ถถา๕ษ็ว๘

The slay of love / แž”แŸ’แžšแž˜แžถแž‰แŸ‹แžŸแŸ’แž“...

By LieNaa7

250K 13.9K 485

ต๖แžพต๖ศศมถต๖ธงŸต๖ แžถต๖ธงŸแŸ‡แศ๗ต๖ถแž…ต๖…แžถต๖”แŸ‹ต๖•แมถต๖Šแžพต๖˜แž˜แŸ’แžŠต๖„แภฝแŸถฤต๖แžŠแŸ‚แžšต๖‘แŸ? More

Part 1 : แžฏแž„แž“แŸ…แžแŸ‚แž˜แžทแž“แž”แŸ’แžŠแžผแžšแž…แžšแžทแž Jeon Jungkook
Part 2 : แžšแžœแžถแž„แž–แžฝแž€แž™แžพแž„แž˜แžทแž“แž…แž”แŸ‹แžแŸ’แžšแžนแž˜แž“แžนแž„แž‘แŸ Tae
Part 3 : แžแŸ’แž„แŸƒแžšแŸ€แž”แž€แžถแžšแžšแž”แžŸแŸ‹แž–แžฝแž€แž™แžพแž„
Part 4 : แžแŸ’แž‰แžปแŸ†แž€แžพแžแž‡แŸ†แž„แžบแžแŸ’แžœแŸ‡แžขแžผแž“แžแŸ‚
Part 5 : แž”แž„แž…แž„แŸ‹แžกแžพแž„แž˜แŸ‰แžผแžแžผแžแžถแž˜แžŸแž˜แŸ’แžšแžฝแž›แžฌ แž…แž„แŸ‹แžขแŸ„แž™แžแŸ’แž‰แžปแŸ†แž”แžธ?
Part 6 : แž€แŸ’แž“แžปแž„แž€แŸ’แžšแžŸแŸ‚แž—แŸ’แž“แŸ‚แž€แž”แž„แžแŸ’แž‰แžปแŸ†แžขแžถแž€แŸ’แžšแž€แŸ‹แžแŸ‚แžšแž แžผแžแž แŸ’แž“แžนแž„
Part 7 : แžแŸ’แž„แŸƒแž€แŸ’แžšแŸ„แž™แž€แžปแŸ†แž˜แž€แžšแž‰แŸ‰แŸแžšแž‰แŸ‰แŸƒแž‡แžถแž˜แžฝแž™แž˜แž“แžปแžŸแŸ’แžŸแžšแž”แžŸแŸ‹แž™แžพแž„แž‘แŸ€แž
Part 8 : แž›แŸ„แž€แž“แŸ…แžแŸ‚แžšแž„แŸ‹แž…แžถแŸ†แžแŸ’แž‰แžปแŸ†แž–แžทแžแž˜แŸ‚แž“แž แŸแžŸแŸŽ Jungkook!!
Part 10 : แž”แž„แž‡แžถแž˜แž“แžปแžŸแŸ’แžŸแžŠแŸ†แž”แžผแž„แžŠแŸ‚แž›แžแŸ’แž‰แžปแŸ†แžแŸ’แž“แž˜๐Ÿ”ฅ
Part 11 : แžแŸ’แž‰แžปแŸ†แž‘แžพแž”แž‡แžถแž”แŸ’แžŠแžธแž”แž„!!
Part 12 : แž˜แžทแžแŸ’แžแž”แž„แž“แžนแž„แž แžพแž™แž‡แžถแžขแŸ’แž“แž€แžแžถแŸ†
Part 13 : แžแžถแž˜แž‚แŸ’แžšแžฝแžŸแžถแžšแžฌแžŸแŸ’แž“แŸแž แžถ?
Part 14 : แžแžฝแž“แžถแž‘แžธแž”แž„แž‚แžบแž˜แžพแž›แžแŸ‚แžแŸ’แž‰แžปแŸ†
Part 15 : แžแŸ’แž‰แžปแŸ†แž…แŸ’แž”แžถแžŸแŸ‹แž‡แžถแž†แŸ’แž›แŸ€แžแž–แŸแž›แžŸแž˜แŸ’แžšแžถแž”แŸ‹แž”แž„
Part 16 : แž”แžพแž€แž…แžทแžแŸ’แžแž‘แž‘แžฝแž›แž™แž€แžขแŸ’แž“แž€แžแŸ’แž˜แžธ
Part 17 : แž”แž„แž‡แžถแž”แŸ’แžŠแžธแž แŸ…แž”แŸ’แžšแž–แž“แŸ’แž’แžแžถแžขแžผแž“แž˜แžถแž“แžขแŸ’แžœแžธแžแžปแžŸ?
