាង ហ្វីន នឹងអ្នកនាង ឡេវេន ឈ្លោះគ្នាពេញការិយាល័យហើយចា៎!!! នេះអ្នកណាក៏ឃាត់មិនបានដែរ! គិតយ៉ាងម៉េចលោកចាងហ្វាង?"។ លេខាក៏សួរហើយ ហូស៊ុក គ្រាន់តែលឺកាលណាក៏ឈ្លីថ្ងាសដោយមួម៉ៅមុននឹងទាញទូរស័ព្ទមួយគ្រឿងហើយដើរមកក្បែរលេខា។

"នេះជួយចាត់ការជនដែលផ្សព្វផ្សាយពត៍មានអាស្រូវនេះផងណា៎!!! ជួយទៅដោះស្រាយនៅប៉ុសិ៍្ភប៉ូលីសផងណា៎!! រឿងនោះនៅទីនោះទុកឲ្យខ្ញុំ!"។ ហូស៊ុក ក៏រត់ទៅជាបន្ទាន់ដើម្បីដោះស្រាយរឿងឈឺក្បាល។

បន្ទប់តុបតែងកាយ ....

"អឹក..នាងឯងមិនខ្លាំងទៀតទៅហា៎នាង ហ្វីន !!!"។ ពេលនេះការវៃតប់មើលមកក៏ឃើញថាអ្នកមានប្រៀបក៏ជា ឡេវេន ដែរព្រោះនាងក៏បានជិះពីលើ ហ្វីន ហើយទះគេយកឡើងក្រហមមុខហើយសក់សំពីងសំពោងមុននឹងនាងស្រវ៉ាទាញស្បែកជើងកែងតម្លៃថ្លៃយារលើកធ្វើឲ្យគ្រប់គ្នាក៏ភ័យស្លន់សូម្បីតែ ហ្វីន ។

"ឈប់ភ្លាមណា៎ ឡេវេន ប័រណឺនដូ !!"។ សម្លេងគ្រលររបស់បុរសម្នាក់ក៏ស្រែកឡើងធ្វើឲ្យស្បែកជើងកែងរបស់ ឡេវេន ក៏នៅស្កឹងហើយ ហ្វីន ឃើញឪកាសក៏ច្រាននាងចេញមុននឹងជំនួយការនោះស្ទុះមកជួយលើកនាងហើយ ហ្វីន ក៏ស្ទុះមកឪបជំនួយការគេតែម្តង។

"ហ៊ឹក...លោកចាងហ្វាង...ហ៊ឹក...លោកត្រូវតែជួយរកយុតិ្តធម៍ឲ្យមកខ្ញុំណា!!! ហ៊ឹក...នេះគេវៃខ្ញុំ!! សុខៗគេមករករឿងខ្ញុំណា៎!!"។  ហ្វីន ក៏យំរំអួយរៀបរាប់ហើយ ហូស៊ុក ក៏ចងចិញ្ចើមមុននឹង ឡេវេន ក៏នៅតែក្តាប់ស្បែកជើងកែងហើយក្រោកឈរស្ទុះមករក ហ្វីន ទៀត។

"នាង-អូយ!!! លែងដៃណា៎!! អូយ!!!"។ ដៃក្រាស់មួយក៏ស្ទុះមកទាញកញ្ឆក់នាងជាប់ធ្វើឲ្យនាងមិនអាចទៅមុនហើយនោះគឺជានាយសង្ហា ហូស៊ុក ដែលចាប់ដៃនាងហើយឃាត់មិនឲ្យនាងបង្ករឿង។

"ល្មមៗបានហើយ!!! រឿងនេះខ្ញុំនឹងដោះស្រាយ! មិនអីទេ! ឈុតរបស់អ្នកនាង ហ្វីន ថ្ងៃនេះសុំលើកទៅថ្ងៃថតពេលក្រោយក៏បាន! ថ្លៃព្យាបាលរបួសនឹងប្រាក់បន្ថែមលើកចិត្តចាំខ្ញុំគិតគូរឲ្យមិនអីទេ! ពេលនេះខ្ញុំសុំឲ្យអ្នកនាងអញ្ចើញទៅសម្រាកសិនចុះ!!"។ ហូស៊ុក ក៏និយាយហើយ ហ្វីន ក៏ធ្វើជាយំរហេមរហាមទើបជំនួយការគេនាំគ្នាចេញទៅហើយពេលដែល ហ្វីន ដើរកាត់មុខរបស់ ឡេវេន នាងក៏ដៀងភ្នែកមកញោចស្នាមញញឹមឌឺដង ឡេវេន ទើប ឡេវេន កញ្រ្ជោលស្ទុះម្តងទៀតតែ ហូស៊ុក ក៏ទាញដើមដៃនាងមកវិញ។

" ឡេវេន !!!!!"។ សម្លឹងកាចបានបន្លឺខណៈនាងក៏ងាកមកសម្លក់គេហើយមនុស្សដែលនៅទីនេះក៏នាំគ្នាចេញអស់ទើបនៅតែពួកគេពីរនាក់សម្លក់សម្លឹងគ្នានេះឯង។