Part 18 : แžแŸ’แž‰แžปแŸ†แž“แžนแž„แžšแŸ€แž”แž€แžถแžšแž‡แžถแž˜แžฝแž™ Tae!!
Part 19 : แžแŸ’แž‰แžปแŸ†แž“แžนแž€แž›แŸ„แž€!!
Part 20 : แžแŸ’แž‰แžปแŸ†แž“แžนแž„แž“แŸ…แžแŸ‚แžแžถแž˜แž’แŸ’แžœแžพแž‡แžถแžŸแŸ’แžšแž˜แŸ„แž›แžŠแŸ‚แž›แž‚แŸ’แž˜แžถแž“แžšแžผแž”แžšแžถแž„แžšแž”แžŸแŸ‹แž”แž„แž”แŸ‚แž”แž“แŸแŸ‡
Part 21 : แžขแžถแžšแž˜แŸ’แž˜แžŽแŸแžŸแŸ’แžšแž„แŸแŸ‡แžŸแŸ’แžšแž„แŸ„แž…
Part 22 : แžฑแž€แžถแžŸแž…แžปแž„แž€แŸ’แžšแŸ„แž™
Part 23 : แž–แŸ’แžšแŸ„แŸ‡แžœแžถแž”แŸ’แžšแž แžถแžšแž”แŸแŸ‡แžŠแžผแž„แžšแž”แžŸแŸ‹แžแŸ’แž‰แžปแŸ†
Part 24 : แžŸแž“แŸ’แž™แžถแž˜แžทแž“แž‘แžปแž€แž›แŸ„แž€แž…แŸ„แž›แž‘แŸ€แžแž‘แŸ
Part 25 : แžแžŽแŸ’แž แžถแž˜แžทแž“แž˜แŸ‚แž“แž‡แžถแžŸแŸ’แž“แŸแž แžถ แž”แŸ‰แžปแž“แŸ’แžแŸ‚แžŸแŸ’แž“แŸแž แžถแž‚แžบแžแŸ’แžšแžผแžœแž€แžถแžšแžแžŽแŸ’แž แžถ
Part : แž‘แŸ„แŸ‡แž”แžธแž‡แžถแžแŸ’แž‰แžปแŸ†แžŸแŸ’แž›แžถแž”แŸ‹ แž€แŸแžแŸ’แž‰แžปแŸ†แž˜แžทแž“แž–แŸ’แžšแž˜แžขแŸ„แž™แž”แž„แž€แžถแžšแžŠแŸ‚แžš...
Part 27 : แžšแž„แŸ‹แž…แžถแŸ†แžแŸ’แž‰แžปแŸ†แžŽแžถ Tae!
Part 28 : Tae แž’แŸ’แž›แžถแž”แŸ‹แžŸแŸ’แžšแžกแžถแž‰แŸ‹แž”แž„แž‘แŸ?
Part 29 : แž–แŸ’แžšแŸ„แŸ‡แžแŸ’แž‰แžปแŸ†แžŸแŸ’แžšแžกแžถแž‰แŸ‹แž”แž„!!
Part 30 : แžŠแŸ„แŸ‡แž›แŸ‚แž„
Part 31 : แžŸแŸ’แž“แŸแž แžถแž“แžทแž„แžแžฝแž“แžถแž‘แžธ
Part 32 : แž›แžถแž แžพแž™ Kim Taehyung
Part 33 : Jungkook แž‡แžถแžชแž–แžปแž€แžšแž”แžŸแŸ‹แž‚แŸ!!
Part 34 : แžขแžถแž€แžถแžšแŸˆแž…แž˜แŸ’แž›แŸ‚แž€
Part 35 : แž…แžถแž‰แŸ‹แž€แžผแž“!!
Part 36 : แžขแŸ’แž“แž€แž˜แžพแž›แžแŸ‚แž‡แŸ†แž“แžฝแžŸ
Part 37 : แž”แž„แžŠแžถแž…แŸ‹แž…แžทแžแŸ’แžแž–แžทแžแž˜แŸ‚แž“ Jung!!
Part 38 : แžแŸ’แž‰แžปแŸ†แžˆแžบแž–แŸ„แŸ‡แžŽแžถแžŸแŸ‹แž˜แŸ‰แžถแž€แŸ‹
Part 40 : แžŸแŸ’แžœแžถแž‚แž˜แž“แŸแžŸแž˜แžถแž‡แžทแž€แžแŸ’แž˜แžธ
Part 39 : แž‘แžปแž€แŸ’แžแž‡แžถแž“แŸ‹แž‘แžปแž€แŸ’แž
Part 41 : แž…แžถแŸ†แž‡แžฝแž”แž‚แŸ’แž“แžถแžŽแžถแž”แž„แžŸแž˜แŸ’แž›แžถแž‰แŸ‹!!
Part 42 : แž”แŸ’แžšแžปแžŸแž˜แžทแž“แž–แŸ’แžšแžถแž“ แžŸแŸ’แžšแžธแž˜แŸ’แžŠแŸแž…แž“แžนแž„แžŸแŸ’แžšแžกแžถแž‰แŸ‹
Part 43 : แž–แžฝแž€แž™แžพแž„แž‚แŸ’แž˜แžถแž“แžแŸ’แž„แŸƒแž“แžนแž„แžŠแžผแž…แžŠแžพแž˜
Part 44 : แžขแŸ’แž“แž€แž‚แŸ’แž˜แžถแž“แžแž˜แŸ’แž›แŸƒแž€แŸ’แž“แžปแž„แž€แŸ‚แžœแž—แŸ’แž“แŸ‚แž€แžแŸ’แž‰แžปแŸ†แžŸแžผแž˜แŸ’แž”แžธแž”แž“แŸ’แžแžทแž…
Part 45 : แž”แžพแž›แŸ„แž€แžšแžนแž„แž‘แž‘แžนแž„ แžแŸ’แž‰แžปแŸ†แž…แžถแž”แŸ‹แž›แŸ„แž€แžแžพแž”แž€แžŽแŸ’แžŠแžถแž›แž แŸ’แžœแžผแž„แž แžพแž™
Part 46 : Yes, I'm your Honey!!๐Ÿ”ฅ
Part 47 : แž˜แž“แžปแžŸแŸ’แžŸแž–แžทแžŸแŸแžŸ?
Part 48 : แžŠแž›แŸ‹แž–แŸแž›แžแŸ’แž‰แžปแŸ†แž“แžนแž„แž‘แŸ…
Part 49 : Tae แž˜แžทแž“แž‘แžถแž“แŸ‹แž˜แžถแž“แž”แŸ’แžŠแžธแž•แž„ แž˜แžถแž“แž€แžผแž“แž™แŸ‰แžถแž„แž˜แŸ‰แŸแž…
Part 50 : แž˜แž“แžปแžŸแŸ’แžŸแž”แŸ’แžšแžปแžŸแž แŸ’แž“แžนแž„แž แŸแžŸแŸŽแž˜แžถแž“แž€แžผแž“?
Part 51 : แž”แžถแž…แŸ‹แž•แŸ’แž€แžถแžŠแŸ†แžŽแžถแž„แžฒแŸ’แž™แž€แŸ’แžŠแžธแžŸแŸ’แžšแžกแžถแž‰แŸ‹
Part 52 : แž–แŸ’แžšแŸ„แŸ‡แžแŸ‚แž‚แŸแž“แŸ…แžŸแŸ’แžšแžกแžถแž‰แŸ‹แžฏแž„
Part 53 : แž”แžพแž€แžผแž“แžแŸ’แž‰แžปแŸ†แž€แžพแžแžขแŸ’แžœแžธ แžแŸ’แž‰แžปแŸ†แž“แžนแž„แžŸแŸ’แžขแž”แŸ‹แž›แŸ„แž€แž˜แžฝแž™แž‡แžธแžœแžทแž
Part 54 : แžแŸ’แž‰แžปแŸ†แž‡แžถแžขแŸ’แž“แž€แž’แŸ’แžœแžพแžขแŸ„แž™ Tae แž˜แžถแž“แž•แŸ’แž‘แŸƒแž–แŸ„แŸ‡
Part 55 : แž”แž„แžแŸ’แžšแžผแžœแž€แžถแžšแžขแžผแž“!!
Part 56 : แž”แžŽแŸ’แžŽแžถแž€แžถแžš
Part 57 : แž€แžปแŸ†แž’แŸ’แžœแžพแžขแŸ„แž™แž˜แžถแž“แžŸแŸ’แž“แžถแž˜...๐Ÿ”ฅ
Part 58 : Fy แžŠแžนแž„แžแŸ’แž›แžฝแž“แž แžพแž™...
Part 59 : แž”แž„แž“แžนแž„แž’แŸ’แžœแžพแžฑแŸ’แž™แž‚แŸ’แžšแž”แŸ‹แž‚แŸ’แž“แžถแž…แŸ’แžšแžŽแŸ‚แž“แž“แžนแž„ Tae
Part 60 : Be my Honey?
แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹ : แžŸแžปแž—แž˜แž„แŸ’แž‚แž›