"ហឹស...កុំយកដៃកង្វក់លោកឯងមកចាប់ខ្ញុំ!!!"។ ឡេវេន ក៏រលាស់ដៃចេញពីគេដោយក្រសែភ្នែកកាចហើយ ហូស៊ុក ក៏ក្រពាត់ដៃសម្លឹងនាង។

"កង្វក់?! ហើយនាងគិតថានាងជាមនុស្សស្អាតបាតណាស់ហើយមើលទៅមែនទេ?! មិនចេះទៅនោមមិនចេះទៅបត់ជើងធំទេរឺបានជាដើរថាឲ្យគេកង្វក់នោះ?"។ ហូស៊ុក ក៏ចោទសំណួរនេះធ្វើឲ្យ ឡេវេន ហួសចិត្តនឹងគេ។

"ឡប់សតិទេដឹង?! និយាយស្តីគ្មានសុជីវធម៍ទេហេ៎?"។ ឡេវេន ក៏តបដោយផាំងៗហើយ ហូស៊ុក ក៏ញោចស្មាមញញឹមចុងមាត់។

"សុជីវធម៍?! អូហូយ!! មើលអ្នកមានសុជីវធម៍ចុះ! រករឿងហើយវាយតប់គេពេញកន្លែងមិនខ្វល់ពីស្អីសោះចឹងណ៎! ជេរបញ្ចោរគ្នាពេញមុខមនុស្សជាច្រើនដោយមិនកោតក្រែង! នេះរឺអ្នកមានសុជីវធម៍?!"។ ហូស៊ុក ក៏បញ្ចើចសម្តីដាក់នាងធ្វើឲ្យ ឡេវេន ខាំមាត់ហើយសម្លក់គេ។

"អ្នកណាឲ្យវារករឿងដាក់ខ្លួន? លោកឯងគិតថាខ្ញុំទំនេរណាស់រឺដែលរករឿងគេទាំងគេមិនធ្វើអីដាក់ខ្ញុំនោះ? នេះមានសតិខ្លះទេ?"។ ឡេវេន ក៏ដោយមកវិញហើយ ហូស៊ុក ក៏មាមទឹកមុខមាំ។

"សតិខ្ញុំក៏ល្អជាងមនុសស្រីដែលមិនចេះនិយាយស្អីក្រៅពីស្រែកនឹងជេរហើយដៀលនោះដែរ!!! លក្ខណៈសម្បត្តីដូចនាងត្រងកន្លែងណាទៅដែលហៅថាមានសតិល្អ?"។<ផាច់>មុខសង្ហារបស់ ហូស៊ុក ត្រូវបានដៃស្រឡូវវាត់ពេញដៃនាំឲ្យក្រហមតែម្តង។

"កុំមកដៀលខ្ញុំឲ្យសោះណា៎ ហូស៊ុក លូកាស្រ្តូ !!! បើសមត្ថភាពអន់មិនអាចបកស្រាយបានថាអ្វីសអ្វីខ្មៅ! គឺលោកគ្មានសិទ្ធិប្រើសម្តីនេះមកលើខ្ញុំទេ! ជាចាងហ្វាយដូចលោកមានដឹងថាអ្នកណាដែលផ្សព្វផ្សាយពត៍មានដ៏សែនអាក្រក់របស់ខ្ញុំនឹងលោកទេ? នេះខ្ញុំរកយុត្តិធម៍ឲ្យខ្លួនឯងរឺខ្ញុំខុស?!! វាជាអ្នកផ្សព្វផ្សាយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ! នេះខ្ញុំជាអ្នករងភាពអយុត្តិធម៍បើមិនជួយដោះស្រាយរឿងរ៉ាវដីសែនអាក្រក់នេះហើយលោកគួរតែអញ្ជើញចេញទៅ! ហឺម!"។ ឡេវេន និយាយសុខៗក៏មានអារម្មណ៍ថាថប់ដើមទ្រូងហើយនាងក៏ដង្ហក់ដង្ហើមញាប់ៗមុនយកដៃរឹតដើមទ្រូងតែមិនបានផលធ្វើឲ្យនាងត្រូវទ្រេតជំហានទៅក្រោយទើប ហូស៊ុក ភ្ញាក់ផ្អើលមុននឹងនាងត្រូវបាត់ជំហរដួលក៏ត្រូវបានដៃក្រាស់ ហូស៊ុក ត្រកងបាត់ទៅហើយ។

Continue Reading

You'll Also Like

787K 27.5K 104
*They hated her at first... but they had no idea who she really was.* ........... Serena Carter was just trying to live-trying to find peace in the m...
2.1M 126K 69
Siara Malhotra was once the heartbeat of her family-a spirited, passionate girl who dreamed of love and acceptance. But one cruel twist of fate left...
6.5M 347K 56
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
6.8K 346 12
ក្រោយពីយើងបានបែកគ្នាហើយតើពួកយើងអាចជួបគ្នាម្តងទៀតទេ?បើសិនជាបានជួបតើមិត្តភាពនេះនឹងទៅជាយ៉ាងណា? r by:tinhai