Part 9 : แžแŸ’แž‰แžปแŸ†แž€แžพแžแž…แŸแž‰แž–แžธแž–แŸ„แŸ‡แž˜แŸ‰แžถแž€แŸ‹ แž˜แžทแž“แž˜แŸ‚แž“แž”แŸ‰แžถแž‘แŸ

4.4K 249 6
By LieNaa7

ការថើបយ៉ាងផ្អែមល្ហែមនៅតែបន្ត ពួកគេខាំច្បូបក្លែបបបូរមាត់ដ៏ទន់របស់គ្នាទៅវិញទៅមកទាំងមិនជិនណាយ ។ យូរទៅវាកាន់តែជ្រាលជ្រៅ រកប្រាប់មិនត្រូវ ខណៈម្នាក់ៗបាត់បង់សតិទៅហើយ ខួរក្បាលរបស់ពួកគេទទេស្អាត ដឹងត្រឹមតែម្យ៉ាងគឺពួកគេពេញចិត្តចំពោះការថើបមួយនេះ ។

«អ្ហឹម... Jung »Tae កាន់តែលង់ជ្រៅ ព្យាយាមទាញអារម្មណ៍របស់ខ្លួនមកវិញទាំងដកបបូរមាត់ចេញពីអ្នកម្ខាងទៀត តែ Jungkook មិនព្រមគេក្រសោបកញ្ជឹងកនាយតូចជាប់មុននឹងទម្លាក់មាត់ថើបគេម្ដងទៀត ។

«ខ្ញុំស្រឡាញ់បង!!»Jungkook ប្រើសម្ដីលួងចិត្តរាងតូច ទើបតម្រង់ទៅរកបបូរមាត់ក្រពុំថែលថើបតាមចិត្តដែលមិនទាន់ឆ្អែត ។ ដៃក្រាស់ចាប់ផ្ដើមអង្អែលភ្លៅរលោង បណ្ដេញមកកាន់ត្រកៀកមូលក្លំ ច្របាច់ថ្នមៗ មុននឹងទាញគេអោយមកកាន់តែកៀក ។ Tae ដឹងថាហាមមិនបាន ដៃដែលរុញច្រានទ្រូងគេមុននេះសន្សឹមៗទម្លាក់មកអោបចង្កេះបាវខ្សាច់វិញ ផ្ដោះផ្ដងបបូរមាត់ជាមួយរាងក្រាស់រហូតដល់គេអស់ចិត្ត ។

#វិមាន Jeon

កំឡុងពេលដែលអ្នកម្ខាងទៀតកំពុងតែមានក្ដីសុខ ខុសពីអ្នកនៅវិមានដែលកំពុងតែទទួលកំហឹងពីលោក Jeon ដែលកំពុងតែជះដុតរោលគ្រប់គ្នា បន្ទាប់ពីបានដំណឹងពីសាលាមកថា Jungkook មិនបានមកប្រឡង ហើយនេះក៏មិនមែនលើកទីមួយដែរ ដែលខាងសាលាតែងប្ដឹងផ្ដល់មកលោក ថែមទាំងចង់សុំអនុញ្ញាតរាងចំណាស់ដើម្បីលុបឈ្មោះរបស់ Jungkook ចោលទៀតផង ព្រោះថាគេមិនដែលមកប្រឡងម្ដងណាឡើយ ។

«ឆាប់ទៅតាម Jungkook មកឥឡូវនេះ យូរទៅវាកាន់តែភ្លើតភ្លើនទៅហើយ...អាសេម យកទូរស័ព្ទមកអោយយើង»លោក Jeon ស្រែកផ្អើលភូមិគ្រឹះ សូម្បីលោកស្រី Jeon ក៏មិនដឹងថាគួរហាមបែបណា ត្បិតថា Jungkook ធ្វើខុសពិតមែន គាត់ពិបាកនិយាយដោះសារជួសកូនណាស់ ឯ Jiho បានត្រឹមស្ងប់ស្ងាត់ មិនហ៊ានទៅបន្ទាយទេ ខ្លាចនៅវិមាននឹងកើតបញ្ហា នៅខ្លះគ្រាន់ជួយឃាត់ ។

«នេះលោកប្រុស»មេការ ប្រគល់ទូរស័ព្ទទៅអោយរាងចំណាស់ទាំងញ័រដៃ មុននឹងដកខ្លួនទៅម្ខាង ។ លោក Jeon ខលទៅកូនទាំងញ័រដៃ ប៉ុន្តែគិតឬ? ថា Jungkook នឹងលើកលេខរបស់លោកនោះ?

ទឺតៗ~ ប្រព័ន្ធទូរស័ព្ទត្រូវបានផ្ដាច់ពីអ្នកម្ខាងទៀត លើកនេះលោក Jeon ក្ដៅដូចបាយពុះ ត្រចៀកសឹងចេញផ្សេងទៅហើយ

«ពុទ្ធោអ្ហើយ....ផូស!! អាកូនចោលម្សៀត»ទូរស័ព្ទត្រូវបានខ្ទាត បោកទៅលើឥដ្ឋតាមកំហឹងរបស់គាត់ ដែលកំពុងតែពុះកញ្ជ្រោល ។

គិតថាចុចបិទលេខរបស់គាត់ហើយ គ្រប់យ៉ាងនឹងចប់ហេស៎ ។ លោក Jeon ទម្លាក់ខ្លួនអង្គុយទៅលើសាឡុងរង់ចាំកូនប្រុសមកវិញ គាត់នឹងលុតគេអោយរាងម្ដង ។

ប្រហែលជាម៉ោងដប់ទើប Jungkook ត្រឡប់មកវិមាន រវល់តែប្រលែងគ្នាជាមួយរាងតូចមិនបានខ្វល់ពីឪពុកដែលកំពុងចាំនៅផ្ទះ ម្យ៉ាងតាមចរិតគាត់បើមិនខលមកជេរ ក៏ហាមនេះ ហាមនោះដែរ ទើបនាយខ្ជិលលើកនាំតែខូចអារម្មណ៍ ។

កាយទាំងពីរចូលមកក្នុងវិមាន ដោយ Tae បានប្ដូរសម្លៀកបំពាក់ថ្មីដែលរាងក្រាស់កុម្មង់ឱ្យព្រឹកមិញ ។ ឈានជើងមកដល់ខាងក្នុងក្រសែភ្នែកជាច្រើនគូក៏តម្រង់មករកពួកគេព្រោងព្រាត ។

«មកហើយហេស៎អាជើងល្អ»លោក Jeon ក្រោកពោលពាក្យរឹងកំព្រឹសទៅកាន់កូនប្រុសពៅដែលតែងធ្វើខ្លួនឱ្យគាត់ឈឺក្បាលជានិច្ច ។

«ប៉ាមានការអីហេស៎»Jungkook មិនញញើតដើរទៅប្រឈមមុខនឹងឪពុកយ៉ាងប្រហើន ដុតកំហឹងគាត់កាន់តែក្ដៅ មុននឹង ដឹប~

«អាចោលម្សៀត យើងចង់តែសម្លាប់ឯងចោលទេរាល់ថ្ងៃនេះ»លោក Jeon ដាល់នាយសង្ហាមួយដៃបែកឈាម ជាហេតុធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងតែម្ដង ឯ Tae ក៏ស្លុតរហ័សរត់មករកនាយកម្លោះដែលកំពុងតែជូតឈាម ។

«ចឹងក៏ធ្វើទៅ ចាំដល់ពេលណា យកកាំភ្លើងមកបាញ់បំបែកក្បាលខ្ញុំតែម្ដងមិនចប់រឿងទេហេស៎» Jungkook សើចដើមកព្រមទាំងញញឹមចុងមាត់ហាក់ចង់ចម្អក ចង្អុរក្បាលរបស់ខ្លួនឯងទាំងស្រែកបកទៅឪពុកវិញ ។

«Jungkook ហេតុអីនិយាយបែបនេះកូន»លោកស្រី Jeon ក្រវីក្បាលហាមទាំងរលីងរលោង ប្រឹងឃាត់ប្ដីជាមួយនឹងកូនដើម្បីកុំអោយគាត់កញ្ជ្រោលទៅរក Jungkook បាន ។

«លែងយើង...ឯងកុំមកផ្គើន កូនគ្មានបានការដូចជាឯង ទុកក៏គ្មានបានអ្វីក្រៅពីបំបាក់មុខយើងដែរ យើងមិនគួរណាបង្កើតឯងមកទាល់តែសោះ »

«ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ ហើយខ្ញុំក៏មិនចង់ខ្វល់រឿងមុខមាត់របស់ប៉ាដែរ ព្រោះប៉ាមិនដែលទុកខ្ញុំជាកូនស្រាប់ហើយ»

«ឯង...អា Jungkook !!»លោក Jeon ក្ដៅងំរកពាក្យតបមិនឃើញ គាត់គាំងសឹងដាច់សសៃឈាមទៅហើយ ។

«មុននឹងមកប្រដៅខ្ញុំ មើលខ្លួនឯងសិនទៅ ថាបំពេញតួនាទីជាឪពុកខ្ញុំឬនៅ? ឬគ្រាន់តែចង់ខ្ពស់មុខខ្ពស់មាត់ដើម្បីអួតអ្នកដទៃ...ខ្ញុំមិនមែនជាសត្វចិញ្ចឹមរបស់ប៉ាទេ អ្វីដែលខ្ញុំមិនចូលចិត្ត ខ្ញុំមិនធ្វើដាច់ខាត»

«បានហើយ Jungkook ឯងមិនឃើញប៉ាកំពុងតែខឹងទេហេស៎»Jiho

«យ៉ាងម៉េច!! ខ្ញុំវាពាលបែបនេះ តាំងពីក្មេងមកខ្ញុំទទួលបានអ្វីខ្លះពីគាត់? ប្រឹងពង្វក់ខ្ញុំអោយចូលនយោបាយ ពេលដែលខ្ញុំមិនធ្វើតាមគាត់ក៏ស្ដីបន្ទោស ដៀលខ្ញុំសព្វសារពើ យកទៅប្រៀបធៀបជាមួយអ្នកនេះអ្នកនោះ រួចក៏យកទៅផ្លុងចោលនៅបន្ទាយទាហានអោយខ្ញុំហ្វឹកហាត់ទាំងអាយុទើប 12 ឆ្នាំ មិនព្រមអោយមកជាន់ផ្ទះសូម្បីម្ដង ប៉ាគិតថាប៉ាល្អប៉ុណ្ណា សម័យនេះគេជ្រើសអ្នកដឹកនាំមើលតាមសមត្ថភាព មិនមែនខ្សែស្រឡាយទេ »Jungkook

«យើងធ្វើបែបនេះដើម្បីអ្នកណា មិនមែនដើម្បីឯងទេហេស៎»លោក Jeon

«ប៉ាធ្វើដើម្បីខ្លួនឯងទៅវិញទេ ប៉ាគិតថាអំណាចមួយនេះនឹងស្ថិតស្ថេរនៅជាមួយប៉ារហូតឬ? ខ្ញុំនៅទីនោះ ខ្ញុំជួបអ្វីខ្លះ? គេធ្វើបាប លុតដំខ្ញុំយ៉ាងម៉េចខ្លះ ប៉ាមានដែលទៅអើតម្ដងទេ រយៈពេលប្រាំឆ្នាំ ដែលខ្ញុំនៅបន្ទាយ ខ្ញុំឆ្លងកាត់អស់ហើយ ហឹស នេះបើលោកតាមិនទៅទទួលខ្ញុំអោយទៅរស់នៅកាណាដាជាមួយគាត់ ប្រហែលជាខ្ញុំត្រូវជាប់ឃុំនៅតែជំរំទាហានបាត់ទៅហើយ មិនស្រួលខ្ញុំមិនស្គាល់មុខឪពុកម្តាយបែបណាផង តែក៏រអរគុណ ព្រោះតែការលុតដំមួយនេះ ធ្វើឱ្យខ្ញុំរឹងមាំល្អណាស់ មួយដៃមុននេះ មិនស្កៀបសូម្បីបន្តិច»Jungkook

«ហឹស បើមិនដើម្បីអនាគតរបស់ឯង យើងក៏មិនចិញ្ចឹមឯងដល់ប៉ុណ្ណេះដែរ ថ្ងៃណាមួយឯងនឹងភ្ញាក់ខ្លួនមិនខាន ប្រើខួរអោយមានប្រយោជន៍បន្តិចទៅ»លោក Jeon

«ទុកអំពើរល្អរបស់ប៉ាវិញទៅ ខ្ញុំភ្លក់មកឆ្អែតហើយ ប៉ុន្តែបើប៉ាខ្លាចធ្លាក់មុខមាត់ កាត់ការណ៍ខ្ញុំចោលក៏បាន ខ្ញុំនឹងលែងក្លាយជាបន្ទុករបស់ប៉ាទៀត»Jungkook ស្រដីចប់ក៏ដើរចេញទៅវិញ បញ្ឆេះឡានចេញទៅបាត់ ខណៈដែល Tae រៀបរឹកមិនត្រូវ មិនដឹងថានៅឬគួរទៅតាម Jungkook ។

«ហឺយ...»លោក Jeon ទម្លាក់ខ្លួនអង្គុយទាំងដកដង្ហើមធំ ខណៈដែលលោកស្រី Jeon យំឡើងសសឹក ។

«អូនឈប់យំទៅ នៅអាឡោះអាល័យវាដល់ណា កូនអត់បានការដូចជាវា ទុកក៏គ្មានបានស្អីមកវិញដែរ»

«ម៉េចក៏បងនិយាយបែបនេះ? គេជាកូនខ្ញុំ...ខ្ញុំបង្កើតគេមកឈាមទាំងថ្លុក ខ្ញុំច្បាស់ជាស្រឡាញ់ហើយ ហ្ហឹក មិនដូចបងដែលខ្វល់តែពីអំណាច សមហើយដែលកូន Jung ក្លាយជាបែបនេះ ព្រោះតែមានឪពុកដូចជាបង»

«ហេតុអីក៏ទម្លាក់កំហុសអោយបង!! បងគ្រាន់តែចង់ឲ្យគេល្អប៉ុណ្ណោះ»

«ចង់អោយគេល្អ? ចង់អោយគេល្អយកកូនខ្ញុំទៅអោយអ្នកដទៃវាយដំនឹងហេស៎ល្អ...កូនខ្ញុំ ខ្ញុំស្រឡាញ់ ខ្ញុំថ្នមណាស់ ចុះពួកវាជាស្អី ស្ដាប់តាមបញ្ជារបស់បងដើម្បីតែឡើង យសស័ក្តិ សុខចិត្តធ្វើបាបក្មេងមិនដឹងអីដើម្បីបង្វិលគេអោយតាមចិត្តរបស់បងនឹងឬ? ខ្ញុំសុំទៅមើលកូនក៏បងមិនអនុញ្ញាត សួរថាខ្ញុំទ្រាំប៉ុណ្ណាមកប៉ុន្មានឆ្នាំនេះ បងបារម្ភតែពីការងារដើម្បីឡើងធំ ស៊ូទុកប្រពន្ធកូនចោលអោយខ្ញុំឆ្លងទន្លេរកំណើត JK តែម្នាក់ឯង ហ្ហឹក ខ្ញុំមិនដឹងថារាល់ថ្ងៃបងស្រឡាញ់គ្រួសារ ឬស្រឡាញ់មុខតំណែងជាប្រធានាធិបតីឱ្យប្រាកដទេ»លោកស្រី Jeon បើកកកាយអារម្មណ៍ដែលបានលាក់ទុកមករាប់ឆ្នាំទម្លាយប្រាប់ស្វាមី គាត់ទ្រាំលែងបានហើយ គាត់អាណិតកូន Jungkook មិនធ្លាប់ទទួលបានភាពកក់ក្តៅពីឪពុកបន្តិចឡើយ គេទន់ខ្សោយណាស់ រហូតដល់វ័យជំទង់ក៏ត្រូវលោក Jeon លុតដំមិនលោះថ្ងៃ រហូតគេក្លាយជាក្មេងដែលស្អប់ផ្ទះបែបនេះ ។

គ្រប់យ៉ាងត្រូវបានបើកកកាយម្ដងបន្តិច Taehyung បែងចែកមិនត្រូវ នេះជារឿងគ្រួសាររបស់ស្វាមីគេឈរស្ដាប់ទាំងចុកទ្រូង នឹកគិតដល់អ្នកដែលចាកចេញទៅ បែបនេះឬទើប Jungkook ក្លាយជាក្មេងដែលមិនស្ដាប់អ្នកណា គេធ្វើអ្វីតាមតែអារម្មណ៍ដែលឆេវឆាវ ភាពសប្បាយពង្វក់អោយគេលែងដឹងអ្វី ព្រោះមិនធ្លាប់ស្គាល់វាតាំងពីក្មេង ធ្វើឱ្យគេភ្លើតភ្លើនរហូតលែងស្គាល់ខុសត្រូវ ។

«...............»Tae ឈរស្ងាត់ស្ងៀមមិនហ៊ានលូកមាត់ ស្របពេលដែលលោកស្រី Jeon ក៏ដើរចេញ គាត់ទ្រាំនៅមើលមុខស្វាមីមិនបានទេ គាត់តឹងទ្រូងណាស់ ។ នាយតូចវិលវង់មុននឹងជ្រើសមកខាងក្រៅដើម្បីចេញទៅតាម មនុស្សដែលកម្រោលទាំងកំហឹងមុននេះ ។

«ហាឡូ Karl !! Jungkook មាននៅជាមួយឯងឬអត់»Tae សួរទាំងខ្លួនកំពុងតែបើកឡាន ក្នុងចិត្តនឹកបារម្ភពីរាងក្រាស់ ខ្លាចគេទៅធ្វើអ្វីផ្ដេសផ្ដាសនៅឯណា ខណៈពេលនេះផ្លូវចិត្តរបស់ Jungkook មិននឹងនរទេ ។

«អត់ទេ ក្រែងគេនៅជាមួយសិស្សច្បងមិនចឹងហេស៎»

«មិនអីទេ បងដឹងថាគេនៅកន្លែងណាហើយ»Tae ចុចបិទសម្ដៅទៅ condo វិញ ។ អាចនិយាយថា Tae ដឹងពីចំណង់ចំណូលចិត្តរបស់ Jungkook ច្បាស់ជាងអ្នកផ្ទះរបស់នាយទៅទៀត ត្បិតថាពួកគេទាក់ទងគ្នាបានត្រឹមពីរឆ្នាំ ប៉ុន្តែ Tae សង្កេតដឹងគ្រប់យ៉ាងថានាយចូលចិត្តអ្វី ហើយស្អប់អ្វី ។

@ condo ~

Taehyung សម្ដៅមកជាន់ខាងលើគេបង្អស់ មិនបាច់គោះទ្វារទេ ព្រោះ Jungkook បានឱ្យសោរមកគេតាំងពីព្រឹកមិញម្ល៉េះ ។ (ទើបចេញ ឥឡូវចូលទៀតហើយ😌)

គ្រាន់តែទ្វារបើកមកភ្លាម ក៏បង្ហាញអោយឃើញរាងកាយមាំមួនពោរពេញទៅដោយសាច់ដុំរបស់អ្នកកម្លោះ កំពុងតែដេកត្រាំក្នុងទឹកអាងមានស្រាក្រហមក្នុងដៃ ដេកផឹកយ៉ាងរំភើយ ថែមទាំងមានតន្រ្តីចាក់កំដរថែមទៀត បែប classical music លន្លង់លន្លោចរ៉ូមែនទិចមិនធម្មតា នរណាមិនដឹងស្មានថារាងក្រាស់កំពុង enjoy តែគ្មានទេ យំឡើងឆ្អែតហើយ ភ្នែកក៏ហើម មាត់ក៏ហើម ។

«បងមកធ្វើអី!!»Jungkook បើកភ្នែកសួរនាយតូចបន្តិច ក៏ទម្លាក់ខ្លួនគេងវិញ ។ Tae ដកដង្ហើមធំ សម្លឹងទៅមនុស្សប្រុសអាក្រាតកាយដេកយ៉ាងព្រងើយ មិនខ្មាសគេខ្លះទេហេស៎ ប្រហែលមានតែគេទេដែលអៀនម្នាក់ឯងនោះ ។

«..................»នាយតូចស្ងប់ស្ងាត់ដើរទៅយកកន្សែងពីក្នុងបន្ទប់ មុននឹងហុចឲ្យអ្នកម្ខាងទៀត ធ្វើឱ្យ Jungkook ជ្រួញចិញ្ចើមសម្លឹងមកគេ ៖

«ក្រោកបានហើយ ត្រាំទឹកយូរមិនល្អទេ»Tae

«.....................»Jungkook នៅតែសម្លឹងមុខគេមិនព្រិចភ្នែកដដែល លើកស្រាមកផឹកផ្ដាច់ ទើបលាដៃទទួលកន្សែង មិនព្រមហែលមកយកទេ សុខចិត្តអោយរាងតូចឈោង ហុចឲ្យទាល់តែដល់ដៃ

ប្រូង!
«អ្ហាយ... Jungkook ទាញបងចុះធ្វើអី បងគ្មានខោអាវផ្លាស់ទេណា អ្ហឹម»Tae ស្រែកយ៉ៃ ព្រោះតែត្រូវក្មេងទាញដៃទម្លាក់ទឹក ថាហើយប្រុសម្នាក់នេះប្រហែសមិនបានទេ បបូរមាត់របស់គេក៏ត្រូវនាយសង្គ្រប់ថើបជាប់បឺតច្បូតមិនអោយរើរួច គេចមិនផុតពិតមែន ។

«អ្ហឹហ្ហឹម....»ខ្លួនតូចត្រូវ Jungkook ក្រសោបជាប់ដល់រួញចូលគ្នាលិបកប់ទៅក្នុងសាច់ដុំរបស់នាយទៅហើយ ដៃម្ខាងអោបចង្កេះមួយក្ដាប់ ឯម្ខាងទៀតចាប់ចង្កា Tae អោយងើយឡើយដើម្បីងាយស្រួលឱ្យនាយញក់ញី ។ ភាពត្រជាក់ចេញពីក្នុងទឹកហាក់មិនបានធ្វើឲ្យរាងក្រាស់បាត់ក្ដៅឡើយ គួបផ្សំជាមួយតន្ត្រីកាន់តែធ្វើឱ្យបរិយាកាសមួយនេះប្រសើរឡើង សូម្បីតែ Tae ដែលប្រកែក ក៏ព្រមសម្របតាម បើកមាត់អោយអ្នកម្ខាងទៀតចូលទៅផ្ដោះផ្ដងរសជាតិពីក្រអូមមាត់របស់គេដែរ ។ (chill អត់បងប្អូន🤭)

To be continued

Lie Naa

Continue Reading

You'll Also Like

235K 8.4K 45
**Unexpected Love ** แ€›แ€Šแ€บแ€ธแ€…แ€ฌแ€ธแ€€ แ€žแ€…แ€นแ€…แ€ฌแ€–แ€ฑแ€ฌแ€€แ€บแ€•แ€ผแ€ฎแ€ธ แ€”แ€ญแ€ฏแ€„แ€บแ€„แ€ถแ€แ€ผแ€ฌแ€ธ แ€‘แ€ฝแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€ฏแ€ท แ€›แ€Šแ€บแ€ธแ€…แ€ฌแ€ธแ€Ÿแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€ญแ€ฏ แ€กแ€›แ€ฝแ€ฒแ€ทแ€แ€ญแ€ฏ-แ€€แ€บแ€•แ€ผแ€ฎแ€ธ แ€™แ€ญแ€”แ€บแ€ธแ€€แ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€”แ€ฒแ€ท ONS แ€แ€ฝแ€ฑ แ€”แ€ฑแ€œแ€ญแ€ฏแ€€แ€บ แ€แ€ฝแ€ฒแ€œแ€ญแ€ฏแ€€แ€บ แ€œแ€ฏแ€•แ€บแ€”...
1.7M 88.4K 38
A student professor arrange marriage romance ๏ฝกโ *โ โ™กโœงโ *โ ใ€‚ โœงShe was his gravity , his fucking planet and he was lost without her โœง (โ โ—‰โ โ€ฟโ โ—‰โ ) TROPES- Ar...
2.1M 126K 69
Siara Malhotra was once the heartbeat of her family-a spirited, passionate girl who dreamed of love and acceptance. But one cruel twist of fate left...